ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 1:65 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​មនុស្ស​ដែល​នៅ​ជុំ‌វិញ​ទាំង​ប៉ុន្មាន ក៏​កើត​មាន​សេចក្ដី​ភ័យ​ខ្លាច រួច​គេ​រ៉ាយ‌រ៉ាប់​រឿង​នេះ​ទួទៅ​ពេញ​ក្នុង​ស្រុក​ភ្នំ​របស់​ខេត្ត​យូដា

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

បន្ទាប់មក សេចក្ដីភ័យខ្លាច​បាន​កើតមាន​ដល់​អស់អ្នក​ដែល​រស់នៅជិតខាង​ពួកគាត់ ហើយ​គេ​និយាយ​អំពី​ការ​ទាំងអស់​នេះ​សុសសាយ​ពេញ​តំបន់ភ្នំ​យូឌា​ទាំងមូល​។

សូមមើលជំពូក

Khmer Christian Bible

ហើយ​អ្នក​ទាំងឡាយ​ដែល​រស់នៅ​ជុំវិញ​ មាន​សេចក្ដី​រន្ធត់​ជា​ខ្លាំង​ ពួកគេ​បាន​និយាយ​គ្នា​អំពី​ហេតុការណ៍​ទាំង​អស់​នេះ​នៅ​ក្នុង​តំបន់ភ្នំ​នៃ​ស្រុក​យូដា​ទាំងមូល។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​ជិត​ខាង​ទាំង​ប៉ុន្មាន ក៏​មាន​ចិត្ត​កោត​ខ្លាច ហើយ​គេ​និយាយ​រឿង​នេះ​សុស‌សាយ​ពេញ​តំបន់​ភ្នំ​ទាំង​មូល​នៃ​ស្រុក​យូដា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ជិត​ខាង​កោត​ស្ញប់‌ស្ញែង ​គ្រប់ៗ​គ្នា ហើយ​ព្រឹត្តិ‌ការណ៍​នេះ​ឮ​សុស‌សាយ​ពេញ​តំបន់​ភ្នំ​ក្នុង​ស្រុក​យូដា។

សូមមើលជំពូក

អាល់គីតាប

អ្នក​ជិត​ខាង​កោត​ស្ញប់‌ស្ញែង គ្រប់​ៗ​គ្នា ហើយ​ព្រឹត្ដិ‌ការណ៍​នេះ​ឮ​សុស​សាយ​ពេញ​តំបន់​ភ្នំ​ក្នុង​ស្រុក​យូដា។

សូមមើលជំពូក



លូកា 1:65
12 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ព្រះ‌យេស៊ូវ​ទ្រង់​ប្រសូត​មក នៅ​ភូមិ​បេថ្លេ‌ហិម ស្រុក​យូដា ក្នុង​រាជ្យ​ស្តេច​ហេរ៉ូឌ នោះ​មាន​ពួក​ហោរ ពី​ទិស​ខាង​កើត មក​ដល់​ក្រុង​យេរូ‌សាឡិម សួរ​ថា


នៅ​គ្រា​នោះ ម៉ារា​ក៏​ក្រោក​ឡើង ទៅ​ឯ​ស្រុក​ភ្នំ​ជា​ប្រញាប់ ដល់​ភូមិ​១​ក្នុង​ខេត្ត​យូដា


ហើយ​អស់​អ្នក​ណា​ដែល​ឮ ក៏​មាន​សេចក្ដី​អស្ចារ្យ ពី​ពាក្យ​ដែល​ពួក​អ្នក​គង្វាល​បាន​ប្រាប់​មក


នោះ​បណ្តា​មនុស្ស​កើត​មាន​សេចក្ដី​អស្ចារ្យ​ទាំង​អស់​គ្នា ក៏​សរសើរ​ដំកើង​ព្រះ ហើយ​មាន​សេចក្ដី​ភ័យ​ខ្លាច​ជា​ខ្លាំង​ថា យើង​បាន​ឃើញ​ការ​ចំឡែក​ណាស់​នៅ​ថ្ងៃ​នេះ។


មនុស្ស​ទាំង​អស់​គ្នា​កើត​មាន​សេចក្ដី​ស្ញែង​ខ្លាច ក៏​សរសើរ​ដំកើង​ដល់​ព្រះ ដោយ​ពាក្យ​ថា មាន​ហោរា​១​ធំ​បាន​កើត​ឡើង​ក្នុង​ពួក​យើង ហើយ​ថា ព្រះ​បាន​ប្រោស​រាស្ត្រ​ទ្រង់​ហើយ


ឯ​អស់​មនុស្ស​នៅ​ក្រុង​អេភេសូរ ទាំង​សាសន៍​យូដា នឹង​សាសន៍​ក្រេក​ផង បាន​ដឹង​រឿង​នោះ ក៏​កើត​មាន​ចិត្ត​ភ័យ​ខ្លាច​ទាំង​អស់​គ្នា ហើយ​ព្រះ‌នាម​ព្រះ‌អម្ចាស់​យេស៊ូវ​ក៏​បាន​ថ្កើង​ឡើង


គ្រប់​គ្នា​កើត​មាន​ចិត្ត​កោត‌ខ្លាច ហើយ​មាន​ការ​អស្ចារ្យ នឹង​ទី​សំគាល់​ជា​ច្រើន​កើត​មក ដោយ‌សារ​ពួក​សាវក​ដែរ


រួច​ពួក​ជំនុំ​ទាំង​ប៉ុន្មាន នឹង​អស់​អ្នក​ណា​ដែល​ឮ​និយាយ​ពី​ការ​នោះ ក៏​កើត​មាន​សេចក្ដី​ស្ញែង​ខ្លាច​ទាំង​អស់​គ្នា។


កាល​អាន៉្នានាស​បាន​ឮ​ពាក្យ​នោះ គាត់​ក៏​ដួល​ដាច់​ខ្យល់​ទៅ ហើយ​អស់​អ្នក​ដែល​ឮ​និយាយ​ពី​ការ​នោះ ក៏​កើត​មាន​សេចក្ដី​ស្ញែង​ខ្លាច


ដូច្នេះ​យ៉ូស្វេ​វាយ​ស្រុក​នោះ​ទាំង​អស់​បាន គឺ​ស្រុក​ភ្នំ ស្រុក​ត្បូង ស្រុក​ទំនាប ស្រុក​ជំរាល ព្រម​ទាំង​ស្តេច​គេ​ទាំង​ប៉ុន្មាន ឥត​មាន​ទុក​ឲ្យ​អ្នក​ណា​មួយ​នៅ​សល់​ឡើយ គឺ​បាន​បំផ្លាញ​អស់​ទាំង​ទី​ក្រុង នឹង​គ្រប់​ទាំង​អស់​ដែល​មាន​ដង្ហើម​ឲ្យ​អស់​រលីង ដូច​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល បាន​បង្គាប់​មក


នោះ​ពួក​ក្រុង​គីបៀន​ក៏​ចាត់​គេ​មក​ឯ​យ៉ូស្វេ នៅ​ទី​ដំឡើង​ត្រសាល​ត្រង់​គីល‌កាល ជំរាប​ថា សូម​កុំ​បង្អង់​ដល់​ពួក​អ្នក​បំរើ​របស់​លោក​ឡើយ សូម​ឡើង​មក​ជា​ប្រញាប់ ដើម្បី​នឹង​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផង ដ្បិត​ពួក​ស្ដេច​សាសន៍​អាម៉ូរី​ទាំង​អស់​ដែល​នៅ​ស្រុក​ភ្នំ គេ​បាន​ប្រមូល​គ្នា​មក​ទាស់​នឹង​យើង​ខ្ញុំ​ហើយ


ក្រោយ​៣​ថ្ងៃ​កន្លះ​នោះ​មក ព្រះ‌វិញ្ញាណ​នៃ​ជីវិត ដែល​មក​ពី​ព្រះ​ក៏​ចូល​ក្នុង​ខ្មោច​ទាំង​២ រួច​គេ​ក្រោក​ឈរ​ឡើង ហើយ​ពួក​អ្នក​ដែល​ឃើញ​ក៏​មាន​សេចក្ដី​ភ័យ​ខ្លាច​ជា​ខ្លាំង