មាត់គេពេញដោយពាក្យជេរប្រមាថ ព្រមទាំងសេចក្ដីបញ្ឆោត នឹងសេចក្ដីកំណាចផង នៅក្រោមអណ្តាតគេមានសុទ្ធតែកិច្ចកល នឹងសេចក្ដីទុច្ចរិត
រ៉ូម 3:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយមាត់គេមានពេញដោយសេចក្ដីបណ្តាសា នឹងសេចក្ដីជូរចត់ ព្រះគម្ពីរខ្មែរសាកល មាត់ពួកគេពោរពេញទៅដោយពាក្យបណ្ដាសា និងជាតិល្វីង Khmer Christian Bible មាត់របស់គេពេញដោយបណ្ដាសារ និងសេចក្ដីជូរចត់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «មាត់របស់គេមានពេញដោយពាក្យបណ្តាសា និងពាក្យជូរចត់ »។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «មាត់របស់គេពោរពេញទៅដោយពាក្យ អពមង្គល និងពាក្យជូរចត់»។ អាល់គីតាប «មាត់របស់គេពោរពេញទៅដោយពាក្យ អពមង្គល និងពាក្យជូរចត់»។ |
មាត់គេពេញដោយពាក្យជេរប្រមាថ ព្រមទាំងសេចក្ដីបញ្ឆោត នឹងសេចក្ដីកំណាចផង នៅក្រោមអណ្តាតគេមានសុទ្ធតែកិច្ចកល នឹងសេចក្ដីទុច្ចរិត
សូមឲ្យគេជាប់ទោស ដោយសេចក្ដីអំនួតរបស់គេ ដោយព្រោះបាបរបស់មាត់គេ នឹងពាក្យដែលចេញពីបបូរមាត់ ព្រមទាំងសេចក្ដីបណ្តាសា នឹងសេចក្ដីភូតភរ ដែលគេពោលនោះផង
ចូរខំដកគ្រប់ទាំងសេចក្ដីជូរល្វីង ក្តៅក្រហាយ កំហឹង ឡូឡា ជេរប្រមាថ នឹងគ្រប់ទាំងសេចក្ដីអាក្រក់ ចេញពីពួកអ្នករាល់គ្នាទៅ
មានទាំងពាក្យសរសើរ នឹងពាក្យប្រទេចផ្តាសា ចេញមកពីមាត់តែ១នោះឯង បងប្អូនអើយ មិនគួរគប្បីឲ្យមានដូច្នោះឡើយ