នោះអញនឹងជំនុំជំរះឯង ដូចជាគួរជំនុំជំរះដល់ស្រីដែលផិតប្ដី ហើយកំចាយឈាមផង អញនឹងទំលាក់ឈាមទៅលើឯង ដោយសេចក្ដីក្រោធ នឹងសេចក្ដីប្រចណ្ឌ
យ៉ូហាន 8:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចពួកអាចារ្យ នឹងពួកផារិស៊ី គេនាំស្ត្រីម្នាក់ ដែលបានទាន់នៅដំណេកមកឯទ្រង់ កាលគេដាក់ស្ត្រីនោះ នៅកណ្តាលជំនុំហើយ នោះក៏ទូលថា ព្រះគម្ពីរខ្មែរសាកល ពេលនោះ ពួកគ្រូវិន័យ និងពួកផារិស៊ីនាំស្ត្រីម្នាក់ដែលគេចាប់បានក្នុងការផិតក្បត់មក ហើយឲ្យនាងឈរនៅកណ្ដាលចំណោម Khmer Christian Bible ពេលនោះ ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារិស៊ីនាំស្រ្តីម្នាក់ដែលគេទាន់កំពុងផិតក្បត់មក ពេលឲ្យនាងឈរនៅកណ្តាលជំនុំហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអាចារ្យ និងពួកផារិស៊ី នាំស្ត្រីម្នាក់ ដែលបានទាន់នៅពេលរួមសហាយស្មន់មក ហើយដាក់នាងឲ្យឈរនៅកណ្តាលជំនុំ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ពួកអាចារ្យ* និងពួកខាងគណៈផារីស៊ី*នាំស្ត្រីម្នាក់ ដែលគេទាន់កំពុងតែរួមសហាយស្មន់។ គេយកនាងនោះមកដាក់កណ្ដាលចំណោមប្រជុំជន អាល់គីតាប ពេលនោះ ពួកតួន និងពួកខាងគណៈផារីស៊ីនាំស្ដ្រីម្នាក់ ដែលគេទាន់កំពុងតែរួមសហាយស្មន់។ គេយកនាងនោះមកដាក់កណ្ដាលចំណោមប្រជុំជន |
នោះអញនឹងជំនុំជំរះឯង ដូចជាគួរជំនុំជំរះដល់ស្រីដែលផិតប្ដី ហើយកំចាយឈាមផង អញនឹងទំលាក់ឈាមទៅលើឯង ដោយសេចក្ដីក្រោធ នឹងសេចក្ដីប្រចណ្ឌ
ប៉ុន្តែនឹងមានមនុស្សសុចរិតជំនុំជំរះនាងទាំង២ តាមមាត្រាច្បាប់ដែលត្រូវខាងស្រីកំផិត ហើយតាមមាត្រាច្បាប់ត្រូវខាងស្រីដែលកំចាយឈាម ពីព្រោះនាងទាំង២ជាស្រីកំផិត ហើយដៃគេក៏ប្រឡាក់ដោយឈាមផង
កាលបានប្រជុំពួកសង្គ្រាជ នឹងពួកអាចារ្យនៃបណ្តាជនមកសាកសួរពីព្រះគ្រីស្ទ ដែលទ្រង់ត្រូវប្រសូតនៅឯណា
ដល់ព្រលឹមឡើង ទ្រង់យាងត្រឡប់ទៅក្នុងព្រះវិហារ ហើយបណ្តាជនក៏មកឯទ្រង់ នោះទ្រង់គង់ចុះបង្រៀនគេ
កាលបានឮពាក្យទាំងនោះ ហើយបញ្ញាចិត្តគេបានចោទប្រកាន់ទោសខ្លួន នោះគេក៏ថយចេញទៅម្នាក់ម្តងៗ ចាប់តាំងពីមនុស្សចាស់ជាងគេ ដរាបដល់អ្នកក្រោយបង្អស់ សល់នៅតែព្រះយេស៊ូវ នឹងស្ត្រីនោះ ដែលនៅចំពោះទ្រង់ប៉ុណ្ណោះ
កាលបាននាំអ្នកទាំង២មក ដាក់នៅកណ្តាលចំណោមហើយ នោះក៏ពិចារណាសួរថា ឯងបានធ្វើការនោះដោយអាងអំណាចអ្វី ឬដោយអាងឈ្មោះណា
ដូច្នេះ កាលប្ដីកំពុងរស់នៅឡើយ បើស្ត្រីនោះទៅយកប្ដី១ទៀត នោះគេសន្មតិហៅថាជាស្រីកំផិត តែបើប្ដីស្លាប់ទៅ នោះនាងបានរួចពីច្បាប់នោះហើយ បានជាទោះបើនាងយកប្ដី១ទៀត ក៏មិនបានហៅថាជាស្រីកំផិតឡើយ