Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 8:3 - Khmer Christian Bible

3 ពេល​នោះ​ ពួក​គ្រូ​វិន័យ​ និង​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​នាំ​ស្រ្តី​ម្នាក់​ដែល​គេ​ទាន់​កំពុង​ផិត​ក្បត់​មក​ ពេល​ឲ្យ​នាង​ឈរ​នៅ​កណ្តាល​ជំនុំ​ហើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 ពេលនោះ ពួកគ្រូវិន័យ និងពួកផារិស៊ី​នាំ​ស្ត្រី​ម្នាក់​ដែល​គេ​ចាប់​បាន​ក្នុង​ការផិតក្បត់​មក ហើយ​ឲ្យ​នាង​ឈរ​នៅ​កណ្ដាលចំណោម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ពួក​អាចារ្យ និង​ពួក​ផារិ‌ស៊ី នាំ​ស្ត្រី​ម្នាក់ ដែល​បាន​ទាន់​នៅ​ពេល​រួម​សហាយ​ស្មន់​មក ហើយ​ដាក់​នាង​ឲ្យ​ឈរ​នៅ​កណ្តាល​ជំនុំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ពេល​នោះ ពួក​អាចារ្យ* និង​ពួក​ខាង​គណៈ​ផារីស៊ី*​នាំ​ស្ត្រី​ម្នាក់ ដែល​គេ​ទាន់​កំពុង​តែ​រួម​សហាយ‌ស្មន់។ គេ​យក​នាង​នោះ​មក​ដាក់​កណ្ដាល​ចំណោម​ប្រជុំ‌ជន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 រួច​ពួក​អាចារ្យ នឹង​ពួក​ផារិស៊ី គេ​នាំ​ស្ត្រី​ម្នាក់ ដែល​បាន​ទាន់​នៅ​ដំណេក​មក​ឯ​ទ្រង់ កាល​គេ​ដាក់​ស្ត្រី​នោះ នៅ​កណ្តាល​ជំនុំ​ហើយ នោះ​ក៏​ទូល​ថា

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ពេល​នោះ ពួក​តួន និង​ពួក​ខាង​គណៈ​ផារីស៊ី​នាំ​ស្ដ្រី​ម្នាក់ ដែល​គេ​ទាន់​កំពុង​តែ​រួម​សហាយ‌ស្មន់។ គេ​យក​នាង​នោះ​មក​ដាក់​កណ្ដាល​ចំណោម​ប្រជុំ‌ជន

សូមមើលជំពូក ចម្លង




យ៉ូហាន 8:3
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​កោះប្រជុំ​ពួក​សម្ដេច​សង្ឃ​ និង​ពួក​គ្រូវិន័យ​ទាំងអស់​របស់​ប្រជាជន​ ស្ដេច​បាន​សួរ​ពួកគេ​ពី​កន្លែង​ដែល​ព្រះគ្រិស្ដ​ប្រសូត​


លុះ​ព្រលឹម​ឡើង​ ព្រះអង្គ​យាង​ចូល​ក្នុង​ព្រះវិហារ​ម្តង​ទៀត​ ហើយ​បណ្តាជន​ទាំង​អស់​ក៏​មក​ឯ​ព្រះអង្គ​ ដូច្នេះ​ ព្រះអង្គ​ក៏​អង្គុយ​ចុះ​ ហើយ​បង្រៀន​ពួកគេ។​


ក៏​ទូល​ទៅ​ព្រះអង្គ​ថា៖​ «លោកគ្រូ​ ពួកគេ​ចាប់​បាន​ស្រ្តី​ម្នាក់​នេះ​ នៅ​ពេល​នាង​កំពុង​ផិត​ក្បត់​


ពេល​ពួកគេ​ឮ​ដូច្នេះ​ក៏​ថយ​ចេញ​ម្នាក់​ម្តងៗ​ ចាប់​ពី​មនុស្ស​ចាស់​ជាង​គេ​រហូត​នៅ​សល់​តែ​ព្រះយេស៊ូ​ និង​ស្ត្រី​ម្នាក់​នោះ។​


ពួកគេ​ក៏​នាំ​បុរស​ខ្វាក់​ភ្នែក​កាល​ពីមុន​នោះ​ទៅ​ជួប​ពួកអ្នក​ខាង​គណៈ​ផារិស៊ី។​


ពេល​គេ​យក​អ្នក​ទាំង​ពីរ​មក​ដាក់​នៅ​កណ្ដាល​ចំណោម​ ហើយ​ក៏​សួរ​ថា៖​ «តើ​អ្នក​ទាំង​ពីរ​ធ្វើ​ការ​នេះ​ដោយ​អំណាច​អ្វី​ ឬ​ដោយ​ឈ្មោះ​របស់​អ្នកណា?»​


ដូច្នេះ​ បើ​នាង​ទៅ​យក​ប្ដី​ម្នាក់​ទៀត​ នៅ​ពេល​ប្ដី​នៅ​រស់នៅ​ឡើយ​ នោះ​គេ​ហៅ​នាង​ថា​ស្ដ្រី​ផិត​ក្បត់​ ប៉ុន្ដែ​បើ​ប្ដី​ស្លាប់​ នោះ​នាង​បាន​រួច​ពី​ក្រឹត្យវិន័យ​ហើយ​ ដូច្នេះ​ ទោះបី​នាង​ទៅ​យក​ប្ដី​ម្នាក់​ទៀត​ ក៏​នាង​មិន​មែន​ជា​ស្ដ្រី​ផិត​ក្បត់​ដែរ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម