ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 7:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លោក​ម៉ូសេ​ក៏​ឲ្យ​ពិធី​កាត់​ស្បែក​មក​អ្នក​រាល់​គ្នា (មិន​មែន​ថា​កើត​ពី​លោក​ម៉ូសេ​ទេ គឺ​ពី​ពួក​ឰយុកោ​វិញ) ហើយ​អ្នក​រាល់​គ្នា​កាត់​ស្បែក​ឲ្យ​មនុស្ស នៅ​ថ្ងៃ​ឈប់​សំរាក​ផង

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ម៉ូសេ​បាន​ប្រគល់​ពិធីកាត់ស្បែក​ដល់​អ្នករាល់គ្នា ហើយ​អ្នករាល់គ្នា​ក៏​ធ្វើពិធីកាត់ស្បែក​ឲ្យ​មនុស្ស​នៅ​ថ្ងៃសប្ប័ទ (​តាមពិត មិនមែន​មក​ពី​ម៉ូសេ​ទេ គឺ​មកពី​ដូនតា​វិញ​)​។

សូមមើលជំពូក

Khmer Christian Bible

លោក​ម៉ូសេ​បាន​ឲ្យ​ពិធី​កាត់​ស្បែក​ដល់​អ្នក​រាល់គ្នា​ (ពិធី​នោះ​មិន​បាន​មកពី​លោក​ម៉ូសេ​ទេ​ គឺ​បាន​មកពី​ដូនតា)​ ហើយ​នៅ​ថ្ងៃ​សប្ប័ទ​ អ្នក​រាល់គ្នា​ក៏​កាត់​ស្បែក​ឲ្យ​មនុស្ស​ដែរ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ម៉ូសេ​បង្គាប់​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ពិធី​កាត់​ស្បែក (តាម​ពិត ពិធី​កាត់​ស្បែក​មិន​មែន​មក​ពី​លោក​ម៉ូសេ​ទេ គឺ​មក​ពី​បុព្វបុរស​វិញ) ហើយ​អ្នក​ក៏​កាត់​ស្បែក​ឲ្យ​មនុស្ស​នៅ​ថ្ងៃ​សប្ប័ទ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ម៉ូសេ*​បាន​បង្គាប់​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ​ពិធី​កាត់​ស្បែក* (តាម​ពិត គឺ​បុព្វបុរស*​របស់​អ្នក​រាល់​គ្នា​ឯ‌ណោះ​ជា​អ្នក​បង្គាប់​ឲ្យ​ធ្វើ​ពិធី​នេះ មិន​មែន​លោក​ម៉ូសេ​ទេ) ហើយ​អ្នក​រាល់​គ្នា​ធ្វើ​ពិធី​កាត់​ស្បែក​នៅ​ថ្ងៃ​សប្ប័ទ*។

សូមមើលជំពូក

អាល់គីតាប

ម៉ូសា​បាន​បង្គាប់​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ​ពិធី​ខតាន (តាម​ពិត គឺ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​ឯ‌ណោះ ជា​អ្នក​បង្គាប់​ឲ្យ​ធ្វើ​ពិធី​នេះ​មិន​មែន​ម៉ូសា​ទេ) ហើយ​អ្នក​រាល់​គ្នា​ធ្វើ​ពិធី​ខតាន់​នៅ​ថ្ងៃ​ជំអាត់។

សូមមើលជំពូក



យ៉ូហាន 7:22
6 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​កើត​មក​បាន​៨​ថ្ងៃ នោះ​អ័ប្រា‌ហាំ​ក៏​កាត់​ស្បែក​ឲ្យ ដូច​ជា​ព្រះ‌ទ្រង់​បង្គាប់​មក


លុះ​ដល់​ថ្ងៃ​ទី​៨ នោះ​ត្រូវ​កាត់​ស្បែក​ចុង​ស្វាស​របស់​កូន​ចេញ


ទ្រង់​ក៏​តាំង​សេចក្ដី​សញ្ញា ខាង​ឯ​ការ​កាត់​ស្បែក​ដល់​លោក ដូច្នេះ លោក​បង្កើត​បាន​អ៊ីសាក ហើយ​បាន​កាត់​ស្បែក​ឲ្យ នៅ​ថ្ងៃ​ទី​៨ ឯ​អ៊ីសាក​ក៏​បង្កើត​បាន​យ៉ាកុប ហើយ​យ៉ាកុប​បង្កើត​ពួក​ឰយុកោ​ទាំង​១២​នាក់។


ខ្ញុំ​ចង់​និយាយ​ដូច្នេះ​ថា សេចក្ដី​សញ្ញា​ដែល​ព្រះ​បាន​យល់​ព្រម​ជា​មុន នោះ​ក្រិត្យ‌វិន័យ ដែល​កើត​ឡើង​៤៣០​ឆ្នាំ​ជា​ក្រោយ​នឹង​លើក​ចោល ឲ្យ​សេចក្ដី​សញ្ញា​នោះ​ទៅ​ជា​ឥត​ប្រយោជន៍​មិន​បាន