យ៉ូហាន 7:22 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥22 លោកម៉ូសេ*បានបង្គាប់អ្នករាល់គ្នាឲ្យធ្វើពិធីកាត់ស្បែក* (តាមពិត គឺបុព្វបុរស*របស់អ្នករាល់គ្នាឯណោះជាអ្នកបង្គាប់ឲ្យធ្វើពិធីនេះ មិនមែនលោកម៉ូសេទេ) ហើយអ្នករាល់គ្នាធ្វើពិធីកាត់ស្បែកនៅថ្ងៃសប្ប័ទ*។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល22 ម៉ូសេបានប្រគល់ពិធីកាត់ស្បែកដល់អ្នករាល់គ្នា ហើយអ្នករាល់គ្នាក៏ធ្វើពិធីកាត់ស្បែកឲ្យមនុស្សនៅថ្ងៃសប្ប័ទ (តាមពិត មិនមែនមកពីម៉ូសេទេ គឺមកពីដូនតាវិញ)។ សូមមើលជំពូកKhmer Christian Bible22 លោកម៉ូសេបានឲ្យពិធីកាត់ស្បែកដល់អ្នករាល់គ្នា (ពិធីនោះមិនបានមកពីលោកម៉ូសេទេ គឺបានមកពីដូនតា) ហើយនៅថ្ងៃសប្ប័ទ អ្នករាល់គ្នាក៏កាត់ស្បែកឲ្យមនុស្សដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦22 លោកម៉ូសេបង្គាប់ឲ្យអ្នករាល់គ្នាធ្វើពិធីកាត់ស្បែក (តាមពិត ពិធីកាត់ស្បែកមិនមែនមកពីលោកម៉ូសេទេ គឺមកពីបុព្វបុរសវិញ) ហើយអ្នកក៏កាត់ស្បែកឲ្យមនុស្សនៅថ្ងៃសប្ប័ទ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤22 លោកម៉ូសេក៏ឲ្យពិធីកាត់ស្បែកមកអ្នករាល់គ្នា (មិនមែនថាកើតពីលោកម៉ូសេទេ គឺពីពួកឰយុកោវិញ) ហើយអ្នករាល់គ្នាកាត់ស្បែកឲ្យមនុស្ស នៅថ្ងៃឈប់សំរាកផង សូមមើលជំពូកអាល់គីតាប22 ម៉ូសាបានបង្គាប់អ្នករាល់គ្នាឲ្យធ្វើពិធីខតាន (តាមពិត គឺបុព្វបុរសរបស់អ្នករាល់គ្នាឯណោះ ជាអ្នកបង្គាប់ឲ្យធ្វើពិធីនេះមិនមែនម៉ូសាទេ) ហើយអ្នករាល់គ្នាធ្វើពិធីខតាន់នៅថ្ងៃជំអាត់។ សូមមើលជំពូក |
បន្ទាប់មក ព្រះជាម្ចាស់បានប្រោសប្រទានសម្ពន្ធមេត្រី*ឲ្យលោកអប្រាហាំ ដោយយកពិធីកាត់ស្បែក*ធ្វើជាសញ្ញា។ ហេតុនេះហើយបានជាលោកអ៊ីសាកកើតបានប្រាំបីថ្ងៃ លោកអប្រាហាំ ជាឪពុក បានធ្វើពិធីកាត់ស្បែកឲ្យ។ លោកអ៊ីសាកក៏បានធ្វើពិធីកាត់ស្បែកឲ្យលោកយ៉ាកុប ហើយលោកយ៉ាកុបក៏បានធ្វើពិធីកាត់ស្បែកឲ្យបុព្វបុរស*ទាំងដប់ពីររូបដែរ។