Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 7:22 - Khmer Christian Bible

22 លោក​ម៉ូសេ​បាន​ឲ្យ​ពិធី​កាត់​ស្បែក​ដល់​អ្នក​រាល់គ្នា​ (ពិធី​នោះ​មិន​បាន​មកពី​លោក​ម៉ូសេ​ទេ​ គឺ​បាន​មកពី​ដូនតា)​ ហើយ​នៅ​ថ្ងៃ​សប្ប័ទ​ អ្នក​រាល់គ្នា​ក៏​កាត់​ស្បែក​ឲ្យ​មនុស្ស​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

22 ម៉ូសេ​បាន​ប្រគល់​ពិធីកាត់ស្បែក​ដល់​អ្នករាល់គ្នា ហើយ​អ្នករាល់គ្នា​ក៏​ធ្វើពិធីកាត់ស្បែក​ឲ្យ​មនុស្ស​នៅ​ថ្ងៃសប្ប័ទ (​តាមពិត មិនមែន​មក​ពី​ម៉ូសេ​ទេ គឺ​មកពី​ដូនតា​វិញ​)​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 លោក​ម៉ូសេ​បង្គាប់​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ពិធី​កាត់​ស្បែក (តាម​ពិត ពិធី​កាត់​ស្បែក​មិន​មែន​មក​ពី​លោក​ម៉ូសេ​ទេ គឺ​មក​ពី​បុព្វបុរស​វិញ) ហើយ​អ្នក​ក៏​កាត់​ស្បែក​ឲ្យ​មនុស្ស​នៅ​ថ្ងៃ​សប្ប័ទ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 លោក​ម៉ូសេ*​បាន​បង្គាប់​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ​ពិធី​កាត់​ស្បែក* (តាម​ពិត គឺ​បុព្វបុរស*​របស់​អ្នក​រាល់​គ្នា​ឯ‌ណោះ​ជា​អ្នក​បង្គាប់​ឲ្យ​ធ្វើ​ពិធី​នេះ មិន​មែន​លោក​ម៉ូសេ​ទេ) ហើយ​អ្នក​រាល់​គ្នា​ធ្វើ​ពិធី​កាត់​ស្បែក​នៅ​ថ្ងៃ​សប្ប័ទ*។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 លោក​ម៉ូសេ​ក៏​ឲ្យ​ពិធី​កាត់​ស្បែក​មក​អ្នក​រាល់​គ្នា (មិន​មែន​ថា​កើត​ពី​លោក​ម៉ូសេ​ទេ គឺ​ពី​ពួក​ឰយុកោ​វិញ) ហើយ​អ្នក​រាល់​គ្នា​កាត់​ស្បែក​ឲ្យ​មនុស្ស នៅ​ថ្ងៃ​ឈប់​សំរាក​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ម៉ូសា​បាន​បង្គាប់​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ​ពិធី​ខតាន (តាម​ពិត គឺ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​ឯ‌ណោះ ជា​អ្នក​បង្គាប់​ឲ្យ​ធ្វើ​ពិធី​នេះ​មិន​មែន​ម៉ូសា​ទេ) ហើយ​អ្នក​រាល់​គ្នា​ធ្វើ​ពិធី​ខតាន់​នៅ​ថ្ងៃ​ជំអាត់។

សូមមើលជំពូក ចម្លង




យ៉ូហាន 7:22
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះជាម្ចាស់​បាន​ប្រទាន​ការ​កាត់ស្បែក​ដល់​លោក​អ័ប្រាហាំ​ទុក​ជា​កិច្ច​ព្រមព្រៀង​ ដូច្នេះ​ពេល​លោក​អ័ប្រាហាំ​បង្កើត​បាន​លោក​អ៊ីសាក​ គាត់​ក៏​កាត់ស្បែក​ឲ្យ​នៅ​ថ្ងៃ​ទី​ប្រាំបី​ ក្រោយ​មក​លោក​អ៊ីសាក​បង្កើត​បាន​លោក​យ៉ាកុប​ លោក​យ៉ាកុប​បង្កើត​បាន​បុព្វបុរស​ទាំង​ដប់ពីរ​


ខ្ញុំ​ចង់​និយាយ​ដូច្នេះ​ គម្ពីរ​វិន័យ​ដែល​មាន​នៅ​បួន​រយ​សាមសិប​ឆ្នាំ​ក្រោយ​មិន​អាច​លុប​កិច្ច​ព្រមព្រៀង​ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​កាល​ពី​មុន​បាន​ឡើយ​ ហើយ​ក៏​មិន​អាច​ធ្វើ​ឲ្យ​សេចក្ដី​សន្យា​ត្រលប់​ជា​ឥត​ប្រយោជន៍​បាន​ដែរ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម