ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 21:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​បាន​ឡើង​ទៅ​លើ​គោក​វិញ នោះ​គេ​ឃើញ​រងើក​ភ្លើង ហើយ​មាន​ត្រី​អាំង​នៅ​ពី​លើ នឹង​នំបុ័ង​ដែរ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នៅពេល​ឡើងទៅលើ​គោក ពួកគេ​ក៏​ឃើញ​មាន​រងើកភ្លើង ហើយ​មាន​ត្រី​ដាក់ពីលើ​វា ទាំង​មាន​នំប៉័ង​ដែរ​។

សូមមើលជំពូក

Khmer Christian Bible

ពេល​ពួកគេ​បាន​ឡើង​ដល់​ដី​គោក​ ពួកគេ​ក៏​ឃើញ​នំប៉័ង​ ព្រមទាំង​រងើក​ភ្លើង​ដែល​មាន​ត្រី​អាំង​លើ​នោះ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​គេ​បាន​ឡើង​ទៅ​លើ​គោក​ហើយ គេ​ឃើញ​រងើក​ភ្លើង មាន​ទាំង​ត្រី​អាំង​នៅ​ពី​លើ និង​មាន​នំបុ័ង​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​ឡើង​ទៅ​លើ​គោក​ឃើញ​រងើក​ភ្លើង មាន​ដាក់​ត្រី និង​នំប៉័ង​អាំង​ពី​លើ​ផង។

សូមមើលជំពូក

អាល់គីតាប

គេ​ឡើង​ទៅ​លើ​គោក​ឃើញ​រងើក​ភ្លើង មាន​ដាក់​ត្រី និង​នំបុ័ង​អាំង​ពី​លើ​ផង។

សូមមើលជំពូក



យ៉ូហាន 21:9
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ អារក្ស​ក៏​ថយ​ចេញ​ពី​ទ្រង់​ទៅ រួច​មាន​ពួក​ទេវតា​មក​បំរើ​ទ្រង់។


បើ​ខ្ញុំ​ឲ្យ​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទាំង​អត់ នោះ​គេ​នឹង​ហេវ​តាម​ផ្លូវ ដ្បិត​ខ្លះ​បាន​មក​ពី​ឆ្ងាយ​ណាស់


ពួក​បាវ នឹង​ពួក​អាជ្ញា ក៏​ឈរ​នៅ​ទី​នោះ​ដែរ គេ​បាន​ដុត​ភ្លើង​អាំង ព្រោះ​រងា ហើយ​ពេត្រុស​ក៏​ឈរ​អាំង​នៅ​ជា​មួយ​នឹង​គេ


ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គេ​ថា ចូរ​យក​ត្រី​ខ្លះ ដែល​ទើប​នឹង​ចាប់​នោះ​មក


ព្រះ‌យេស៊ូវ​ក៏​យាង​មក យក​នំបុ័ង នឹង​ត្រី ប្រទាន​ដល់​គេ


ពួក​សិស្ស​ឯ​ទៀត​បាន​មក​ក្នុង​ទូក​តូច​ទាំង​ដឹក​អួន​ជាប់​បាន​ត្រី ដ្បិត​គេ​មិន‌សូវ​នៅ​ឆ្ងាយ​ពី​គោក​ទេ ប្រហែល​ជា​២០០​ហត្ថ​ប៉ុណ្ណោះ


រួច​ព្រះ‌យេស៊ូវ​ទ្រង់​យក​នំបុ័ង​នោះ​មក​អរ​ព្រះ‌គុណ រួច​ចែក​ទៅ​ឲ្យ​ពួក​សិស្ស គេ​ក៏​ចែក​ដល់​ពួក​អ្នក​ដែល​អង្គុយ បាន​ចែក​ទាំង​ត្រី​តូច​នោះ​បែប​ដូច្នោះ​ដែរ តាម​តែ​គេ​ចង់​បាន


នៅ​ទី​នេះ​មាន​ក្មេង​ម្នាក់ មាន​នំបុ័ង​ម្សៅ​ឱក​៥​នឹង​ត្រី​តូច​២ ប៉ុន្តែ ដែល​មាន​តែ​ប៉ុណ្ណោះ តើ​មាន​ប្រយោជន៍​អ្វី​ដល់​មនុស្ស​ច្រើន​ទាំង​ម៉្លេះ