យ៉ូហាន 6:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 រួចព្រះយេស៊ូវទ្រង់យកនំបុ័ងនោះមកអរព្រះគុណ រួចចែកទៅឲ្យពួកសិស្ស គេក៏ចែកដល់ពួកអ្នកដែលអង្គុយ បានចែកទាំងត្រីតូចនោះបែបដូច្នោះដែរ តាមតែគេចង់បាន សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល11 បន្ទាប់មក ព្រះយេស៊ូវទ្រង់យកនំប៉័ង ហើយអរព្រះគុណ រួចចែកឲ្យពួកអ្នកដែលកំពុងអង្គុយទាំងនោះ តាមដែលពួកគេចង់បាន រីឯត្រី ក៏ព្រះអង្គធ្វើដូច្នោះដែរ។ សូមមើលជំពូកKhmer Christian Bible11 បន្ទាប់មក ព្រះយេស៊ូក៏យកនំប៉័ងមក ហើយអរព្រះគុណ រួចចែកទៅឲ្យពួកអ្នកដែលអង្គុយតាមដែលពួកគេត្រូវការ រីឯត្រីវិញ ព្រះអង្គក៏ធ្វើដូច្នោះដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 ព្រះយេស៊ូវយកនំបុ័ងមកអរព្រះគុណ ហើយចែកទៅឲ្យពួកសិស្ស គេក៏ចែកដល់ពួកអ្នកដែលអង្គុយ។ រីឯត្រីវិញ ក៏ធ្វើដូច្នោះដែរ តាមតែគេចង់បាន។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 ព្រះយេស៊ូយកនំប៉័ងមកកាន់ អរព្រះគុណព្រះជាម្ចាស់ រួចប្រទានឲ្យអ្នកអង្គុយនៅទីនោះ។ រីឯត្រីវិញ ព្រះអង្គក៏ធ្វើដូច្នោះដែរ ព្រះអង្គប្រទានឲ្យគេ តាមតែម្នាក់ៗចង់បាន។ សូមមើលជំពូកអាល់គីតាប11 អ៊ីសាយកនំបុ័ងមកកាន់ អរគុណអុលឡោះរួចឲ្យអ្នកអង្គុយនៅទីនោះ។ រីឯត្រីវិញអ៊ីសាក៏ធ្វើដូច្នោះដែរហើយឲ្យគេ តាមតែម្នាក់ៗចង់បាន។ សូមមើលជំពូក |
អ្នកណាដែលប្រកាន់ថ្ងៃណា នោះក៏ប្រកាន់ដោយគោរពដល់ព្រះអម្ចាស់ ហើយអ្នកណាដែលមិនប្រកាន់ថ្ងៃណា នោះក៏មិនប្រកាន់ ដោយគោរពដល់ព្រះអម្ចាស់ដែរ អ្នកណាដែលបរិភោគ នោះបរិភោគ ដោយគោរពដល់ព្រះអម្ចាស់ ដ្បិតគេអរព្រះគុណដល់ព្រះ ហើយអ្នកណាដែលមិនបរិភោគ នោះគឺមិនបរិភោគ ដោយគោរពដល់ព្រះអម្ចាស់ដែរ ក៏អរព្រះគុណដល់ព្រះដូចគ្នា។
កាលណាអ្នកចូលទៅក្នុងទីក្រុង នោះអ្នកនឹងឃើញលោកហើយ មុនដែលលោកឡើងទៅពិសានៅលើទីខ្ពស់នោះ ដ្បិតពួកបណ្តាជនមិនបរិភោគឡើយ ទាល់តែលោកអញ្ជើញទៅដល់ ពីព្រោះគឺលោកហើយ ដែលត្រូវឲ្យពរដល់យញ្ញបូជានោះ ទើបពួកភ្ញៀវបរិភោគជាខាងក្រោយ ដូច្នេះអញ្ជើញអ្នកឡើងទៅចុះ ដ្បិតថ្មើរណេះ អ្នកនឹងរកលោកឃើញ