ដូច្នេះ ខ្ញុំសូមអង្វរអ្នក សូមស្បថនឹងខ្ញុំឥឡូវ ដោយនូវព្រះយេហូវ៉ាថា អ្នករាល់គ្នានឹងអាណិតមេត្តាដល់ពួកគ្រួឪពុកខ្ញុំ ដូចជាខ្ញុំបានអាណិតមេត្តាដល់អ្នកដែរ សូមប្រាប់ទីសំគាល់ដ៏ប្រាកដច្បាស់មកខ្ញុំផង
យ៉ូស្វេ 2:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឲ្យខ្ញុំដឹងថា អ្នករាល់គ្នានឹងទុកជីវិតដល់ឪពុកម្តាយ នឹងបងប្អូនរបស់ខ្ញុំ ព្រមទាំងវង្សាគាត់ដែរ ដោយជួយដោះយើងខ្ញុំឲ្យរួចពីស្លាប់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ថាពួកលោកនឹងទុកជីវិតឲ្យឪពុកម្តាយរបស់នាងខ្ញុំ បងប្អូនប្រុសស្រីរបស់នាងខ្ញុំ ព្រមទាំងក្រុមគ្រួសាររបស់គាត់ទាំងអស់ ហើយជួយជីវិតយើងខ្ញុំឲ្យរួចពីស្លាប់ផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកលោកនឹងអនុគ្រោះដល់ជីវិតឪពុកម្ដាយ បងប្អូន ប្រុសស្រីរបស់នាងខ្ញុំ ព្រមទាំងក្រុមញាតិទាំងអស់របស់គាត់ គឺសូមជួយគេទាំងអស់គ្នាឲ្យបានរួចជីវិតផង»។ អាល់គីតាប ពួកអ្នកនឹងអនុគ្រោះដល់ជីវិតឪពុកម្តាយ បងប្អូន ប្រុសស្រីរបស់នាងខ្ញុំ ព្រមទាំងក្រុមញាតិទាំងអស់របស់គាត់ គឺសូមជួយគេទាំងអស់គ្នាឲ្យបានរួចជីវិតផង»។ |
ដូច្នេះ ខ្ញុំសូមអង្វរអ្នក សូមស្បថនឹងខ្ញុំឥឡូវ ដោយនូវព្រះយេហូវ៉ាថា អ្នករាល់គ្នានឹងអាណិតមេត្តាដល់ពួកគ្រួឪពុកខ្ញុំ ដូចជាខ្ញុំបានអាណិតមេត្តាដល់អ្នកដែរ សូមប្រាប់ទីសំគាល់ដ៏ប្រាកដច្បាស់មកខ្ញុំផង
រួចអ្នកទាំង២នាក់នោះក៏ឆ្លើយទៅនាងថា បើនាងមិនបំបែកការពីរឿងយើងនេះ នោះយើងនឹងប្តូរជីវិតជំនួសនាង ហើយកាលណាព្រះយេហូវ៉ាទ្រង់ប្រទានស្រុកនេះដល់យើង នោះយើងនឹងប្រព្រឹត្តនឹងនាង ដោយសប្បុរសទៀងត្រង់។
ឯមនុស្សកំឡោះ២នាក់ ដែលបានចូលទៅសង្កេតមើលស្រុក ក៏ចូលទៅនាំនាងរ៉ាហាប ទាំងឪពុកម្តាយនាង នឹងបងប្អូន ហើយនឹងរបស់នាងទាំងប៉ុន្មានចេញមក ព្រមទាំងញាតិសន្តានរបស់នាងទាំងប៉ុន្មានផង ដាក់គេឲ្យនៅជាខាងក្រៅទីដំឡើងត្រសាល នៃពួកអ៊ីស្រាអែល