Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 2:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ដូច្នេះ ខ្ញុំ​សូម​អង្វរ​អ្នក សូម​ស្បថ​នឹង​ខ្ញុំ​ឥឡូវ ដោយ​នូវ​ព្រះ‌យេហូវ៉ា​ថា អ្នក​រាល់​គ្នា​នឹង​អាណិត​មេត្តា​ដល់​ពួក​គ្រួ​ឪពុក​ខ្ញុំ ដូច​ជា​ខ្ញុំ​បាន​អាណិត​មេត្តា​ដល់​អ្នក​ដែរ សូម​ប្រាប់​ទី​សំគាល់​ដ៏​ប្រាកដ​ច្បាស់​មក​ខ្ញុំ​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ដូច្នេះ សូម​ស្បថ​ឲ្យ​នាង​ខ្ញុំ​ឥឡូវ ដោយ​យក​ព្រះ‌យេហូវ៉ា​ជាសាក្សី​ថា ពួក​លោក​នឹង​អាណិត​មេត្តា​ដល់​ក្រុម​គ្រួសារ​ឪពុក​នាង​ខ្ញុំ ដូច​នាង​ខ្ញុំ​បាន​អាណិត​មេត្តា​ដល់​ពួក​លោក​ដែរ ហើយ​សូម​ទុក​សញ្ញា​មួយ​ឲ្យ​ប្រាកដ​ដល់​នាង​ខ្ញុំ​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ឥឡូវ​នេះ សូម​លោក​ទាំង​ពីរ​ស្បថ​ឲ្យ​នាង​ខ្ញុំ ដោយ​យក​ព្រះ‌អម្ចាស់​ជា​សាក្សី​ថា នាង​ខ្ញុំ​បាន​ជួយ​លោក​ទាំង​ពីរ​ដោយ​សប្បុរស​យ៉ាង​ណា សូម​លោក​ជួយ​ក្រុម​គ្រួសារ​នាង​ខ្ញុំ​ដោយ​សប្បុរស​យ៉ាង​នោះ​ដែរ។ សូម​ទុក​សញ្ញា​មួយ​ជា​ភស្ដុតាង​ឲ្យ​នាង​ខ្ញុំ​បាន​ដឹង​ច្បាស់​ថា

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ឥឡូវ​នេះ សូម​អ្នក​ទាំង​ពីរ​ស្បថ ឲ្យ​នាង​ខ្ញុំ ដោយ​យកអុលឡោះ‌តាអាឡា​ជា​សាក្សី​ថា នាង​ខ្ញុំ​បាន​ជួយ​អ្នក​ទាំង​ពីរ​ដោយ​សប្បុរស​យ៉ាង​ណា សូម​អ្នក​ជួយ​ក្រុម​គ្រួសារ​នាង​ខ្ញុំ​ដោយ​សប្បុរស​យ៉ាង​នោះ​ដែរ។ សូម​ទុក​សញ្ញា​មួយ​ជា​ភស្តុតាង​ឲ្យ​នាង​ខ្ញុំ​បាន​ដឹង​ច្បាស់​ថា

សូមមើលជំពូក ចម្លង




យ៉ូស្វេ 2:12
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ សូម​ឲ្យ​អ្នក​ស្បថ​នឹង​ព្រះ​ឲ្យ​ខ្ញុំ​នៅ​ទី​នេះ​ឥឡូវ ថា​អ្នក​នឹង​មិន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ ឬ​កូន​ចៅ​ខ្ញុំ​ត​រៀង​ទៅ ដោយ​សេចក្ដី​ភូត‌ភរ​ឡើយ សូម​ប្រព្រឹត្ត​នឹង​ខ្ញុំ ហើយ​ស្រុក​ដែល​អ្នក​បាន​សំណាក់​នៅ​នេះ​ដោយ​សេចក្ដី​សប្បុរស ដូច​ជា​ខ្ញុំ​បាន​ប្រព្រឹត្ត​នឹង​អ្នក​ដែរ


អញ​នឹង​ឲ្យ​ឯង​ស្បថ​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ស្ថាន‌សួគ៌ ហើយ​ជា​ព្រះ​នៃ​ផែនដី​ថា ឯង​នឹង​មិន​យក​ប្រពន្ធ​ឲ្យ​កូន​អញ​ពី​ពួក​កូន​ស្រី​សាសន៍​កាណាន ដែល​អញ​នៅ​កណ្តាល​គេ​នេះ​ឡើយ


នោះ​បាវ​បាន​ដាក់​ដៃ​ក្រោម​ភ្លៅ​អ័ប្រា‌ហាំ​ចៅហ្វាយ​ខ្លួន ហើយ​ក៏​ស្បថ​នឹង​គាត់​ពី​ដំណើរ​នោះ។


កាល​ណា​លោក​បាន​សុខ‌សាន្ត​ហើយ នោះ​សូម​នឹក​ចាំ​ពី​ខ្ញុំ​ផង ហើយ​សូម​ផ្សាយ​សេចក្ដី​សប្បុរស​មក​ខ្ញុំ ក៏​សូម​ដំណាល​ពី​ខ្ញុំ​ទូល​ផារ៉ោន ដើម្បី​ឲ្យ​ខ្ញុំ​បាន​រួច​ពី​គុក​នេះ​ផង


ទ្រង់​ក៏​បះ‌បោរ​ចំពោះ​ស្តេច​នេប៊ូ‌ក្នេសា ដែល​ស្តេច​នោះ​បាន​ចាប់​ឲ្យ​ទ្រង់​ស្បថ​ដោយ​នូវ​ព្រះ តែ​សេដេគា​បាន​ធ្វើ​ក​រឹង ហើយ​តាំង​ព្រះ‌ទ័យ​រឹង​របឹង មិន​ព្រម​បែរ​មក​ឯ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ទេ


ដ្បិត​ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ​ម្ចាស់​ទ្រាំ​មើល​សេចក្ដី​វេទនា ដែល​នឹង​កើត​ដល់​ជាតិ​របស់​ខ្ញុំ​ម្ចាស់ ឬ​ទ្រាំ​មើល​ញាតិ​សន្តាន​របស់​ខ្ញុំ​ម្ចាស់​ត្រូវ​វិនាស​ទៅ​បាន


ឈាម​នោះ​នឹង​បាន​ជា​ទី​សំគាល់​សំរាប់​ឯង​រាល់​គ្នា​នៅ​ផ្ទះ​ណា​ដែល​ឯង​រាល់​គ្នា​អាស្រ័យ​នៅ កាល​ផ្ទះ​ណា​អញ​ឃើញ​ឈាម នោះ​អញ​នឹង​រំលង​ផុត​ពី​ឯង​រាល់​គ្នា​ទៅ ហើយ​នឹង​គ្មាន​សេចក្ដី​វេទនា​ណា​បំផ្លាញ​ឯង​រាល់​គ្នា ក្នុង​វេលា​ដែល​អញ​វាយ​ស្រុក​អេស៊ីព្ទ​នោះ​ឡើយ


យ៉ាង​នោះ បើ​គេ​នឹង​ខ្នះ‌ខ្នែង​រៀន​តាម​ផ្លូវ​របស់​រាស្ត្រ​អញ ឲ្យ​អស់​ពី​ចិត្ត ហើយ​នឹង​ស្បថ​ដោយ​នូវ​ឈ្មោះ​អញ​ថា ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ បែប​ដូច​ជា​គេ​បាន​បង្រៀន​រាស្ត្រ​អញ ឲ្យ​ស្បថ​ដោយ​នូវ​ព្រះ‌បាល​ដែរ នោះ​គេ​នឹង​បាន​ស្អាង​ឡើង នៅ​កណ្តាល​រាស្ត្រ​អញ​ជា​ពិត


អ្នក​ដែល​បញ្ជូន​ទ្រង់ ក៏​ប្រាប់​ទី​សំគាល់​នេះ​ដល់​គេ​ថា អ្នក​ណា​ដែល​ខ្ញុំ​ថើប គឺ​អ្នក​នោះ​ហើយ ចូរ​ចាប់​វា​នាំ​ទៅ​ដោយ​ប្រយ័ត‌ប្រយែង​ចុះ


ឥត​យោបល់ មាន​ចិត្ត​មិន​ទៀង មិន​ចេះ​ស្រឡាញ់​តាម​ធម្មតា ក៏​ឥត​មាន​សេចក្ដី​មេត្តា‌ករុណា​សោះ


បើ​មាន​អ្នក​ណា ដែល​មិន​ផ្គត់‌ផ្គង់​ឲ្យ​ពួក​ញាតិ​សន្តាន​ខ្លួន គឺ​ឲ្យ​ពួក​អ្នក​ផ្ទះ​ខ្លួន​ជា​ដើម អ្នក​នោះ​ឈ្មោះ​ថា​បាន​បោះ​បង់​ចោល​សេចក្ដី​ជំនឿ​ហើយ ក៏​អាក្រក់​ជាង​មនុស្ស​ដែល​មិន​បាន​ជឿ​ទៅ​ទៀត


ដ្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​ដោយ​ឥត​មេត្តា នោះ​នឹង​ត្រូវ​ទោស​ឥត​គេ​មេត្តា​ដែរ រីឯ​សេចក្ដី​មេត្តា នោះ​រមែង​ឈ្នះ​សេចក្ដី​ជំនុំ​ជំរះ​វិញ។


ឲ្យ​ខ្ញុំ​ដឹង​ថា អ្នក​រាល់​គ្នា​នឹង​ទុក​ជីវិត​ដល់​ឪពុក​ម្តាយ នឹង​បង​ប្អូន​របស់​ខ្ញុំ ព្រម​ទាំង​វង្សា​គាត់​ដែរ ដោយ​ជួយ​ដោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​ស្លាប់


គឺ​កាល​ណា​យើង​ចូល​មក​ក្នុង​ស្រុក​នេះ នោះ​នាង​ត្រូវ​ចង​ខ្សែ​ក្រហម​នេះ​នៅ​ត្រង់​បង្អួច ដែល​នាង​បាន​សំរូត​យើង​ចុះ​មក​នេះ ហើយ​ត្រូវ​ប្រមូល​ឪពុក​ម្តាយ នឹង​បង​ប្អូន​នាង ព្រម​ទាំង​ពួក​គ្រួ​ឪពុក​នាង​ទាំង​អស់​មក​នៅ​ជា​មួយ​គ្នា


បើ​មាន​អ្នក​ណា​មួយ​ចេញ​ទៅ​ក្រៅ​ទ្វារ​ផ្ទះ​នាង នោះ​ឈាម​របស់​គេ​នឹង​នៅ​តែ​លើ​ក្បាល​គេ​វិញ ឯ​យើង​គ្មាន​ទោស​ទេ តែ​អ្នក​ណា​នៅ​ក្នុង​ផ្ទះ​ជា​មួយ​នឹង​នាង បើសិន​ជា​មាន​អ្នក​ណា​ពាល់​គេ នោះ​ឈាម​គេ​នឹង​ធ្លាក់​មក​លើ​យើង​វិញ


យ៉ូស្វេ​ក៏​ប្រាប់​ដល់​មនុស្ស​២​នាក់ ដែល​បាន​ចូល​ទៅ​សង្កេត​មើល​ស្រុក​នោះ​ថា ចូរ​ឲ្យ​ឯង​ចូល​ទៅ​ក្នុង​ផ្ទះ​ស្រី​សំផឹង​នោះ ហើយ​នាំ​នាង នឹង​របស់​នាង​ទាំង​ប៉ុន្មាន​ចេញ​មក​ក្រៅ ដូច​ជា​ឯង​បាន​ស្បថ​នឹង​នាង​ហើយ


ដូច្នេះ​យ៉ូស្វេ​ក៏​ព្រម​ចង​ជា​ស្ពាន​មេត្រី​នឹង​គេ ព្រម​ទាំង​តាំង​សញ្ញា​ឲ្យ​គេ​បាន​នៅ​រស់​ត​ទៅ ហើយ​ពួក​អ្នក​ដែល​ជា​កំពូល​លើ​ពួក​ជំនុំ ក៏​ស្បថ​នឹង​គេ​ដែរ។


ពួក​ឈ្លប​នោះ​គេ​បាន​ឃើញ​មនុស្ស​ម្នាក់​ចេញ​ពី​ទី​ក្រុង​មក ហើយ​ក៏​សួរ​ថា សូម​អ្នក​បង្ហាញ​ផ្លូវ​ដែល​ចូល​ទៅ​ក្នុង​ទី​ក្រុង​ផង នោះ​យើង​នឹង​អាណិត​មេត្តា​ដល់​អ្នក


នោះ​ដាវីឌ​សួរ​ថា ឯង​ចូល​ចិត្ត​នឹង​នាំ​យើង​ចុះ​ទៅ​ឯ​ពួក​នោះ​ឬ​ទេ វា​ឆ្លើយ​ថា សូម​ស្បថ​នឹង​ខ្ញុំ​ដោយ​នូវ​ព្រះ​ចុះ ថា​លោក​មិន​សំឡាប់​ខ្ញុំ​ឡើយ ក៏​មិន​ប្រគល់​ខ្ញុំ​ទៅ​ឲ្យ​ចៅហ្វាយ​ខ្ញុំ​វិញ​ដែរ នោះ​ខ្ញុំ​នឹង​នាំ​លោក​ចុះ​ទៅ​ឲ្យ​ដល់​គេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម