ដូច្នេះ ឯងនឹងមិនមានអ្នកណាសំរាប់កាន់ខ្សែវាស់តាមឆ្នោត នៅក្នុងពួកជំនុំនៃព្រះយេហូវ៉ាឡើយ។
យ៉ូស្វេ 18:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរដំរូវមនុស្ស៣នាក់ពីគ្រប់ទាំងពូជអំបូរមក នោះអញនឹងចាត់គេឲ្យទៅដើរចុះឡើងក្នុងស្រុក ដើម្បីនឹងសរសេរកំណត់តាមចំណែកមរដកគេគ្រប់គ្នា រួចត្រឡប់មកឯអញវិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងកុលសម្ព័ន្ធនីមួយៗ ចូររើសយកបុរសបីនាក់មក ខ្ញុំនឹងចាត់គេឲ្យទៅដើរចុះឡើងក្នុងស្រុកនោះ។ គេត្រូវសរសេរអំពីស្ថានភាពស្រុកនោះ តាមចំណែកមត៌ករបស់គេ រួចត្រឡប់មកជួបខ្ញុំវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងកុលសម្ព័ន្ធនីមួយៗ ចូរជ្រើសរើសយកបុរសបីនាក់មក ខ្ញុំនឹងចាត់ពួកគេឲ្យទៅពិនិត្យមើលទឹកដី ដែលជាចំណែករបស់គេរៀងៗខ្លួន។ បន្ទាប់មក ពួកគេត្រឡប់មកវិញ ហើយរាយការណ៍ឲ្យខ្ញុំដឹង។ អាល់គីតាប ក្នុងកុលសម្ព័ន្ធនីមួយៗ ចូរជ្រើសរើសយកបុរសបីនាក់មក ខ្ញុំនឹងចាត់ពួកគេឲ្យទៅពិនិត្យមើលទឹកដី ដែលជាចំណែករបស់គេរៀងៗខ្លួន។ បន្ទាប់មក ពួកគេត្រឡប់មកវិញ ហើយរាយការណ៍ឲ្យខ្ញុំដឹង។ |
ដូច្នេះ ឯងនឹងមិនមានអ្នកណាសំរាប់កាន់ខ្សែវាស់តាមឆ្នោត នៅក្នុងពួកជំនុំនៃព្រះយេហូវ៉ាឡើយ។
ហើយត្រូវឲ្យមានម្នាក់ៗពីគ្រប់ទាំងពូជអំបូរទាំងអស់ ដែលជាមេក្នុងវង្សានុវង្សរបស់ឪពុកគេ ឲ្យបានធ្វើការជាមួយនឹងឯង
ចូរចាត់មនុស្សឲ្យទៅសង្កេតមើលក្នុងស្រុកកាណាន ដែលអញឲ្យដល់ពួកកូនចៅអ៊ីស្រាអែលចុះ ត្រូវចាត់ម្នាក់ពីគ្រប់ទាំងពូជអំបូរនៃពួកឰយុកោ ដែលគ្រប់គ្នាជាកំពូលលើពួកខ្លួន
ដូច្នេះយ៉ូស្វេក៏តឿនដល់ពួកកូនចៅអ៊ីស្រាអែលថា តើឯងធ្វេសប្រហែសនឹងចូលទៅចាប់យកស្រុកដែលព្រះយេហូវ៉ាជាព្រះនៃពួកឰយុកោឯង បានប្រទានមកឯងរាល់គ្នា ដល់កាលណាទៀត
រួចត្រូវឲ្យគេចែកស្រុកនោះជា៧ចំណែក ឯពួកយូដាត្រូវឲ្យគេនៅជាប់ក្នុងដែនស្រុករបស់គេខាងត្បូង ហើយពួកវង្សយ៉ូសែបត្រូវនៅជាប់ក្នុងដែនស្រុករបស់គេខាងជើង
នោះត្រូវឲ្យឯងរាល់គ្នាកំណត់សំគាល់ស្រុក ទាំងចែកជា៧ចំណែក រួចយកមកឲ្យអញឯណេះ អញនឹងបោះឆ្នោតឲ្យឯងរាល់គ្នាចាប់ នៅទីនេះ ចំពោះព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា
ដូច្នេះ អ្នកទាំងនោះក៏ចេញទៅដើរចុះឡើងក្នុងស្រុក ហើយបានសរសេរកំណត់ចែកជា៧ចំណែក តាមទីក្រុងស្រុកនោះ ព្រមទាំងកត់ចុះក្នុងសៀវភៅ រួចត្រឡប់មកឯយ៉ូស្វេ នៅទីដំឡើងត្រសាល ត្រង់ស៊ីឡូរវិញ
ដូច្នេះចូររើសយកមនុស្ស១២នាក់ ពីពូជអំបូរសាសន៍អ៊ីស្រាអែលទាំងប៉ុន្មានទៅ គឺម្នាក់ពីពូជអំបូរមួយៗ