ពីទីនោះក៏ចុះទៅខាងលិច តាមព្រំស្រុករបស់ពួកយ៉ាផ្លេទីត ខាងព្រំក្រុងបេត-ហូរ៉ុនខាងក្រោម រហូតដល់ក្រុងកេស៊ើរ រួចក៏ទៅផុតត្រឹមសមុទ្រ
យ៉ូស្វេ 17:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រំនោះក៏ចុះទៅដល់ស្ទឹងខាណា រួចទៅតាមខាងត្បូងស្ទឹងនោះ ទីក្រុងទាំងនោះដែលនៅក្នុងព្រំរបស់ម៉ាន៉ាសេ ជារបស់ផងពួកអេប្រាអិម តែព្រំស្រុកម៉ាន៉ាសេ គឺនៅខាងជើងស្ទឹងនោះវិញ រួចក៏ចុះទៅផុតត្រឹមសមុទ្រ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ព្រំប្រទល់នោះលាតសន្ធឹងចុះទៅដល់ស្ទឹងខាណា។ ឯក្រុងនានាដែលនៅខាងត្បូងស្ទឹង ដែលស្ថិតក្នុងទឹកដីរបស់ម៉ាណាសេ ជាកម្មសិទ្ធិរបស់ពួកអេប្រាអិម។ បន្ទាប់មកទៀត ព្រំប្រទល់ស្រុកម៉ាណាសេលាតសន្ធឹងទៅខាងជើងស្ទឹង រួចទៅផុតត្រឹមសមុទ្រ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទឹកដីនេះលាតសន្ធឹងរហូតទៅដល់ខាងត្បូងទឹកធ្លាក់ខាណា។ រីឯក្រុងនានាដែលនៅខាងត្បូងទឹកធ្លាក់ ជាកម្មសិទ្ធិរបស់កុលសម្ព័ន្ធអេប្រាអ៊ីម ថ្វីដ្បិតតែក្រុងទាំងនោះស្ថិតនៅលើទឹកដីរបស់កុលសម្ព័ន្ធម៉ាណាសេក៏ដោយ។ ទឹកដីរបស់ម៉ាណាសេនៅខាងជើងទឹកធ្លាក់លាតសន្ធឹងរហូតដល់សមុទ្រមេឌីទែរ៉ាណេ។ អាល់គីតាប ទឹកដីនេះលាតសន្ធឹងរហូតទៅដល់ខាងត្បូងទឹកធ្លាក់ខាណា។ រីឯក្រុងនានាដែលនៅខាងត្បូងទឹកធ្លាក់ ជាកម្មសិទ្ធិរបស់កុលសម្ព័ន្ធអេប្រាអ៊ីម ថ្វីដ្បិតតែក្រុងទាំងនោះស្ថិតនៅលើទឹកដីរបស់កុលសម្ព័ន្ធម៉ាណាសេក៏ដោយ។ ទឹកដីរបស់ម៉ាណាសេនៅខាងជើងទឹកធ្លាក់លាតសន្ធឹងរហូតដល់សមុទ្រមេឌីទែរ៉ាណេ។ |
ពីទីនោះក៏ចុះទៅខាងលិច តាមព្រំស្រុករបស់ពួកយ៉ាផ្លេទីត ខាងព្រំក្រុងបេត-ហូរ៉ុនខាងក្រោម រហូតដល់ក្រុងកេស៊ើរ រួចក៏ទៅផុតត្រឹមសមុទ្រ
ឯស្រុកខាងត្បូងជារបស់ផងអេប្រាអិម ហើយខាងជើងជារបស់ផងម៉ាន៉ាសេ មានសមុទ្រជាខាងចុងស្រុក ស្រុកគេក៏រហូតដល់អេស៊ើរខាងជើង ហើយរហូតដល់អ៊ីសាខារខាងកើត
រួចក៏បត់ទៅដល់រ៉ាម៉ា នឹងទីរ៉ុសដ៏ជាក្រុងមាំមួន រួចក៏បត់ទៅដល់ហូសា ហើយចេញទៅផុតត្រឹមសមុទ្រតាមស្រុកអាក់ស៊ីប