Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 17:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ទឹក​ដី​នេះ​លាត​សន្ធឹង​រហូត​ទៅ​ដល់​ខាង​ត្បូង​ទឹក​ធ្លាក់​ខាណា។ រីឯ​ក្រុង​នានា​ដែល​នៅ​ខាង​ត្បូង​ទឹក​ធ្លាក់ ជា​កម្មសិទ្ធិ​របស់​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម ថ្វី‌ដ្បិត​តែ​ក្រុង​ទាំង​នោះ​ស្ថិត​នៅ​លើ​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ក៏​ដោយ។ ទឹក​ដី​របស់​ម៉ាណា‌សេ​នៅ​ខាង​ជើង​ទឹក​ធ្លាក់​លាត​សន្ធឹង​រហូត​ដល់​សមុទ្រ​មេឌី‌ទែរ៉ាណេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 បន្ទាប់​មក ព្រំប្រទល់​នោះ​លាត​សន្ធឹង​ចុះ​ទៅ​ដល់​ស្ទឹង​ខាណា។ ឯ​ក្រុង​នានា​ដែល​នៅ​ខាង​ត្បូង​ស្ទឹង ដែល​ស្ថិត​ក្នុង​ទឹក​ដី​របស់​ម៉ាណា‌សេ ជា​កម្ម​សិទ្ធិ​របស់​ពួក​អេប្រាអិម។ បន្ទាប់​មក​ទៀត ព្រំប្រទល់​ស្រុក​ម៉ាណា‌សេ​លាត​សន្ធឹង​ទៅ​ខាង​ជើង​ស្ទឹង រួច​ទៅ​ផុត​ត្រឹម​សមុទ្រ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ព្រំ​នោះ​ក៏​ចុះ​ទៅ​ដល់​ស្ទឹង​ខាណា រួច​ទៅ​តាម​ខាង​ត្បូង​ស្ទឹង​នោះ ទី​ក្រុង​ទាំង​នោះ​ដែល​នៅ​ក្នុង​ព្រំ​របស់​ម៉ាន៉ាសេ ជា​របស់​ផង​ពួក​អេប្រា‌អិម តែ​ព្រំ​ស្រុក​ម៉ាន៉ាសេ គឺ​នៅ​ខាង​ជើង​ស្ទឹង​នោះ​វិញ រួច​ក៏​ចុះ​ទៅ​ផុត​ត្រឹម​សមុទ្រ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ទឹក​ដី​នេះ​លាត​សន្ធឹង​រហូត​ទៅ​ដល់​ខាង​ត្បូង​ទឹក​ធ្លាក់​ខាណា។ រីឯ​ក្រុង​នានា​ដែល​នៅ​ខាង​ត្បូង​ទឹក​ធ្លាក់ ជា​កម្ម‌សិទ្ធិ​របស់​កុល‌សម្ព័ន្ធ​អេប្រា‌អ៊ីម ថ្វី​ដ្បិត​តែ​ក្រុង​ទាំង​នោះ​ស្ថិត​នៅ​លើ​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​ម៉ាណាសេ​ក៏​ដោយ។ ទឹក​ដី​របស់​ម៉ាណាសេ​នៅ​ខាង​ជើង​ទឹក​ធ្លាក់​លាត​សន្ធឹង​រហូត​ដល់​សមុទ្រ​មេឌី‌ទែរ៉ា‌ណេ។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 17:9
4 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ចុះ​ទៅ​ខាង​លិច​ដល់​ព្រំ‌ប្រទល់​របស់​ជន‌ជាតិ​យ៉ាផ្លេ‌ទីត រហូត​ដល់​តំបន់​បេត‌ហូរ៉ូន​ក្រោម និង​រហូត​ដល់​កេស៊ើរ ហើយ​ទៅ​ទល់​នឹង​សមុទ្រ​មេឌី‌ទែរ៉ាណេ។


ដូច្នេះ ទឹក​ដី​ខាង​ត្បូង ជា​កម្មសិទ្ធិ​របស់​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម ហើយ​ខាង​ជើង​ជា​កម្មសិទ្ធិ​របស់​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ។ សមុទ្រ​មេឌី‌ទែរ៉ាណេ​ជា​ព្រំ‌ប្រទល់​ខាង​លិច ស្រុក​អេ‌ស៊ើរ​ជា​ព្រំ‌ប្រទល់​ខាង​ជើង ហើយ​ស្រុក​អ៊ីសា‌ខារ​ជា​ព្រំ‌ប្រទល់​ខាង​កើត។


បន្ទាប់​មក ព្រំ‌ប្រទល់​នេះ​បត់​ឆ្ពោះ​ទៅ​រ៉ាម៉ា រហូត​ដល់​បន្ទាយ​ទីរ៉ុស និង​ហូសា រួច​ទៅ​ដល់​សមុទ្រ​មេឌី‌ទែរ៉ាណេ ដោយ​កាត់​តាម​ភូមិ​ភាគ​អាក‌ស៊ីប។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម