យ៉ូស្វេ 17:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 ឯស្រុកខាងត្បូងជារបស់ផងអេប្រាអិម ហើយខាងជើងជារបស់ផងម៉ាន៉ាសេ មានសមុទ្រជាខាងចុងស្រុក ស្រុកគេក៏រហូតដល់អេស៊ើរខាងជើង ហើយរហូតដល់អ៊ីសាខារខាងកើត សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ឯស្រុកខាងត្បូងជាកម្មសិទ្ធិរបស់អេប្រាអិម ហើយខាងជើងជាកម្មសិទ្ធិរបស់ម៉ាណាសេ ដែលមានសមុទ្រជាព្រំប្រទល់។ ស្រុកអេស៊ើរជាព្រំប្រទល់ខាងជើង ហើយស្រុកអ៊ីសាខារជាព្រំប្រទល់ខាងកើត។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 ដូច្នេះ ទឹកដីខាងត្បូង ជាកម្មសិទ្ធិរបស់កុលសម្ព័ន្ធអេប្រាអ៊ីម ហើយខាងជើងជាកម្មសិទ្ធិរបស់កុលសម្ព័ន្ធម៉ាណាសេ។ សមុទ្រមេឌីទែរ៉ាណេជាព្រំប្រទល់ខាងលិច ស្រុកអេស៊ើរជាព្រំប្រទល់ខាងជើង ហើយស្រុកអ៊ីសាខារជាព្រំប្រទល់ខាងកើត។ សូមមើលជំពូកអាល់គីតាប10 ដូច្នេះ ទឹកដីខាងត្បូង ជាកម្មសិទ្ធិរបស់កុលសម្ព័ន្ធអេប្រាអ៊ីម ហើយខាងជើងជាកម្មសិទ្ធិរបស់កុលសម្ព័ន្ធម៉ាណាសេ។ សមុទ្រមេឌីទែរ៉ាណេជាព្រំប្រទល់ខាងលិច ស្រុកអេស៊ើរជាព្រំប្រទល់ខាងជើង ហើយស្រុកអ៊ីសាខារជាព្រំប្រទល់ខាងកើត។ សូមមើលជំពូក |
ហើយពួកម៉ាន៉ាសេក៏មានទីក្រុងនៅក្នុងស្រុកអ៊ីសាខារ នឹងស្រុកអេស៊ើរដែរ គឺក្រុងបេត-សៀន នឹងដំបន់ជុំវិញ ក្រុងយីបលាម នឹងដំបន់ជុំវិញ ព្រមទាំងពួកអ្នកនៅក្រុងដោរ នឹងដំបន់ជុំវិញ ពួកអ្នកនៅក្រុងអេន-ដោរ នឹងដំបន់ជុំវិញ ពួកអ្នកនៅក្រុងត្អាណាក នឹងដំបន់ជុំវិញ នឹងពួកអ្នកនៅក្រុងមេគីដោ នឹងដំបន់ជុំវិញ គឺអស់៣ស្រុក