ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 15:60 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក្រុង​គារ‌យ៉ាត់-បាល គឺ​ជា​ក្រុង​គារ‌យ៉ាត់-យារីម​១ នឹង​រ៉ាបាត​១ ទាំង​អស់​មាន​២​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក្រុង​គារ‌យ៉ាត់-បាល (គឺ​ជា​ក្រុង​គារ‌យ៉ាត់-យារីម) និង​រ៉ាបាត ទាំង​អស់​មាន​ពីរ​ក្រុង ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​មក មាន: គារយ៉ាត-‌បាល (គឺ​គៀរី‌យ៉ាត-‌យារីម) និង​រ៉ាបាត គឺ​មាន​ទាំង​អស់​ក្រុង​ពីរ ព្រម​ទាំង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង​ផង។

សូមមើលជំពូក

អាល់គីតាប

បន្ទាប់​មក មាន: គារយ៉ាត-បាល (គឺ​គៀរី‌យ៉ាត-យារីម) និង​រ៉ាបាត គឺ​មាន​ទាំង​អស់​ក្រុង​ពីរ ព្រម​ទាំង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង​ផង។

សូមមើលជំពូក



យ៉ូស្វេ 15:60
8 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ជា​កូន​ចៅ​របស់​កាលែប ជា​កូន​ហ៊ើរ ដែល​ជា​កូន​ច្បង​នៃ​នាង​អេប្រាតា គឺ​សូបាល ជា​អ្នក​តាំង​ក្រុង​គារយ៉ាត់-យារីម


ម្អារ៉ាត​១ បេត-អាណូត​១ នឹង​អែល‌ទិកុន​១ ទាំង​អស់​មាន​៦​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង


ឯ​ខាង​ទី​រហោ‌ស្ថាន នោះ​មាន​ក្រុង​បេត-អើ‌រ៉ាបា​១ មីឌីន​១ សេកាកា​១


ពី​កំពូល​ភ្នំ​នោះ ក៏​ចុះ​ទៅ​ដល់​ក្បាល​ទឹក​ណែប‌ត្វា ដំរង់​ទៅ​តាម​ទី​ក្រុង​ទាំង​ប៉ុន្មាន​នៅ​ភ្នំ​អេប្រុន រហូត​ដល់​បាឡា គឺ​ជា​ក្រុង​គារ‌យ៉ាត់-យារីម


ព្រំ​ខាង​លិច​នោះ​ក៏​ដំរង់​ទៅ​មុខ​ទៀត រួច​បត់​ទៅ​ខាង​ត្បូង ត្រង់​ភ្នំ​ដែល​ប្រទល់​មុខ​នឹង​បេត-ហូរ៉ុន​នោះ ទៅ​ផុត​ត្រឹម​គារយ៉ាត់-បាល គឺ​គារយ៉ាត់-យារីម ដែល​ជា​ទី​ក្រុង​របស់​ពួក​កូន​ចៅ​យូដា នេះ​ហើយ​ជា​ព្រំ‌ខណ្ឌ​ខាង​លិច


ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​ទាំង​ប៉ុន្មាន​របស់​គេ​នៅ​ថ្ងៃ​ទី​៣ រីឯ​ទី​ក្រុង​ទាំង​នោះ គឺ​គីបៀន​១ កេភីរ៉ា​១ ប្អៀរ៉ុត​១ នឹង​គារយ៉ាត់-យារីម​១


រួច​គេ​ចាត់​មនុស្ស ឲ្យ​ទៅ​ឯ​ពួក​គារយ៉ាត់-យារីម​ប្រាប់​ថា ពួក​ភីលីស្ទីន​បាន​នាំ​យក​ហឹប​នៃ​ព្រះ‌យេហូវ៉ា​មក​វិញ​ហើយ ដូច្នេះសូម​អ្នក​រាល់​គ្នា​ចុះ​ទៅ នាំ​ឡើង​ទៅ​ឯ​អ្នក​រាល់​គ្នា​វិញ​ចុះ


នោះ​ពួក​គារយ៉ាត់-យារីម​ក៏​មក​នាំ​យក​ហឹប​នៃ​ព្រះ‌យេហូវ៉ា ឡើង​ទៅ​ដាក់​នៅ​ក្នុង​ផ្ទះ​របស់​អ័ប៊ី‌ន៉ាដាប់ ដែល​នៅ​លើ​ភ្នំ ក៏​ញែក​អេលាសារ​ជា​កូន​ចេញ​សំរាប់​ថែ​រក្សា​ហឹប​នៃ​ព្រះ‌យេហូវ៉ា