យ៉ូស្វេ 15:55 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រុងម៉ាអូន១ កើមែល១ ស៊ីភ១ យូថា១ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រុងម៉ាអូន កើមែល ស៊ីភ យូថា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក មាន: ម៉ាអូន កើមែល ស៊ីភ យូថា អាល់គីតាប បន្ទាប់មក មាន: ម៉ាអូន កើមែល ស៊ីភ យូថា |
ដូច្នេះ អ័ហាប់ក៏ឡើងទៅសោយ ឯអេលីយ៉ា លោកឡើងទៅលើកំពូលភ្នំកើមែលវិញ ក៏ក្រាបខ្លួនចុះដល់ដី ដាក់មុខនៅកណ្តាលក្បាលជង្គង់
ឯកូនរបស់កាលែប ជាប្អូនយេរ៉ាម្អែល នោះគឺមេសា ជាកូនច្បង ដែលជាឪពុកស៊ីភ ហើយកូន១ទៀតឈ្មោះម៉ារីសា ដែលជាឪពុកហេប្រុន
ទ្រង់ក៏សង់ប៉ម នៅទីរហោស្ថាន ជាច្រើនកន្លែង ព្រមទាំងជីកអណ្តូងផង ពីព្រោះទ្រង់មានហ្វូងសត្វយ៉ាងសន្ធឹកនៅស្រុកទំនាប នឹងស្រុកវាល ក៏មានពួកអ្នកធ្វើចំការនឹងពួកអ្នកថែរក្សាដើមទំពាំងបាយជូរ នៅលើភ្នំ នឹងនៅស្រុកកើមែលដែរ ដ្បិតទ្រង់សព្វព្រះទ័យខាងឯការក្សេត្រកម្ម
គឺនឹងផ្កាឡើងយ៉ាងសន្ធឹក ក៏នឹងរីករាយដោយសេចក្ដីអំណរ នឹងបទចំរៀងផង គេនឹងលើកសេចក្ដីសរសើរពីលំអនៃព្រៃល្បាណូនផ្ទេរទៅឲ្យដល់សមុទ្រខ្សាច់វិញ ព្រមទាំងសេចក្ដីរុងរឿងនៃភ្នំកើមែល នឹងវាលសារ៉ុនផង គេនឹងឃើញសិរីល្អរបស់ព្រះយេហូវ៉ា គឺជាសេចក្ដីរុងរឿងរបស់ព្រះនៃយើងរាល់គ្នា។
ហិមតា១ គារយ៉ាត់-អើបា គឺជាក្រុងហេប្រុន១ នឹងស៊ីអោរ១ ទាំងអស់មាន៩ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង
អាឡាម្លេក អាម្អាត នឹងមីសាល រួចក៏ដំរង់ទៅឯខាងលិច ដល់ភ្នំកើមែល រហូតដល់ស៊ីហោរ-លីបណាត
អាយីន នឹងដីនៅជុំវិញ យូថា នឹងដីនៅជុំវិញ បេត-សេមែស នឹងដីនៅជុំវិញ គឺអស់ទីក្រុង៩ ក្នុងពូជអំបូរទាំង២នេះ
រួចក្រោកឡើងពីព្រលឹម ដើម្បីនឹងទៅជួបនឹងសូលក្នុងព្រឹកនោះ មានគេជំរាបសាំយូអែលថា សូលទ្រង់បានយាងមកដល់កើមែលហើយ មើល ទ្រង់បានដំឡើងគោល ជាគ្រឿងចំណាំទុក រួចយាងវិលចុះទៅឯគីលកាលវិញ
គេក៏ក្រោកឡើង ទៅឯស្រុកស៊ីភមុនសូល តែដាវីឌ នឹងពួកលោក នៅក្នុងទីរហោស្ថានម៉ាអូន ដែលនៅស្រុកវាលខាងត្បូងទីរហោស្ថាននោះវិញ
ឯសូល នឹងពួកទ្រង់ក៏ទៅរក ហើយមានគេមកជំរាបដល់ដាវីឌ ដូច្នេះ លោកចុះទៅឯថ្មដា អាស្រ័យនៅក្នុងទីរហោស្ថានម៉ាអូន លុះកាលសូលបានជ្រាប នោះក៏ដេញតាមលោក ទៅក្នុងទីរហោស្ថានម៉ាអូននោះដែរ
រីឯនៅម៉ាអូន មានម្នាក់ជាអ្នកមានស្តុកស្តម្ភ ដែលទ្រព្យសម្បត្តិនៅឯកើមែល គាត់មានចៀម៣ពាន់ នឹងពពែ១ពាន់ នៅគ្រានោះគាត់កំពុងតែកាត់រោមចៀម នៅឯកើមែល
ចំណែកខ្ញុំបានឮថា លោកបានហៅជាងកាត់រោមចៀមមកហើយ ឯពួកអ្នកគង្វាលចៀមរបស់លោក គេបាននៅជាមួយនឹងយើងខ្ញុំ យើងខ្ញុំឥតមានធ្វើអ្វីដល់គេទេ គេក៏គ្មានបាត់អ្វី១នៅវេលាដែលគេនៅត្រង់កើមែលដែរ