Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 23:25 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 ឯ​សូល នឹង​ពួក​ទ្រង់​ក៏​ទៅ​រក ហើយ​មាន​គេ​មក​ជំរាប​ដល់​ដាវីឌ ដូច្នេះ លោក​ចុះ​ទៅ​ឯ​ថ្មដា អាស្រ័យ​នៅ​ក្នុង​ទី​រហោ‌ស្ថាន​ម៉ាអូន លុះ​កាល​សូល​បាន​ជ្រាប នោះ​ក៏​ដេញ​តាម​លោក ទៅ​ក្នុង​ទី​រហោ‌ស្ថាន​ម៉ាអូន​នោះ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ស្ដេច​សូល និងពលទាហាន​ក៏​ទៅ​រក ហើយ​មាន​គេ​មក​ជម្រាប​ដល់​ដាវីឌ ដូច្នេះ លោក​ចុះ​ទៅ​ឯ​ថ្មដា អា‌ស្រ័យ​នៅ​ក្នុង​ទី​រហោ‌ស្ថាន​ម៉ាអូន ពេល​សូល​បាន​ជ្រាប នោះ​ក៏​ដេញ​តាម​លោក ទៅ​ក្នុង​ទី​រហោ‌ស្ថាន​ម៉ាអូន​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ព្រះ‌បាទ​សូល ព្រម​ទាំង​ពល​ទាហាន ចេញ​ទៅ​តាម​រក​លោក​ដាវីឌ។ មាន​គេ​ប្រាប់​ដំណឹង​នេះ​ដល់​លោក​ដាវីឌ លោក​ក៏​ទៅ​ពួន​នៅ​តាម​ផ្ទាំង​ថ្ម ក្នុង​វាល​រហោ‌ស្ថាន​ម៉ាអូន។ កាល​ព្រះ‌បាទ​សូល​ជ្រាប​ហើយ ទ្រង់​តាម​រក​លោក​នៅ​វាល​រហោ‌ស្ថាន​នោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

25 ស្តេច​សូល​ព្រម​ទាំង​ពល​ទាហាន ចេញ​ទៅ​តាម​រក​ទត។ មាន​គេ​ប្រាប់​ដំណឹង​នេះ​ដល់​ទត គាត់​ក៏​ទៅ​ពួន​នៅ​តាម​ផ្ទាំង​ថ្ម ក្នុង​វាល​រហោ‌ស្ថាន​ម៉ាអូន។ កាល​ស្តេច​សូល​ជ្រាប​ហើយ គាត់​តាម​រក​ទត​នៅ​វាល​រហោ‌ស្ថាន​នោះ។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 23:25
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ថ្មដា ហើយ​ជា​បន្ទាយ​នៃ​ទូលបង្គំ ទ្រង់​ជា​អ្នក​ជួយ​ទូលបង្គំ​ឲ្យ​រួច


គាត់​ក៏​វាយ​សំឡាប់​គេ​ដោយ​កំឡាំង​កាយ​ស្លាប់​យ៉ាង​សន្ធឹក រួច​ភៀស‌ខ្លួន​ចុះ​ទៅ​នៅ​ក្នុង​ក្រហែង​ថ្មដា ឈ្មោះ​អេតាម​ទៅ។


គេ​ក៏​ក្រោក​ឡើង ទៅ​ឯ​ស្រុក​ស៊ីភ​មុន​សូល តែ​ដាវីឌ នឹង​ពួក​លោក នៅ​ក្នុង​ទី​រហោ‌ស្ថាន​ម៉ាអូន ដែល​នៅ​ស្រុក​វាល​ខាង​ត្បូង​ទី​រហោ‌ស្ថាន​នោះ​វិញ


សូល​បាន​យាង​នៅ​ខាង​ភ្នំ​ម្ខាង ហើយ​ដាវីឌនឹង​ពួក​លោក​នៅ​ខាង​ភ្នំ​ម្ខាង ដាវីឌ​ក៏​ប្រញាប់​នឹង​រត់​ចេញ​ទៅ ដោយ​ខ្លាច​សូល ដ្បិត​សូល ហើយ​នឹង​ពួក​ទ្រង់ គេ​ឡោម‌ព័ទ្ធ​លោក នឹង​ពួក​លោក​ទាំង​ប៉ុន្មាន ដោយ​ប៉ង​នឹង​ចាប់​ខ្លួន


នោះ​សូល​ទ្រង់​ក៏​លែង​ដេញ​តាម​ដាវីឌ ត្រឡប់​វិល​ទៅ​ច្បាំង​នឹង​ពួក​ភីលីស្ទីន​វិញ ហេតុ​នោះ​បាន​ជា​គេ​ហៅ​ទី​នោះ​ថា សេឡា-ហាម៉ា‌លេកុត


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម