ឯពួកកូនចៅ របស់ពូជអំបូរម៉ាន៉ាសេ១ចំហៀងដែលនៅក្នុងស្រុកនោះ គេក៏ចំរើនឡើងចាប់តាំងពីស្រុកបាសាន រហូតដល់ស្រុកបាល-ហ៊ើម៉ូន នឹងសេនារ ហើយភ្នំហ៊ើម៉ូន
យ៉ូស្វេ 13:29 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកម៉ូសេក៏ឲ្យ១ចំណែកដល់ពូជអំបូរម៉ាន៉ាសេ១ចំហៀងដែរ គឺដល់ពូជអំបូរពួកកូនចៅម៉ាន៉ាសេ១ចំហៀងតាមគ្រួគេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកម៉ូសេក៏ឲ្យមួយចំណែកដល់កុលសម្ព័ន្ធម៉ាណាសេមួយចំហៀងដែរ គឺដល់កុលសម្ព័ន្ធនៃកូនចៅម៉ាណាសេមួយចំហៀង តាមពូជអំបូររបស់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេបានប្រគល់ទឹកដីមួយចំណែកឲ្យកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ទៅតាមអំបូររបស់គេ។ អាល់គីតាប ម៉ូសាបានប្រគល់ទឹកដីមួយចំណែកឲ្យកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាល ទៅតាមអំបូររបស់គេ។ |
ឯពួកកូនចៅ របស់ពូជអំបូរម៉ាន៉ាសេ១ចំហៀងដែលនៅក្នុងស្រុកនោះ គេក៏ចំរើនឡើងចាប់តាំងពីស្រុកបាសាន រហូតដល់ស្រុកបាល-ហ៊ើម៉ូន នឹងសេនារ ហើយភ្នំហ៊ើម៉ូន
ហើយតាមព្រំស្រុករបស់ណែបថាលី ចាប់តាំងពីខាងកើត រហូតដល់ខាងលិច នោះមានចំណែក១សំរាប់ពូជអំបូរម៉ាន៉ាសេ
គឺដល់កាលណាស្រុកនោះបានទទួលចុះចាញ់នៅចំពោះព្រះយេហូវ៉ា នោះឯងរាល់គ្នានឹងត្រឡប់មកវិញ ឥតមានទោសចំពោះព្រះយេហូវ៉ា ឬចំពោះសាសន៍អ៊ីស្រាអែលឡើយ ហើយស្រុកនេះក៏នឹងបានជាកេរអាកររបស់ឯងរាល់គ្នានៅចំពោះព្រះយេហូវ៉ា
ដូច្នេះ ម៉ូសេក៏ឲ្យស្រុកកាឡាត ទៅម៉ាគារជាកូនម៉ាន៉ាសេ ហើយគាត់តាំងទីលំនៅស្រុកនោះទៅ
ឯស្រុកកាឡាតដែលសល់ នឹងស្រុកបាសាន ជានគររបស់ស្តេចអុកទាំងអស់ នោះអញបានឲ្យដល់ពូជអំបូរម៉ាន៉ាសេ១ចំហៀង គឺជាស្រុកអើកុបទាំងមូល ដែលជាស្រុកបាសានផង (ស្រុកនោះក៏ហៅជាស្រុករបស់ពួករេផែម
នេះហើយជាមរដករបស់ពួកកូនចៅកាឌ់ តាមគ្រួគេទាំងប៉ុន្មាន ព្រមទាំងទីក្រុង នឹងភូមិគេទាំងប៉ុន្មានផង។
ឯដែនរបស់គេ នោះគឺជាស្រុកម៉ាហាណែម ស្រុកបាសានទាំងមូល នគររបស់អុក ជាស្តេចស្រុកបាសានទាំងមូល នឹងទីក្រុងទាំង៦០ របស់យ៉ាអ៊ារដែលនៅស្រុកបាសាននោះដែរ
មាន១០ចំណែកដែលត្រូវបានដល់ពួកម៉ាន៉ាសេ ក្រៅពីស្រុកកាឡាត នឹងស្រុកបាសាន ដែលនៅខាងនាយទន្លេយ័រដាន់
ពីព្រោះកូនចៅស្រីរបស់ម៉ាន៉ាសេនោះ បានទទួលមរដកនៅកណ្តាលពួកកូនចៅប្រុសៗដែរ ហើយស្រុកកាឡាតបានចែកដល់ពួកកូនចៅប្រុសរបស់ម៉ាន៉ាសេឯទៀតនោះហើយ។
រីឯពូជអំបូរម៉ាន៉ាសេ១ចំហៀងនោះ លោកម៉ូសេបានចែកមរដកឲ្យនៅខាងស្រុកបាសាន តែ១ចំហៀងទៀត យ៉ូស្វេបានចែកឲ្យជាមួយនឹងបងប្អូនគេ នៅត្រើយទន្លេយ័រដាន់ខាងលិចវិញ មួយទៀត កាលយ៉ូស្វេបានបើកឲ្យគេត្រឡប់ទៅឯលំនៅគេវិញ នោះក៏ឲ្យពរ ដោយពាក្យថា