Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 17:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 មាន​១០​ចំណែក​ដែល​ត្រូវ​បាន​ដល់​ពួក​ម៉ាន៉ាសេ ក្រៅ​ពី​ស្រុក​កាឡាត នឹង​ស្រុក​បាសាន ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ដូច្នេះ មានទឹក​ដីដប់​ចំណែក​ដែល​ត្រូវ​បាន​ទៅ​ពួក​ម៉ាណា‌សេ ក្រៅ​ពី​ស្រុក​កាឡាដ និង​ស្រុក​បាសាន ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ដូច្នេះ កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ទទួល​ទឹក​ដី​ដប់​ចំណែក​ទៀត​ថែម​ពី​លើ​ទឹក​ដី​ស្រុក​កាឡាដ និង​ស្រុក​បាសាន ដែល​ស្ថិត​នៅ​ត្រើយ​ខាង​កើត​នៃ​ទន្លេ​យ័រដាន់

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ដូច្នេះ កុល‌សម្ព័ន្ធ​ម៉ាណាសេ​ទទួល​ទឹក​ដី​ដប់​ចំណែក​ទៀត ថែម​ពី​លើ​ទឹក​ដី​ស្រុក​កាឡាដ និង​ស្រុក​បាសាន ដែល​ស្ថិត​នៅ​ត្រើយ​ខាង​កើត​នៃ​ទន្លេ​យ័រដាន់

សូមមើលជំពូក ចម្លង




យ៉ូស្វេ 17:5
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​តាម​ព្រំ​ស្រុក​របស់​ណែប‌ថាលី ចាប់​តាំង​ពី​ខាង​កើត រហូត​ដល់​ខាង​លិច នោះ​មាន​ចំណែក​១​សំរាប់​ពូជ​អំបូរ​ម៉ាន៉ាសេ


នឹង​ស្រុក​កាឡាត ហើយ​ព្រំ‌ដែន​ស្រុក​របស់​សាសន៍​កេស៊ូរី នឹង​សាសន៍​ម៉ាកាធី ស្រុក​ភ្នំ​ហ៊ើម៉ូន​ទាំង​មូល ហើយ​ស្រុក​បាសាន​ទាំង​អស់ រហូត​ដល់​សាលកា


ពួក​កូន​ចៅ​យ៉ូសែប​ក៏​សួរ​យ៉ូស្វេ​ថា ហេតុ​អ្វី​បាន​ជា​លោក​ឲ្យ​យើង​ខ្ញុំ​ចាប់​ឆ្នោត មាន​ចំណែក​តែ​១​ទុក​ជា​មរដក​ដូច្នេះ ដ្បិត​យើង​ខ្ញុំ​ជា​ពួក​ធំ​ណាស់​ដែរ ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​មក​យើង​ខ្ញុំ តាំង​ពី​ដើម​រៀង​មក


នាង​ទាំង​នោះ​ក៏​មក​ឯ​អេលាសារ​ដ៏​ជា​សង្ឃ នឹង​យ៉ូស្វេ​ជា​កូន​នុន ហើយ​នឹង​ពួក​អ្នក​ជា​កំពូល​ទាំង​ប៉ុន្មាន​ជំរាប​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​ដល់​លោក​ម៉ូសេ ឲ្យ​ចែក​មរដក​មក​យើង​ខ្ញុំ នៅ​កណ្តាល​ពួក​បង​ប្អូន​យើង​ខ្ញុំ​ដែរ ដូច្នេះ​លោក​ក៏​ចែក​មរដក​ឲ្យ​គេ គឺ​នៅ​កណ្តាល​ពួក​បង​ប្អូន​ឪពុក​គេ តាម​បង្គាប់​ព្រះ‌យេហូវ៉ា


ពី​ព្រោះ​កូន​ចៅ​ស្រី​របស់​ម៉ាន៉ាសេ​នោះ បាន​ទទួល​មរដក​នៅ​កណ្តាល​ពួក​កូន​ចៅ​ប្រុសៗ​ដែរ ហើយ​ស្រុក​កាឡាត​បាន​ចែក​ដល់​ពួក​កូន​ចៅ​ប្រុស​របស់​ម៉ាន៉ាសេ​ឯ​ទៀត​នោះ​ហើយ។


រីឯ​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​នោះ លោក​ម៉ូសេ​បាន​ចែក​មរដក​ឲ្យ​នៅ​ខាង​ស្រុក​បាសាន តែ​១​ចំហៀង​ទៀត យ៉ូស្វេ​បាន​ចែក​ឲ្យ​ជា​មួយ​នឹង​បង​ប្អូន​គេ នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​លិច​វិញ មួយ​ទៀត កាល​យ៉ូស្វេ​បាន​បើក​ឲ្យ​គេ​ត្រឡប់​ទៅ​ឯ​លំនៅ​គេ​វិញ នោះ​ក៏​ឲ្យ​ពរ ដោយ​ពាក្យ​ថា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម