Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 13:30 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 ឯ​ដែន​របស់​គេ នោះ​គឺ​ជា​ស្រុក​ម៉ាហា‌ណែម ស្រុក​បាសាន​ទាំង​មូល នគរ​របស់​អុក ជា​ស្តេច​ស្រុក​បាសាន​ទាំង​មូល នឹង​ទី​ក្រុង​ទាំង​៦០ របស់​យ៉ាអ៊ារ​ដែល​នៅ​ស្រុក​បាសាន​នោះ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 ទឹក​ដី​របស់​គេ​លាត​សន្ធឹង​ពី​ស្រុក​ម៉ា‌ហា‌ណែម ស្រុក​បាសាន​ទាំង​មូល នគរ​ទាំង​មូល​របស់​ព្រះ​បាទ​អុក ជា​ស្តេច​ស្រុក​បាសាន និង​ទី​ក្រុង​ហុក​សិប​របស់​យ៉ាអៀរ ដែល​នៅ​ស្រុក​បាសាន​នោះ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 ទឹក​ដី​នោះ​លាត​សន្ធឹង​ចាប់​តាំង​ពី​ស្រុក​ម៉ាហា‌ណែម ស្រុក​បាសាន ជា​អាណា‌ចក្រ​ទាំង​មូល​របស់​ព្រះ‌បាទ​អុក ស្ដេច​ស្រុក​បាសាន ព្រម​ទាំង​ភូមិ​ហុក‌សិប​នៅ​យ៉ាអៀរ ក្នុង​ស្រុក​បាសាន

សូមមើលជំពូក ចម្លង

អាល់គីតាប

30 ទឹក​ដី​នោះ​លាត​សន្ធឹង​ចាប់​តាំង​ពី​ស្រុក​ម៉ាហា‌ណែម ស្រុក​បាសាន ជា​អាណា​ចក្រ​ទាំង​មូល​របស់​ស្តេច​អុក ស្តេច​ស្រុក​បាសាន ព្រម​ទាំង​ភូមិ​ហុក‌សិប​នៅ​យ៉ាអៀរ ក្នុង​ស្រុក​បាសាន

សូមមើលជំពូក ចម្លង




យ៉ូស្វេ 13:30
11 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាកុប​ចាត់​អ្នក​បំរើ​ទៅ​មុន ឲ្យ​ទៅ​ឯ​អេសាវ​ជា​បង​នៅ​វាល​អេដំម​ក្នុង​ស្រុក​សៀរ


រួច​គេ​បែរ​ឡើង​ទៅ​តាម​ផ្លូវ​ស្រុក​បាសាន​វិញ នោះ​អុក​ជា​ស្តេច​ស្រុក​បាសាន ព្រម​ទាំង​ពួក​ជន​របស់​ទ្រង់​ក៏​លើក​គ្នា​ចេញ​មក​ទាស់​នឹង​គេ ហើយ​ច្បាំង​គ្នា​នៅ​ត្រង់​អេទ្រី


គឺ​អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​វាល នឹង​ស្រុក​កាឡាត​ទាំង​មូល ហើយ​ស្រុក​បាសាន​ទាំង​អស់ រហូត​ដល់​សាលកា ហើយ​នឹង​អេទ្រី គឺ​ជា​ទី​ក្រុង​ទាំង​ប៉ុន្មាន​នៅ​នគរ​របស់​ស្តេច​អុក ដែល​នៅ​ស្រុក​បាសាន


យើង​ចាប់​យក​អស់​ទាំង​ទី​ក្រុង​របស់​ទ្រង់​នៅ​គ្រា​នោះ គ្មាន​ទី​ក្រុង​ណា​មួយ​ដែល​យើង​មិន​បាន​ចាប់​យក​ពី​គេ​នោះ​ទេ រាប់​ទាំង​អស់​បាន​ទី​ក្រុង​៦០ គឺ​ស្រុក​អើកុប​ទាំង​មូល ដែល​ជា​នគរ​របស់​ស្តេច​អុក នៅ​ស្រុក​បាសាន


ហើយ​ពី​ហែសបូន ទៅ​ដល់​រ៉ាម៉ាត-មីសពេ នឹង​បេថូនិម ហើយ​ពី​ម៉ាហា‌ណែម ទៅ​ដល់​ព្រំ​ស្រុក​ដេបៀរ


លោក​ម៉ូសេ​ក៏​ឲ្យ​១​ចំណែក​ដល់​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​ដែរ គឺ​ដល់​ពូជ​អំបូរ​ពួក​កូន​ចៅ​ម៉ាន៉ាសេ​១​ចំហៀង​តាម​គ្រួ​គេ


ពី​ព្រោះ​កូន​ចៅ​ស្រី​របស់​ម៉ាន៉ាសេ​នោះ បាន​ទទួល​មរដក​នៅ​កណ្តាល​ពួក​កូន​ចៅ​ប្រុសៗ​ដែរ ហើយ​ស្រុក​កាឡាត​បាន​ចែក​ដល់​ពួក​កូន​ចៅ​ប្រុស​របស់​ម៉ាន៉ាសេ​ឯ​ទៀត​នោះ​ហើយ។


ហើយ​ក្នុង​ពូជ​អំបូរ​កាឌ់ នោះ​ក៏​ឲ្យ​រ៉ាម៉ូត ដែល​នៅ​ស្រុក​កាឡាត នឹង​ដី​នៅ​ជុំវិញ ទុក​ជា​ទី​ក្រុង​ពំនាក់ សំរាប់​អ្នក​ណា​ដែល​សំឡាប់​គេ ព្រម​ទាំង​ម៉ាហា‌ណែម នឹង​ដី​នៅ​ជុំវិញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម