ជនគណនា 32:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤22 គឺដល់កាលណាស្រុកនោះបានទទួលចុះចាញ់នៅចំពោះព្រះយេហូវ៉ា នោះឯងរាល់គ្នានឹងត្រឡប់មកវិញ ឥតមានទោសចំពោះព្រះយេហូវ៉ា ឬចំពោះសាសន៍អ៊ីស្រាអែលឡើយ ហើយស្រុកនេះក៏នឹងបានជាកេរអាកររបស់ឯងរាល់គ្នានៅចំពោះព្រះយេហូវ៉ា សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦22 ហើយក្រោយពីបានបង្រ្កាបស្រុកនោះនៅចំពោះព្រះយេហូវ៉ា នោះអ្នករាល់គ្នានឹងត្រឡប់មកវិញ ហើយរួចខ្លួនពីពាក្យដែលអ្នករាល់គ្នាបានសន្យាចំពោះព្រះយេហូវ៉ា និងចំពោះសាសន៍អ៊ីស្រាអែល ឯស្រុកនេះនឹងបានជាកេរអាកររបស់អ្នករាល់គ្នានៅចំពោះព្រះយេហូវ៉ា។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥22 ហើយប្រសិនបើអ្នករាល់គ្នាវិលត្រឡប់វិញ នៅពេលយើងយកស្រុកមកថ្វាយព្រះអម្ចាស់បាន អ្នករាល់គ្នានឹងរួចខ្លួនពីពាក្យដែលអ្នករាល់គ្នាសន្យាចំពោះព្រះអម្ចាស់ និងចំពោះជនជាតិអ៊ីស្រាអែល។ អ្នករាល់គ្នាអាចនឹងទទួលតំបន់នេះជាកម្មសិទ្ធិរបស់អ្នករាល់គ្នា នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ សូមមើលជំពូកអាល់គីតាប22 ហើយប្រសិនបើអ្នករាល់គ្នាវិលត្រឡប់វិញ នៅពេលដែលយើងយកស្រុកមកជូនអុលឡោះតាអាឡាបាន អ្នករាល់គ្នានឹងរួចខ្លួនពីពាក្យដែលអ្នករាល់គ្នាសន្យាចំពោះអុលឡោះតាអាឡា និងចំពោះជនជាតិអ៊ីស្រអែល។ អ្នករាល់គ្នាអាចនឹងទទួលតំបន់នេះជាកម្មសិទ្ធិរបស់អ្នករាល់គ្នា នៅចំពោះអុលឡោះតាអាឡា។ សូមមើលជំពូក |
ទាល់តែព្រះយេហូវ៉ាបានប្រទានឲ្យគេឈប់សំរាក ដូចជាឯងដែរ ហើយគេបានចាប់យកស្រុកដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ប្រទានឲ្យ រួចសឹមឯងរាល់គ្នាត្រឡប់មកនៅក្នុងស្រុកដែលជាកេរអាកររបស់ឯងវិញ ដើម្បីនឹងចាប់យកស្រុកដែលលោកម៉ូសេ ជាអ្នកបំរើរបស់ព្រះយេហូវ៉ា បានឲ្យមកឯង នៅត្រើយទន្លេយ័រដាន់ខាងកើតនេះ
ឥឡូវនេះ ព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានប្រទានឲ្យបងប្អូនឯងបានសេចក្ដីស្រាកស្រាន្តហើយ ដូចជាទ្រង់បានមានបន្ទូលនឹងគេ ដូច្នេះ ចូរវិលទៅឯត្រសាលរបស់ឯងរាល់គ្នា នៅក្នុងស្រុកជាកេរ្តិ៍អាកររបស់ឯង ដែលលោកម៉ូសេ ជាអ្នកបំរើនៃព្រះយេហូវ៉ាបានចែកឲ្យឯង ខាងនាយទន្លេយ័រដាន់ចុះ