ឯព្រំស្រុកនៃពួកកាណាន គឺចាប់តាំងពីស៊ីដូនទៅខាងកេរ៉ា ហើយតាមកាសាទៅខាងសូដុំម កូម៉ូរ៉ា អាត់ម៉ា នឹងសេបោម រហូតដល់ឡាសា
យ៉ូស្វេ 10:41 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ូស្វេបានវាយគេចាប់តាំងពីកាដេស-បារនា រហូតដល់ក្រុងកាសា ព្រមទាំងស្រុកកូសែនទាំងអស់ រហូតដល់គីបៀនដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ូស្វេបានវាយប្រហារគេ ចាប់តាំងពីកាដេស-បារនា រហូតដល់ក្រុងកាសា ព្រមទាំងស្រុកកូសែនទាំងមូល រហូតដល់ក្រុងគីបៀន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូស្វេវាយលុកចាប់តាំងពីកាដេស-បារនារហូតដល់ក្រុងកាសា និងចាប់ពីតំបន់កូសែនទាំងមូលរហូតដល់ក្រុងគីបៀន។ អាល់គីតាប យ៉ូស្វេវាយលុកចាប់តាំងពីកេដេស-បារនា រហូតដល់ក្រុងកាសា និងចាប់ពីតំបន់កូសែនទាំងមូលរហូតដល់ក្រុងគីបៀន។ |
ឯព្រំស្រុកនៃពួកកាណាន គឺចាប់តាំងពីស៊ីដូនទៅខាងកេរ៉ា ហើយតាមកាសាទៅខាងសូដុំម កូម៉ូរ៉ា អាត់ម៉ា នឹងសេបោម រហូតដល់ឡាសា
ហើយនៅត្រង់គីបៀននោះ ព្រះយេហូវ៉ាទ្រង់ក៏លេចមក ឲ្យសាឡូម៉ូនឃើញក្នុងសុបិននិមិត្តនៅវេលាយប់ ដោយបន្ទូលថា ចូរសូមអ្វីដែលចង់ឲ្យអញប្រទានដល់ឯងចុះ
ឯក្រុងអាសកាឡូន ក៏នឹងឃើញដែរ ហើយនឹងមានសេចក្ដីភ័យ ព្រមទាំងក្រុងកាសាផង នោះគេនឹងមានសេចក្ដីឈឺចាប់ជាខ្លាំងនឹងក្រុងអេក្រុន ដ្បិតទីសង្ឃឹមរបស់គេនឹងទៅ ជាទីអាម៉ាស់ខ្មាសវិញ ឯស្តេចនឹងវិនាសបាត់ពីក្រុងកាសា ហើយក្រុងអាសកាឡូន នឹងឥតមានមនុស្សអាស្រ័យនៅទៀត
គេត្រឡប់មកដល់ម៉ូសេ នឹងអើរ៉ុន ព្រមទាំងពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់គ្នា ត្រង់កាដេសក្នុងទីរហោស្ថានប៉ារ៉ាន ក៏ជូនដំណឹងដល់លោក នឹងពួកជំនុំទាំងអស់គ្នា ហើយបង្ហាញផលនៃស្រុកនោះផង
ពួកឪពុកឯងរាល់គ្នាក៏បានធ្វើដូច្នេះដែរ ក្នុងកាលដែលអញចាត់គេពីកាដេស-បារនា ឲ្យទៅសង្កេតមើលស្រុកនោះ
រួចត្រូវបត់ទៅខាងត្បូងតាមច្រកចោតឈ្មោះអេក្រាប៊ីម រហូតទៅត្រឹមស៊ីន ហើយចេញទៅខាងត្បូងកាដេស-បារនា ដល់ទៅហាសា-អាដា រហូតដល់អាសម៉ូន
នោះទេវតានៃព្រះអម្ចាស់ មានបន្ទូលទៅភីលីពថា ចូរក្រោកឡើងទៅឯខាងត្បូង តាមផ្លូវដែលចុះពីក្រុងយេរូសាឡិម ទៅឯក្រុងកាសា ដែលជាទីរហោស្ថានទៅ
រួចយើងរាល់គ្នាក៏ធ្វើដំណើរ ចេញពីភ្នំហោរែប ដើរកាត់អស់ទាំងទីរហោស្ថានសំបើម គួរស្ញែងខ្លាចនោះដែលឯងរាល់គ្នាបានឃើញ តាមផ្លូវទៅឯស្រុកភ្នំរបស់សាសន៍អាម៉ូរី តាមដែលព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នាបានបង្គាប់មក រហូតទៅដល់កាដេស-បារនា
នឹងសាសន៍អាវីមទៀត ដែលនៅដោយភូមិៗរហូតដល់ក្រុងកាសា នោះក៏មានសាសន៍កាប់ថោរដែលចេញពីស្រុកកាប់ថោរមក បានបំផ្លាញគេទៅ ព្រមទាំងយកស្រុករបស់គេនៅផង)
ហើយកាលព្រះយេហូវ៉ាបានចាត់ឯងពីកាដេស-បារនា ដោយមានបន្ទូលថា ចូរឡើងទៅចាប់យកស្រុកដែលអញបានឲ្យដល់ឯងចុះ នោះក៏បានបះបោរ នឹងបង្គាប់របស់ព្រះយេហូវ៉ាជាព្រះនៃឯងទៀត ឯងរាល់គ្នាមិនបានជឿ ក៏មិនបានស្តាប់តាមព្រះបន្ទូលទ្រង់សោះ
រីឯនៅថ្ងៃដែលព្រះយេហូវ៉ាទ្រង់បានប្រគល់ពួកសាសន៍អាម៉ូរីនោះ មកក្នុងកណ្តាប់ដៃនៃពួកកូនចៅអ៊ីស្រាអែល នោះយ៉ូស្វេលោកទូលទៅព្រះយេហូវ៉ា នៅមុខពួកកូនចៅអ៊ីស្រាអែលថា ថ្ងៃអើយ ចូរឈប់ទ្រឹងនៅពីលើក្រុងគីបៀនចុះ ហើយខែក៏ដែរ ចូរទ្រឹងនៅត្រង់ច្រកភ្នំអាយ៉ាឡូនចុះ
នោះគេកើតមានសេចក្ដីភ័យខ្លាចជាខ្លាំង ដ្បិតក្រុងគីបៀននោះជាក្រុងធំ ដូចជាក្រុងរបស់ស្តេចណាមួយដែរ ក៏ធំជាងក្រុងអៃយទៅទៀត ហើយពួកមនុស្សនៅក្រុងនោះសុទ្ធតែខ្លាំងពូកែផង
ដូច្នេះ យ៉ូស្វេបានចាប់យកស្រុកនោះទាំងអស់ គឺស្រុកភ្នំ ស្រុកត្បូង ស្រុកកូសែនទាំងអស់ ស្រុកទំនាប ហើយស្រុកវាល ព្រមទាំងស្រុកភ្នំ ទាំងស្រុកទំនាបរបស់ស្រុកអ៊ីស្រាអែលផង
គ្មានសល់ពួកសាសន៍អ័ណាក់ណាមួយនៅក្នុងស្រុករបស់ពួកកូនចៅអ៊ីស្រាអែលឡើយ សល់នៅតែក្នុងក្រុងកាសា ក្រុងកាថ នឹងក្រុងអាសដូឌប៉ុណ្ណោះ
លំដាប់នោះសាំសុនទៅឯក្រុងកាសា នៅទីនោះ គាត់ឃើញស្រីសំផឹងម្នាក់ ហើយក៏ចូលទៅឯនាង
លំដាប់នោះពួកភីលីស្ទីនក៏មកចាប់គាត់ ចាក់ឲ្យខ្វាក់ភ្នែក រួចនាំចុះទៅឯក្រុងកាសា ដល់ហើយក៏យកច្រវាក់លង្ហិនមកដាក់គាត់ រួចគាត់ត្រូវបង្វិលត្បាល់កិននៅក្នុងគុក
ឯរូបឫសដូងបាតធ្វើពីមាស ដែលពួកភីលីស្ទីនគេថ្វាយដល់ព្រះយេហូវ៉ា ទុកជាដង្វាយដោយព្រោះការរំលង នោះគឺ១ពីក្រុងអាសដូឌ ១ពីក្រុងកាសា ១ពីក្រុងអាសកាឡូន ១ពីក្រុងកាថ ហើយ១ពីក្រុងអេក្រុន