Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 11:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ដូច្នេះ យ៉ូស្វេ​បាន​ចាប់​យក​ស្រុក​នោះ​ទាំង​អស់ គឺ​ស្រុក​ភ្នំ ស្រុក​ត្បូង ស្រុក​កូសែន​ទាំង​អស់ ស្រុក​ទំនាប ហើយ​ស្រុក​វាល ព្រម​ទាំង​ស្រុក​ភ្នំ ទាំង​ស្រុក​ទំនាប​របស់​ស្រុក​អ៊ីស្រាអែល​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ដូច្នេះ លោក​យ៉ូស្វេ​បាន​ចាប់​យក​ស្រុក​នោះ​ទាំង​អស់ គឺ​ស្រុក​ភ្នំ តំបន់​ណេ​កិប​ទាំង​អស់ ស្រុក​កូសែន​ទាំង​អស់ តំបន់​វាល​ទំនាប តំបន់អារ៉ាបា និង​ស្រុក​ភ្នំ​របស់​អ៊ីស្រា‌អែល និង​វាល​ទំនាប​នៃ​តំបន់​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 លោក​យ៉ូស្វេ​យក​បាន​ស្រុក​នោះ​ទាំង​មូល គឺ​តំបន់​ភ្នំ តំបន់​ណេកិប​ទាំង​មូល ស្រុក​កូសែន​ទាំង​មូល តំបន់​វាល​ទំនាប តំបន់​អារ៉ាបា ព្រម​ទាំង​តំបន់​ភ្នំ​ស្រុក​អ៊ីស្រា‌អែល និង​វាល​ទំនាប​នៃ​តំបន់​នោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

16 យ៉ូស្វេ​យក​បាន​ស្រុក​នោះ​ទាំង​មូល គឺ​តំបន់​ភ្នំ តំបន់​ណេកិប ទាំង​មូល​ស្រុក​កូសែន​ទាំង​មូល​តំបន់​វាល​ទំនាប​តំបន់​អារ៉ាបា ព្រម​ទាំង​តំបន់​ភ្នំ​ស្រុក​អ៊ីស្រ‌អែល និង​វាល​ទំនាប​នៃ​តំបន់​នោះ។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 11:16
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ក៏​ប្រទាន​ស្រុក​របស់​នគរ​ដទៃ​ទាំង​ប៉ុន្មាន​ឲ្យ​ដល់​គេ គេ​បាន​ចាប់​យក​ផល​នៃ​ស្នាដៃ​របស់​សាសន៍​ទាំង​នោះ ទុក​ជា​របស់​ផង​ខ្លួន


ទ្រង់​បាន​បណ្តេញ​អស់​ទាំង​សាសន៍​ដទៃ​ពី​មុខ​គេ​ចេញ ក៏​វាស់​ស្រុក​នេះ ចែក​ដល់​គេ​ទុក​ជា​មរដក ព្រម​ទាំង​ឲ្យ​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន អាស្រ័យ​នៅ​ក្នុង​លំនៅ​របស់​សាសន៍​ទាំង​នោះ


គឺ​អញ​នឹង​ដាំ​នៅ​លើ​ភ្នំ​យ៉ាង​ខ្ពស់​នៃ​ស្រុក​អ៊ីស្រាអែល ដើម​នោះ​នឹង​បោះ​មែក ហើយ​កើត​ផល ព្រម​ទាំង​ត្រឡប់​ទៅ​ជា​ដើម​តាត្រៅ​យ៉ាង​ល្អ ឯ​អស់​ទាំង​សត្វ​ស្លាប​គ្រប់​មុខ នឹង​ជ្រក​នៅ​ក្រោម ហើយ​ធ្វើ​សំបុក​នៅ​ក្រោម​ម្លប់​នៃ​មែក​វា


តែ​ចំណែក​ឯង ឱ​ភ្នំ​អ៊ីស្រាអែល​អើយ ឯង​រាល់​គ្នា​នឹង​បែក​មែក ហើយ​បង្កើត​ផល​របស់​ឯង ឲ្យ​អ៊ីស្រាអែល​ជា​រាស្ត្រ​អញ ពី​ព្រោះ​គេ​រៀប​នឹង​មក​ហើយ


ដូច្នេះ ចូរ​នាំ​គ្នា​ចេញ​ទៅ​ចុះ ហើយ​ធ្វើ​ដំណើរ​ទៅ​ឯ​ស្រុក​ភ្នំ​របស់​សាសន៍​អាម៉ូរី នឹង​អស់​ទាំង​កន្លែង​ជិត​ខាង​ស្រុក​នោះ​ទៅ គឺ​ជា​ស្រុក​វាល ស្រុក​ភ្នំ ស្រុក​ទំនាប ស្រុក​ត្បូង ស្រុក​ក្បែរ​សមុទ្រ នឹង​ស្រុក​របស់​សាសន៍​កាណាន ហើយ​នៅ​ភ្នំ​ល្បាណូន រហូត​ទៅ​ដល់​ទន្លេ​ធំ គឺ​ជា​ទន្លេ​អ៊ើប្រាត


ដូច្នេះ​យ៉ូស្វេ​វាយ​ស្រុក​នោះ​ទាំង​អស់​បាន គឺ​ស្រុក​ភ្នំ ស្រុក​ត្បូង ស្រុក​ទំនាប ស្រុក​ជំរាល ព្រម​ទាំង​ស្តេច​គេ​ទាំង​ប៉ុន្មាន ឥត​មាន​ទុក​ឲ្យ​អ្នក​ណា​មួយ​នៅ​សល់​ឡើយ គឺ​បាន​បំផ្លាញ​អស់​ទាំង​ទី​ក្រុង នឹង​គ្រប់​ទាំង​អស់​ដែល​មាន​ដង្ហើម​ឲ្យ​អស់​រលីង ដូច​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល បាន​បង្គាប់​មក


យ៉ូស្វេ​បាន​វាយ​គេ​ចាប់​តាំង​ពី​កាដេស-បារនា រហូត​ដល់​ក្រុង​កាសា ព្រម​ទាំង​ស្រុក​កូសែន​ទាំង​អស់ រហូត​ដល់​គីបៀន​ដែរ


ឯ​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ ជា​អ្នក​បំរើ​ទ្រង់ នោះ​លោក​ម៉ូសេ​ក៏​បង្គាប់​ដល់​យ៉ូស្វេ​ដែរ ហើយ​យ៉ូស្វេ​ក៏​ធ្វើ​តាម​ដូច្នោះ លោក​មិន​បាន​វៀរ​បង់​ចំពោះ​អ្វីៗ​ក្នុង​គ្រប់​ទាំង​សេចក្ដី ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​ដល់​លោក​ម៉ូសេ​ឡើយ។


ហើយ​នឹង​ពួក​ស្តេច​ដែល​នៅ​ខាង​ជើង គឺ​ក្នុង​ស្រុក​ភ្នំ នៅ​ស្រុក​វាល ជា​ខាង​ត្បូង​សមុទ្រ​គេនេ‌សារ៉ែត នៅ​ស្រុក​ទំនាប ហើយ​នៅ​ស្រុក​ទំនួល​នៃ​ក្រុង​ដោរ​ខាង​លិច


នៅ​គ្រា​នោះ យ៉ូស្វេ​ក៏​ទៅ​វាយ​សាសន៍​អ័ណាក់​ឲ្យ​សូន្យ​បាត់​ពី​ស្រុក​ភ្នំ ពី​ក្រុង​ហេប្រុន ក្រុង​ដេបៀរ ក្រុង​អាណាប ពី​ស្រុក​ភ្នំ​របស់​យូដា នឹង​ស្រុក​ភ្នំ​របស់​អ៊ីស្រាអែល​ទាំង​អស់​ទៅ គឺ​លោក​បាន​បំផ្លាញ​គេ នឹង​ទី​ក្រុង​គេ​អស់​រលីង


គឺ​ស្រុក​ភ្នំ ស្រុក​ទំនាប ស្រុក​វាល ស្រុក​ជំរាល ទី​រហោ‌ស្ថាន នឹង​ស្រុក​ត្បូង ជា​ស្រុក​របស់​សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​កាណាន សាសន៍​ពេរិស៊ីត សាសន៍​ហេវី នឹង​សាសន៍​យេប៊ូស)


ឯ​ពួក​ស្តេច​ទាំង​ប៉ុន្មាន ដែល​នៅ​ខាង​លិច​ទន្លេ​យ័រដាន់ ក្នុង​ស្រុក​ភ្នំ នឹង​ស្រុក​ទំនាប ក្បែរ​សមុទ្រ​ធំ ទល់​មុខ​នឹង​ភ្នំ​ល្បាណូន គឺ​ជា​ស្តេច​សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​កាណាន សាសន៍​ពេរិស៊ីត សាសន៍​ហេវី នឹង​សាសន៍​យេប៊ូស កាល​បាន​ឮ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម