Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 16:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 លំដាប់​នោះ​សាំសុន​ទៅ​ឯ​ក្រុង​កាសា នៅ​ទី​នោះ គាត់​ឃើញ​ស្រី​សំផឹង​ម្នាក់ ហើយ​ក៏​ចូល​ទៅ​ឯ​នាង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ថ្ងៃ​មួយ សាំសុន​ធ្វើ​ដំណើរ​ទៅ​ក្រុង​កាសា នៅ​ទី​នោះ គាត់​ឃើញ​ស្រី​ពេស្យា​ម្នាក់ ហើយ​ក៏​ចូល​ទៅ​ឯ​នាង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ថ្ងៃ​មួយ លោក​សាំសុន​ធ្វើ​ដំណើរ​ទៅ​ក្រុង​កាសា នៅ​ទី​នោះ លោក​ជួប​នឹង​ស្រី​ពេស្យា​ម្នាក់ ក៏​ចូល​ទៅ​ជា​មួយ​នាង។

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ថ្ងៃ​មួយ លោក​សាំ‌សុន​ធ្វើ​ដំណើរ​ទៅ​ក្រុង​កាសា នៅ​ទី​នោះ គាត់​ជួប​នឹង​ស្រី​ពេស្យា​ម្នាក់ ក៏​ចូល​ទៅ​ជា​មួយ​នាង។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 16:1
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ព្រំ​ស្រុក​នៃ​ពួក​កាណាន គឺ​ចាប់​តាំង​ពី​ស៊ីដូន​ទៅ​ខាង​កេរ៉ា ហើយ​តាម​កាសា​ទៅ​ខាង​សូដុំម កូម៉ូរ៉ា អាត់ម៉ា នឹង​សេបោម រហូត​ដល់​ឡាសា


កំពុង​តែ​ដើរ​ទៅ​តាម​ជ្រុង​ផ្លូវ​របស់​ស្ត្រី​នោះ ក៏​ដំរង់​ទៅ​ឯ​ផ្ទះ​នាង


នឹង​ក្រុង​អាសដូឌ ព្រម​ទាំង​ភូមិ នឹង​តំបន់​ទាំង​ប៉ុន្មាន ដែល​នៅ​ជុំវិញ ក្រុង​កាសា ព្រម​ទាំង​ភូមិ នឹង​តំបន់​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំវិញ រហូត​ដល់​ស្ទឹង​ស្រុក​អេស៊ីព្ទ នឹង​សមុទ្រ​ធំ ដែល​ជា​ព្រំ​ប្រទល់​របស់​ស្រុក​នោះ។


ពួក​យូដា​ក៏​ចាប់​យក​ក្រុង​កាសា ព្រម​ទាំង​ដែន​ស្រុក នឹង​អាស‌កា‌ឡូន ព្រម​ទាំង​ដែន​ស្រុក ហើយ​នឹង​អេក្រុន ព្រម​ទាំង​ដែន​ស្រុក​ដែរ


សាំសុន​គាត់​ចុះ​ទៅ​ឯ​ក្រុង​ធីមណា ហើយ​នៅ​ទី​នោះ គាត់​ឃើញ​ស្ត្រី​ម្នាក់​ក្នុង​ពួក​ស្រី​ក្រមុំ​របស់​សាសន៍​ភីលីស្ទីន


មាន​គេ​ប្រាប់​ដល់​ពួក​ក្រុង​កាសា​ថា សាំសុន​បាន​មក​ហើយ គេ​ក៏​ព័ទ្ធ​ទី​ជុំវិញ លប​ចាំ​ចាប់​គាត់​នៅ​ទ្វារ​ក្រុង​រហូត​ទាល់​ភ្លឺ គេ​នៅ​សំងំ​ពេញ​១​យប់​នោះ ដោយ​សន្យា​គ្នា​ថា ដល់​ភ្លឺ​ឡើង​យើង​នឹង​សំឡាប់​វា​ចេញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម