ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូប 7:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ទ្រង់​បណ្តាល​ឲ្យ​ទូលបង្គំ​ខ្លាច ដោយ​ពន្យល់​សប្តិ​វិញ ហើយ​បំភ័យ​ទូលបង្គំ ដោយ​ការ​ជាក់​ស្តែង​ផង

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​បណ្ដាល​ឲ្យ​ទូល‌បង្គំ​ខ្លាច ដោយ​ពន្យល់​សប្តិ ហើយ​បំភ័យ​ទូល‌បង្គំ ដោយ​និមិត្ត

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ ព្រះអង្គ​ធ្វើ​ឲ្យ​ទូលបង្គំ​ភ័យ​តក់‌ស្លុត ដោយ​យល់​សប្ដិ​អាក្រក់ ព្រះអង្គ​ធ្វើ​ឲ្យ​ទូលបង្គំ​ញ័រ​រន្ធត់ ដោយ​ឃើញ​សុបិន​និមិត្ត​មិន​ល្អ។

សូមមើលជំពូក

អាល់គីតាប

ប៉ុន្តែ ទ្រង់​ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ​តក់‌ស្លុត ដោយ​យល់​សប្ដិ​អាក្រក់ ទ្រង់​ធ្វើ​ឲ្យ​ខ្ញុំ​ញ័រ​រន្ធត់ ដោយ​ឃើញ​សុបិន​និមិត្ត​មិន​ល្អ។

សូមមើលជំពូក



យ៉ូប 7:14
10 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​ព្រឹក​ឡើង​ទ្រង់​មាន​ព្រះ‌ទ័យ​វិតក្ក​ណាស់ ទើប​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ពួក​ហោរ នឹង​ពួក​អ្នក​ប្រាជ្ញ នៅ​ស្រុក​អេស៊ីព្ទ​មក រួច​ទ្រង់​សំដែង​ប្រាប់​សុបិន​នោះ​ដល់​គេ តែ​គ្មាន​អ្នក​ណា​មួយ​អាច​នឹង​កាត់​ស្រាយ​ថ្វាយ​ទ្រង់​បាន​ឡើយ។


ខ្ញុំ​គ្មាន​សេចក្ដី​សុខ គ្មាន​សេចក្ដី​ក្សេម‌ក្សាន្ត ក៏​គ្មាន​សេចក្ដី​សំរាក​ឡើយ គឺ​មាន​តែ​សេចក្ដី​ទុក្ខ​ប៉ុណ្ណោះ។


កាល​ណា​ទូលបង្គំ​នឹក​ថា គ្រែ​របស់​ទូលបង្គំ​នឹង​ជួយ​រំសាយ​ទុក្ខ ដំណេក​ទូលបង្គំ​នឹង​កំសាន្ត​សេចក្ដី​តប់‌ប្រមល់​ទៅ


បាន​ជា​ចិត្ត​នៃ​ទូលបង្គំ​ស៊ូ​ស្លាប់​ដោយ​ច្របាច់​ក ហើយ​ក៏​រើស​យក​សេចក្ដី​ស្លាប់​ជា​ជាង​ឆ្អឹង​ទាំង​នេះ


កាល​ណា​ខ្ញុំ​ទៅ​ដេក នោះ​ខ្ញុំ​តែង‌តែ​នឹក​ថា តើ​កាល​ណា​នឹង​ដល់​វេលា​ក្រោក​ឡើង កាល​ណា​ហ្ន៎​បាន​វេលា​យប់​នឹង​អស់​ទៅ ខ្ញុំ​ក៏​ចេះ​តែ​ប្លាក់​ខ្លួន​ទៅ​មក​ដរាប​ដល់​ភ្លឺ​ឡើង


នៅ​ក្នុង​ឆ្នាំ​ទី​២ នៃ​រាជ្យ​នេប៊ូ‌ក្នេសា នោះ​ទ្រង់​បាន​សុបិន​និមិត្ត ហើយ​មាន​វិញ្ញាណ​វិង‌ស៊ុង បាន​ជា​ទ្រង់​ផ្ទំ​មិន​លក់​ឡើយ


យើង​បាន​ឃើញ​ថាគួរ​នឹង​បង្ហាញ​អស់​ទាំង​ទី​សំគាល់ នឹង​ការ​អស្ចារ្យ​ដែល​ព្រះ​ដ៏​ខ្ពស់​បំផុត​បាន​ប្រោស​ដល់​យើង


កាល​លោក​កំពុង​តែ​អង្គុយ​នៅ​ក្នុង​ទី​កាត់​ក្តី នោះ​ប្រពន្ធ​លោក​ប្រើ​បំរើ​មក​ជំរាប​ថា កុំ​ឲ្យ​ធ្វើ​អ្វី​ដល់​មនុស្ស​សុចរិត​នោះ​ឡើយ ដ្បិត​នៅ​ថ្ងៃ​នេះ ខ្ញុំ​បាន​យល់​សប្តិ​កើត​ទុក្ខ​ជា​ច្រើន ដោយ​ព្រោះ​មនុស្ស​នោះ