សេចក្ដីដែលចិត្តខ្ញុំមិនព្រមប៉ះពាល់ នោះទុកដូចជាអាហារដែលគួរឆ្អើមដល់ខ្ញុំ។
ខ្ញុំមិនចង់បរិភោគអាហារទាំងនោះទេ ព្រោះជាអាហារដែលខ្ញុំស្អប់ខ្ពើម។
តែនាងឆ្លើយថា ខ្ញុំស្បថដោយនូវព្រះយេហូវ៉ា ជាព្រះនៃអ្នកដ៏មានព្រះជន្មរស់នៅថា ខ្ញុំគ្មាន១ដុំឡើយ មានតែម្សៅ១ក្តាប់នៅក្នុងខាប់ នឹងប្រេងបន្តិចបន្តួចនៅដបប៉ុណ្ណោះ មើលនែ ខ្ញុំកំពុងតែរើសរំកាច់ឈើ២នេះ ដើម្បីចូលទៅចំអិនសំរាប់ខ្ញុំនឹងកូន យើងនឹងបរិភោគតែប៉ុណ្ណោះ រួចស្លាប់ទៅ
ហើយបង្គាប់ថា ស្តេចទ្រង់មានបន្ទូលដូច្នេះ គឺឲ្យដាក់មនុស្សនេះក្នុងគុក ចិញ្ចឹមដោយនំបុ័ងនឹងទឹកដ៏វេទនា ដរាបដល់អញមកវិញដោយសុខសាន្ត
ព្រោះសេចក្ដីដំអូញរបស់ខ្ញុំ ទុកដូចជាអាហារ ហើយដំងូរខ្ញុំក៏ហូរចេញដូចជាទឹក
ដល់ម៉្លេះបានជាជីវិតគេធុំអាហារ ហើយព្រលឹងគេក៏ខ្ពើមចំណី
ឯរបស់ដែលគ្មានរសជាតិ តើនឹងបរិភោគឥតអំបិលបានឬទេ តើសរបស់ពងមានរសឬទេ
ឱបើសិនជាខ្ញុំនឹងបានដូចសេចក្ដីសំណូម ហើយព្រះនឹងប្រោសប្រទានឲ្យខ្ញុំបាន តាមបំណងចិត្តទៅអេះ
ទូលបង្គំបានទទួលទានផែះទុកជាអាហារ ហើយបានលាយគ្រឿងផឹករបស់ទូលបង្គំដោយទឹកភ្នែក
ខ្ញុំក៏ប្រកែកថា ឱព្រះអម្ចាស់យេហូវ៉ាអើយ មើល ព្រលឹងទូលបង្គំមិនដែលត្រូវស្មោកគ្រោកឡើយ ចាប់តាំងពីក្មេង ដរាបដល់សព្វថ្ងៃនេះ ទូលបង្គំមិនដែលទទួលទានអ្វីដែលស្លាប់ឯង ឬដែលត្រូវសត្វណាហែកហួរឡើយ ក៏មិនដែលមានសាច់គួរខ្ពើមចូលក្នុងមាត់ទូលបង្គំដែរ
ទ្រង់មានបន្ទូលមកខ្ញុំទៀតថា កូនមនុស្សអើយ អញនឹងផ្តាច់ស្បៀងចេញពីក្រុងយេរូសាឡិម គេនឹងស៊ីនំបុ័ងដោយថ្លឹងហើយបារម្ភព្រួយ ក៏នឹងផឹកទឹកដោយវាល់ ហើយភ្លាំងភ្លឹកដែរ
ខ្ញុំមិនបានទទួលទានអ្វីដែលត្រូវចំណុចចិត្ត ក៏មិនមានសាច់ ឬស្រាទំពាំងបាយជូរ ចូលមកក្នុងមាត់ខ្ញុំឡើយ ខ្ញុំក៏មិនបានអប់ខ្លួនដែរ ដរាបដល់ផុត៣អាទិត្យនោះទៅ