ឱបើអ្នករាល់គ្នានឹងនៅស្ងៀមវិញទៅអេះ នោះនឹងសំដែងថា អ្នករាល់គ្នាមានប្រាជ្ញាមែន
យ៉ូប 6:25 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពាក្យសំដីត្រឹមត្រូវ នោះពូកែបណ្តាលយ៉ាងណាហ្ន៎ តែសេចក្ដីបន្ទោសរបស់អ្នករាល់គ្នា បានបន្ទោសអ្វីខ្លះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពាក្យសម្ដីត្រឹមត្រូវ នោះពូកែបណ្ដាលយ៉ាងណាហ្ន៎ តែសេចក្ដីបន្ទោសរបស់អ្នករាល់គ្នា បានបន្ទោសអ្វីខ្លះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើអស់លោកត្រឹមត្រូវមែន ខ្ញុំសុខចិត្តទទួល តែពាក្យដែលអស់លោកស្ដីបន្ទោសនោះ មិនសមហេតុសមផលទេ។ អាល់គីតាប បើអស់លោកត្រឹមត្រូវមែន ខ្ញុំសុខចិត្តទទួល តែពាក្យដែលអស់លោកស្ដីបន្ទោសនោះ មិនសមហេតុសមផលទេ។ |
ឱបើអ្នករាល់គ្នានឹងនៅស្ងៀមវិញទៅអេះ នោះនឹងសំដែងថា អ្នករាល់គ្នាមានប្រាជ្ញាមែន
ចុះអ្នករាល់គ្នាយកសេចក្ដីឥតប្រយោជន៍មក ចង់ជួយកំសាន្តចិត្តខ្ញុំធ្វើអី ដែលពាក្យចំឡើយរបស់អ្នករាល់គ្នាសុទ្ធតែជាសេចក្ដីកំភូតដូច្នេះ។
បើមិនមែនដូច្នោះទេ នោះតើអ្នកណានឹងហ៊ានថា ខ្ញុំកុហក ហើយធ្វើឲ្យសំដីខ្ញុំនេះ ឥតខ្លឹមសារបាន។
មើល អ្នករាល់គ្នាក៏បានឃើញសេចក្ដីទាំងនេះហើយ ដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នាកើតមានគំនិតផ្តេសផ្តាសអីម៉្លេះ
គាត់ក៏ខឹងនឹងសំឡាញ់របស់យ៉ូបទាំង៣នាក់នោះដែរ ពីព្រោះគេបានកាត់ទោសដល់យ៉ូប តែរកឆ្លើយតបនឹងលោកមិនបាន
ពាក្យសំដីរបស់អ្នកបានទប់ទល់ពួកអ្នក ដែលកំពុងតែដួល ហើយអ្នកបានចំរើនកំឡាំងដល់ជង្គង់ខ្សោយ
សូមបង្រៀនខ្ញុំចុះ នោះខ្ញុំនឹងឈប់និយាយហើយ សូមពន្យល់ឲ្យខ្ញុំដឹងជាបានធ្វើខុសឆ្គងអ្វី
ដែលឃើញថា ពាក្យរបស់មនុស្សឥតសង្ឃឹមជាខ្យល់ទទេ នោះតើអ្នកគិតបន្ទោសដល់ពាក្យសំដីឬអី
មានគេដែលពោលពាក្យឥតបើគិត ដូចជាចាក់ដោយដាវ តែសំដីរបស់មនុស្សប្រាជ្ញជាថ្នាំផ្សះវិញ។
មនុស្សរមែងមានសេចក្ដីអំណរ ដោយពាក្យឆ្លើយរបស់ខ្លួន ហើយពាក្យ១ម៉ាត់ដែលនឹងពោលត្រូវពេល នោះល្អណាស់ហ្ន៎។
ទោះទាំងសេចក្ដីស្លាប់ ហើយនឹងជីវិតក៏នៅក្នុងអំណាចនៃអណ្តាតដែរ អ្នកណាដែលចូលចិត្តប្រើ នោះនឹងស៊ីផលនៃអណ្តាតនោះឯង។
ពាក្យសំដីដែលនិយាយចំពេល នោះធៀបដូចជាផ្លែសារីមាសធ្លាក់ភ្ជាប់នឹងក្បាច់ប្រាក់