កូនរបស់គូស គឺសេបា ហាវីឡា សាប់តា រ៉ាម៉ា នឹងសាប់តិកា កូនរបស់រ៉ាម៉ា គឺសេបា នឹងដេដាន់
យ៉ូប 6:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកដំណើរសាសន៍ថេម៉ាន គេដើរមករក ពួកសាសន៍សេបាក៏ទន្ទឹងចាំ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកដំណើរសាសន៍ថេម៉ាន គេដើរមករក ពួកសាសន៍សេបាក៏ទន្ទឹងចាំ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្បួនអ្នកដំណើរពីស្រុកថេម៉ា នាំគ្នាសម្លឹងមើលអូរទាំងនោះ ក្បួនអ្នកដំណើរពីស្រុកសេបានាំគ្នា សង្ឃឹមលើអូរទាំងនោះ អាល់គីតាប ក្បួនអ្នកដំណើរពីស្រុកថេម៉ាន នាំគ្នាសម្លឹងមើលអូរទាំងនោះ ក្បួនអ្នកដំណើរពីស្រុកសេបានាំគ្នា សង្ឃឹមលើអូរទាំងនោះ |
កូនរបស់គូស គឺសេបា ហាវីឡា សាប់តា រ៉ាម៉ា នឹងសាប់តិកា កូនរបស់រ៉ាម៉ា គឺសេបា នឹងដេដាន់
ឯយ៉ុកសានគាត់បង្កើតបានសេបានឹងដេដាន់ ឯកូនចៅដាន់ គឺពួកអាសស៊ើរ ពួកលេទូស នឹងពួកលេវមី
កាលមហាក្សត្រីស្រុកសេបាបានឮពីកិត្តិនាមរបស់សាឡូម៉ូនខាងឯព្រះនាមព្រះយេហូវ៉ា នោះព្រះនាងក៏យាងមកល្បងសួរទ្រង់ ដោយប្រស្នាដ៏ជ្រៅ
នោះស្រាប់តែពួកសាសន៍សេបា មកប្លន់ពង្រត់យកទៅ ក៏បានកាប់សំឡាប់ពួកបាវព្រាវ ដោយមុខដាវ មានតែខ្ញុំ១ទេ ដែលបានរត់រួចមកជំរាបលោក
រីឯមិត្រសំឡាញ់របស់យ៉ូបទាំង៣នាក់ កាលបានឮនិយាយពីសេចក្ដីអាក្រក់ទាំងនោះ ដែលកើតដល់លោក នោះគេក៏មកពីលំនៅរបស់គេរៀងខ្លួន គឺអេលីផាស ជាសាសន៍ថេម៉ាន១ ប៊ីលដាឌ ជាសាសន៍ស៊ូអា១ នឹងសូផារ ជាសាសន៍ន៉ាអាម៉ា១ គេសន្មតគ្នានឹងមករួមទុក្ខជាមួយ ហើយជួយឲ្យលោកក្សាន្តចាកទុក្ខ
ពួកដំណើរដែលដើរតាមផ្លូវនោះក៏បែរចេញ គេកប់បាត់ទៅក្នុងទីរហោស្ថាន ហើយត្រូវវិនាសសូន្យទៅ
ពួកក្សត្រនៃស្រុកតើស៊ីស នឹងកោះទាំងប៉ុន្មាន នឹងថ្វាយសួយអាករ ពួកក្សត្រនៃស្រុកសេបា នឹងស្រុកសាបា នឹងថ្វាយគ្រឿងបណ្ណាការដែរ
គេបានយកទឹកមកឲ្យពួកអ្នកដែលស្រេក ពួកអ្នកនៅស្រុកថេម៉ាបានយកអាហារមកទទួលពួកអ្នកដែលរត់