Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 6:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ក្បួន​អ្នក​ដំណើរ​ពី​ស្រុក​ថេម៉ា នាំ​គ្នា​សម្លឹង​មើល​អូរ​ទាំង​នោះ ក្បួន​អ្នក​ដំណើរ​ពី​ស្រុក​សេបា​នាំ​គ្នា សង្ឃឹម​លើ​អូរ​ទាំង​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ពួក​ដំណើរ​សាសន៍​ថេម៉ាន គេ​ដើរ​មក​រក ពួក​សាសន៍​សេបា​ក៏​ទន្ទឹង​ចាំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ពួក​ដំណើរ​សាសន៍​ថេម៉ាន គេ​ដើរ​មក​រក ពួក​សាសន៍​សេបា​ក៏​ទន្ទឹង​ចាំ

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ក្បួន​អ្នក​ដំណើរ​ពី​ស្រុក​ថេម៉ាន នាំ​គ្នា​សម្លឹង​មើល​អូរ​ទាំង​នោះ ក្បួន​អ្នក​ដំណើរ​ពី​ស្រុក​សេបា​នាំ​គ្នា សង្ឃឹម​លើ​អូរ​ទាំង​នោះ

សូមមើលជំពូក ចម្លង




យ៉ូប 6:19
11 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​ចៅ​របស់​គូស​មាន​សេបា ហាវី‌ឡា សាប‌តា រ៉ា‌ម៉ា និង​សាប‌តិកា។ កូន​ចៅ​របស់​រ៉ា‌ម៉ា​មាន​សេបា និង​ដេដាន់។


ហាដាឌ ថេម៉ា យេធើរ ណា‌ភីស និង​កេដ‌ម៉ា។


យ៉ុកសាន​បង្កើត​សេបា និង​ដេដាន់។ កូន​ចៅ​របស់​ដេដាន់ គឺ​ជន‌ជាតិ​អាស‌ស៊ើរ លេទូស និង​លេវមី។


ព្រះ‌មហា‌ក្សត្រិ‌យានី​ស្រុក​សេបា​បាន​ឮ​អំពី​កិត្តិនាម​ដ៏​ល្បី‌ល្បាញ ដែល​ព្រះ‌បាទ​សាឡូម៉ូន​ទទួល​ពី​ព្រះ‌អម្ចាស់។ ដូច្នេះ ព្រះ​នាង​ក៏​យាង​មក​គាល់​ព្រះ‌បាទ​សាឡូម៉ូន ដើម្បី​ល្បង​ប្រាជ្ញា ដោយ​ចោទ​សួរ​ប្រស្នា​ផ្សេងៗ។


ស្រាប់​តែ​មាន​ជន‌ជាតិ​សេបា មក​វាយ​ពួក​យើង ប្លន់​យក​ហ្វូង​សត្វ​របស់​លោក​ម្ចាស់​អស់។ ពួក​គេ​បាន​សម្លាប់​អ្នក​បម្រើ​ឯ​ទៀតៗ​របស់​លោក​ម្ចាស់ គឺ​មាន​តែ​ខ្ញុំ​ប្របាទ​ម្នាក់​ប៉ុណ្ណោះ​ដែល​បាន​រួច​ជីវិត ហើយ​នាំ​ដំណឹង​នេះ​មក​ជម្រាប​លោក​ម្ចាស់»។


មិត្ត‌ភក្ដិ​បី​នាក់​របស់​លោក​យ៉ូប បាន​ឮ​ដំណឹង​ពី​ទុក្ខ​វេទនា​ដែល​កើត​មាន​ចំពោះ​លោក ពួក​គេ​ចាក​ចេញ​ពី​ស្រុក​រៀងៗ​ខ្លួន ដោយ​មូល​មតិ​គ្នា​ទៅ​រំលែក​ទុក្ខ និង​ជួយ​លើក​ទឹក​ចិត្ត​លោក។ អ្នក​ទាំង​នោះ គឺ​លោក​អេលី‌ផាស​ជា​អ្នក​ស្រុក​ថេម៉ាន លោក​ប៊ីល‌ដាដ​ជា​អ្នក​ស្រុក​ស៊ូអា និង​លោក​សូផារ​ជា​អ្នក​ស្រុក​ណា‌អាម៉ា។


ក្បួន​អ្នក​ដំណើរ​វង្វេង​ផ្លូវ នាំ​គ្នា​ចូល​ទៅ​វាល​រហោ‌ស្ថាន ហើយ​វិនាស​បាត់​បង់​អស់​ទៅ។


ស្ដេច​ទាំង‌ឡាយ​នៅ​ស្រុក​តើស៊ីស និង​នៅ​កោះ​នានា នឹង​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌ករុណា ស្ដេច​ទាំង‌ឡាយ​នៅ​ស្រុក​សាបា និង​ស្រុក​សេបា ក៏​នាំ​គ្នា​យក​សួយសារ‌អាករ​មក​ថ្វាយ​ដែរ។


អ្នក​ស្រុក​ថេម៉ា​អើយ ចូរ​យក​ទឹក​ទៅ​ឲ្យ​អស់​អ្នក​ដែល​ស្រេក ចូរ​នាំ​គ្នា​យក​អាហារ​ទៅ​ទទួល ជន​ភៀស​ខ្លួន​ទាំង​នោះ​ផង!


ស្រុក​ដេដាន់ ស្រុក​ថេម៉ា ស្រុក​ប៊ូស និង​ប្រជា‌ជន​ទាំង​ប៉ុន្មាន​ដែល​កោរ​ជើង​សក់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម