គ្មានផ្លូវសង្ស័យឡើយ មានតែអ្នករាល់គ្នាទេដែលជាមនុស្ស ហើយប្រាជ្ញានឹងរលត់ទៅជាមួយនឹងអ្នករាល់គ្នាជាពិត
យ៉ូប 5:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះហើយ ជាសេចក្ដីដែលយើងបានស្ទង់មើលឲ្យដឹងហើយ ក៏ឃើញយ៉ាងនោះពិតមែន ដូច្នេះ ចូរអ្នកស្តាប់យកចុះ ហើយទទួល សំរាប់ជាប្រយោជន៍ដល់ខ្លួនផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះហើយ ជាសេចក្ដីដែលយើងបានស្ទង់ មើលឲ្យដឹងហើយ ក៏ឃើញយ៉ាងនោះពិតមែន ដូច្នេះ ចូរអ្នកស្តាប់យកចុះ ហើយទទួល សម្រាប់ជាប្រយោជន៍ដល់ខ្លួនផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងបានសង្កេតមើលហេតុការណ៍ទាំងនេះ ហើយឃើញថាពិតជាកើតមានដូច្នេះមែន។ ហេតុនេះ ចូរត្រងត្រាប់ស្ដាប់ ហើយយកជាមេរៀនចុះ!»។ អាល់គីតាប យើងបានសង្កេតមើលហេតុការណ៍ទាំងនេះ ហើយឃើញថាពិតជាកើតមានដូច្នេះមែន។ ហេតុនេះ ចូរត្រងត្រាប់ស្ដាប់ ហើយយកជាមេរៀនចុះ!»។ |
គ្មានផ្លូវសង្ស័យឡើយ មានតែអ្នករាល់គ្នាទេដែលជាមនុស្ស ហើយប្រាជ្ញានឹងរលត់ទៅជាមួយនឹងអ្នករាល់គ្នាជាពិត
ខ្ញុំនឹងសំដែងឲ្យអ្នកដឹង ចូរស្តាប់ចុះ ខ្ញុំនឹងថ្លែងប្រាប់ពីសេចក្ដីដែលខ្ញុំបានឃើញហើយ
តើមនុស្សនឹងមានប្រយោជន៍ដល់ព្រះបានឬទេ ឯមនុស្សប្រាជ្ញ គេមានប្រយោជន៍ចំពោះតែខ្លួនគេប៉ុណ្ណោះ
លុះអ្នកមានអាយុគ្រប់គ្រាន់ហើយ ទើបនឹងដល់មរណភាពទៅ ឧបមាដូចជាកណ្តាប់ស្រូវ ដែលគេយកចូលមកត្រូវរដូវកាល
អស់ទាំងស្នាដៃនៃព្រះយេហូវ៉ាសុទ្ធតែធំវិសេស គួរឲ្យអស់អ្នកណាដែលចូលចិត្តនឹងការទាំងនោះ បានស្វែងរកតាម
បើឯងមានប្រាជ្ញា នោះគឺមានសំរាប់តែខ្លួនឯងទេ ឬបើឯងចំអក នោះមានតែឯង១នឹងត្រូវរងភារៈនោះ។
ហើយឲ្យបានកាន់តាមសេចក្ដីបញ្ញត្តផងព្រះយេហូវ៉ា នឹងច្បាប់ទាំងប៉ុន្មានរបស់ទ្រង់ ដែលអញបង្គាប់ឯងនៅថ្ងៃនេះ សំរាប់ជាសេចក្ដីល្អដល់ឯង