ស្តេចរេហូបោម ទ្រង់ប្រឹក្សានឹងពួកចាស់ៗ ជាពួកជំនិតនៃសាឡូម៉ូន ព្រះបិតាទ្រង់ ក្នុងកាលដែលមានព្រះជន្មនៅឡើយថា តាមគំនិតអ្នករាល់គ្នា នោះតើត្រូវឆ្លើយនឹងពួករាស្ត្រនេះយ៉ាងដូចម្តេច
យ៉ូប 32:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំបាននឹកថា គប្បីឲ្យចាស់ៗនិយាយ ហើយគួរឲ្យអ្នកដែលមានអាយុច្រើនបង្រៀនពីប្រាជ្ញា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំបាននឹកថា គប្បីឲ្យចាស់ៗនិយាយ ហើយគួរឲ្យអ្នកដែលមានអាយុច្រើន បង្រៀនពីប្រាជ្ញា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំតែងគិតថា មនុស្សមានអាយុវែង រមែងប្រសប់និយាយ អ្នករស់បានច្រើនឆ្នាំប្រសប់ផ្ដល់យោបល់។ អាល់គីតាប ខ្ញុំតែងគិតថា មនុស្សមានអាយុវែង រមែងប្រសប់និយាយ អ្នករស់បានច្រើនឆ្នាំប្រសប់ផ្ដល់យោបល់។ |
ស្តេចរេហូបោម ទ្រង់ប្រឹក្សានឹងពួកចាស់ៗ ជាពួកជំនិតនៃសាឡូម៉ូន ព្រះបិតាទ្រង់ ក្នុងកាលដែលមានព្រះជន្មនៅឡើយថា តាមគំនិតអ្នករាល់គ្នា នោះតើត្រូវឆ្លើយនឹងពួករាស្ត្រនេះយ៉ាងដូចម្តេច
មិនមែនសុទ្ធតែជាអ្នកសំខាន់ៗដែលមានប្រាជ្ញា ឬជាពួកចាស់ៗប៉ុណ្ណោះដែលយល់សេចក្ដីយុត្តិធម៌នោះទេ
ទូលបង្គំយល់បានច្រើនជាងពួកចាស់ៗ ពីព្រោះទូលបង្គំបានរក្សាអស់ទាំងបញ្ញត្តរបស់ទ្រង់
គួរឲ្យអ្នករាល់គ្នាបានធ្វើជាគ្រូ ដោយព្រោះជឿជាយូរមកហើយ តែអ្នករាល់គ្នាត្រូវការ ឲ្យគេបង្រៀនទាំងខ្លឹមរបស់បថមសិក្សា នៃព្រះបន្ទូលម្តងទៀត ហើយមិនត្រូវការនឹងអាហាររឹង គឺត្រូវការនឹងទឹកដោះវិញ