យ៉ូប 3:26 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំគ្មានសេចក្ដីសុខ គ្មានសេចក្ដីក្សេមក្សាន្ត ក៏គ្មានសេចក្ដីសំរាកឡើយ គឺមានតែសេចក្ដីទុក្ខប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំគ្មានសេចក្ដីសុខ គ្មានសេចក្ដីក្សេមក្សាន្ត ក៏គ្មានសេចក្ដីសម្រាកឡើយ គឺមានតែទុក្ខព្រួយប៉ុណ្ណោះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំមិនបានស្ងប់ មិនបានសុខស្រួល ហើយក៏មិនបានសម្រាកដែរ គឺខ្ញុំឈឺចាប់ ឥតមានពេលល្ហែ»។ អាល់គីតាប ខ្ញុំមិនបានស្ងប់ មិនបានសុខស្រួល ហើយក៏មិនបានសម្រាកដែរ គឺខ្ញុំឈឺចាប់ ឥតមានពេលល្ហែ»។ |
តែកាលខ្លួនខ្ញុំសង្ឃឹមនឹងបានសេចក្ដីល្អ នោះសេចក្ដីអាក្រក់បានមកដល់ កាលខ្ញុំបានទន្ទឹងចាំពន្លឺ នោះមានសុទ្ធតែសេចក្ដីងងឹតវិញ
កាលណាទូលបង្គំនឹកថា គ្រែរបស់ទូលបង្គំនឹងជួយរំសាយទុក្ខ ដំណេកទូលបង្គំនឹងកំសាន្តសេចក្ដីតប់ប្រមល់ទៅ
នោះទ្រង់បណ្តាលឲ្យទូលបង្គំខ្លាច ដោយពន្យល់សប្តិវិញ ហើយបំភ័យទូលបង្គំ ដោយការជាក់ស្តែងផង
ឱព្រះយេហូវ៉ាអើយ សូមចំរើនកំឡាំងដល់ទូលបង្គំ ដោយយល់ដល់ព្រះនាមទ្រង់ សូមនាំព្រលឹងទូលបង្គំចេញពីសេចក្ដីវេទនា ដោយសេចក្ដីសុចរិតរបស់ទ្រង់