ទ្រង់ក៏ផ្ទំលក់ទៅជាមួយនឹងពួកឰយុកោទ្រង់ទៅ គេបញ្ចុះសពនៅក្នុងក្រុងរបស់ដាវីឌ ជាបិតាទ្រង់ រួចរេហូបោម ជាបុត្រាក៏សោយរាជ្យឡើងជំនួសបិតា។
យ៉ូប 3:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅជាមួយពួកស្តេច នឹងពួកអ្នកប្រាជ្ញនៃលោកីយ ជាពួកអ្នកដែលបានសង់ទីសំងាត់សំរាប់ខ្លួន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅជាមួយពួកស្តេច និងពួកអ្នកប្រាជ្ញនៃលោកីយ ជាពួកអ្នកដែលបានសង់ទីសម្ងាត់សម្រាប់ខ្លួន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រួមជាមួយស្ដេច និងមន្ត្រីទាំងប៉ុន្មាននៃផែនដី ជាអ្នកដែលបានកសាងប្រាសាទសិលា ទុកសម្រាប់ខ្លួន។ អាល់គីតាប រួមជាមួយស្ដេច និងមន្ត្រីទាំងប៉ុន្មាននៃផែនដី ជាអ្នកដែលបានកសាងប្រាសាទសិលាទុកសម្រាប់ខ្លួន។ |
ទ្រង់ក៏ផ្ទំលក់ទៅជាមួយនឹងពួកឰយុកោទ្រង់ទៅ គេបញ្ចុះសពនៅក្នុងក្រុងរបស់ដាវីឌ ជាបិតាទ្រង់ រួចរេហូបោម ជាបុត្រាក៏សោយរាជ្យឡើងជំនួសបិតា។
ស្រេចហើយ ដាវីឌក៏ផ្ទំលក់ទៅ ជាមួយនឹងពួកឰយុកោទ្រង់ទៅ ហើយគេបញ្ចុះសពទ្រង់នៅក្នុងទីក្រុងដាវីឌ
ទ្រង់ដឹកនាំពួកអ្នកជួយគំនិតទៅតែខ្លួនទទេ ហើយប្រគល់ពួកចៅក្រមទៅក្នុងសេចក្ដីល្ងីល្ងើ
ដ្បិតទូលបង្គំដឹងថា ទ្រង់នឹងនាំទូលបង្គំឲ្យត្រូវស្លាប់ គឺឲ្យទៅឯទីសំណាក់ដែលទុកសំរាប់ឲ្យមនុស្សរស់ទាំងអស់ចូលទៅ។
គេដូចជាហ្វូងសត្វដែលដំរង់ទៅឯទីស្លាប់ សេចក្ដីស្លាប់នឹងស៊ីគេ ហើយមនុស្សទៀងត្រង់នឹងជាន់ឈ្លីគេតាំងពីព្រលឹម រូបល្អរបស់គេនឹងត្រូវសូន្យទៅ នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ ឥតមានទីអាស្រ័យឡើយ
តើមានមនុស្សឯណា ដែលនឹងរស់នៅឥតឃើញ សេចក្ដីស្លាប់ឡើយ ឬដែលដោះព្រលឹងខ្លួន ឲ្យរួចពីអំណាចនៃស្ថាន ឃុំព្រលឹងមនុស្សស្លាប់ទៅបាន។ –បង្អង់
គ្មានអ្នកណាមានអំណាចត្រួតលើវិញ្ញាណ ដើម្បីនឹងឃាត់វិញ្ញាណបានទេ ក៏គ្មានអ្នកណាមានអំណាចលើថ្ងៃមរណៈដែរ គ្មានផ្លូវនឹងគេចរួចចេញពីចំបាំងទេ ហើយសេចក្ដីអាក្រក់ក៏មិនជួយឲ្យអ្នកណា ដែលប្រគល់ខ្លួនទៅឲ្យប្រព្រឹត្តតាម បានរួចដែរ។
ឯសពនៃអស់ទាំងស្តេចរបស់សាសន៍ទាំងប៉ុន្មាន សុទ្ធតែដេកនៅក្នុងទីរុងរឿងនាម៉ុងរបស់គេរៀងខ្លួន
ឯងមានការអ្វីនៅទីនេះ តើមានញាតិសន្តានណានៅទីនេះ បានជាឯងធ្វើម៉ុងសំរាប់ខ្លួនដូច្នេះដូចជាអ្នកណាដែលធ្វើម៉ុងសំរាប់ខ្លួននៅលើទីខ្ពស់ គឺដាប់ទីលំនៅសំរាប់ខ្លួននៅក្នុងថ្ម
វេទនាដល់ពួកអ្នកដែលសង់ផ្ទះភ្ជាប់គ្នា ហើយកៀរប្រមូលស្រែចំការតៗគ្នា ឥតមានចន្លោះណាឡើយ ទាំងបណ្តាលឲ្យឯងរាល់គ្នានៅតែឯងនាញកស្រុកវិញ
ហើយពួកអ្នកដែលនឹងកើតពីឯងមក គេនឹងសង់ទីចាស់ដែលខូចបង់ឡើងជាថ្មី ឯងនឹងសង់ឡើងលើជើងជញ្ជាំង ដែលមាននៅតាំងពីច្រើនដំណតមកហើយ ក៏នឹងមានឈ្មោះថា ជាអ្នកជួសជុលទីបាក់បែក គឺជាអ្នកដែលរៀបចំផ្លូវទៅឯទីលំនៅឡើងវិញ។
នោះអញនឹងទំលាក់ឯងទៅជាមួយនឹងពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ ដល់ពួកមនុស្សពីបុរាណ ហើយនឹងឲ្យឯងនៅទីជំរៅបំផុតនៃផែនដី ជាកន្លែងស្ងាត់ជ្រងំពីយូរមកហើយ គឺឲ្យនៅជាមួយនឹងពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ ដើម្បីមិនឲ្យមានអ្នកណានៅក្នុងឯងទៀតឡើយ តែអញនឹងបំរុងទុកសិរីល្អ សំរាប់ស្ថានរបស់មនុស្សរស់វិញ