យ៉ូប 28:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នឹងទិញយកដោយមាសមិនបាន គេក៏មិនថ្លឹងប្រាក់ចេញថ្លៃឲ្យបានដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មិនអាចទិញដោយមាសបាន គេក៏មិនថ្លឹងប្រាក់ចេញថ្លៃឲ្យបានដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេមិនអាចយកមាសសុទ្ធទៅដូរយកប្រាជ្ញា ហើយយកប្រាក់ទៅទិញប្រាជ្ញាបានទេ។ អាល់គីតាប គេមិនអាចយកមាសសុទ្ធទៅដូរយកប្រាជ្ញា ហើយយកប្រាក់ទៅទិញប្រាជ្ញាបានទេ។ |
មិនបាច់នឹងនិយាយដល់ផ្កាថ្ម ឬពីកែវមុក្តាទេ ដ្បិតប្រាជ្ញាមានដំឡៃច្រើន លើសជាងត្បូងទទឹមទៅទៀត
ការដែលបានប្រាជ្ញា នោះវិសេសជាងបានមាសតើអំបាលម៉ានទៅ អើ ការដែលបានយោបល់ នោះគួររើសយកជាជាងប្រាក់ទៅទៀត។
អញស្រឡាញ់ដល់អស់អ្នកដែលស្រឡាញ់អញ ហើយអស់ពួកអ្នកដែលស្វែងរកអញអស់ពីចិត្ត នោះនឹងបានជួប
ផលដែលកើតពីអញ នោះវិសេសជាងមាស អើ ក៏ប្រសើរជាងមាសយ៉ាងបរិសុទ្ធផង ហើយផលកំរៃរបស់អញជាជាងប្រាក់យ៉ាងវិសេសបំផុត