តើទ្រង់បើកព្រះនេត្រទតមកលើមនុស្សបែបយ៉ាងទូលបង្គំនេះ នឹងកោះនាំទូលបង្គំទៅជាគូក្តីនឹងទ្រង់ឬ
យ៉ូប 22:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើដោយព្រោះតែអ្នកមានសេចក្ដីកោតខ្លាចដល់ព្រះ បានជាទ្រង់បន្ទោសអ្នក ហើយរួមចូលជាគូក្តីជាមួយនឹងអ្នកឬ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើដោយព្រោះតែអ្នកមានសេចក្ដី កោតខ្លាចដល់ព្រះ បានជាព្រះអង្គបន្ទោសអ្នក ហើយរួមចូលជាគូក្តីជាមួយអ្នកឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើព្រះអង្គស្ដីបន្ទោសលោក ហើយនាំលោកទៅវិនិច្ឆ័យទោស មកពីលោកគោរពប្រណិប័តន៍ព្រះអង្គឬ? អាល់គីតាប តើទ្រង់ស្ដីបន្ទោសលោក ហើយនាំលោកទៅវិនិច្ឆ័យទោស មកពីលោកគោរពប្រណិប័តន៍ទ្រង់ឬ? |
តើទ្រង់បើកព្រះនេត្រទតមកលើមនុស្សបែបយ៉ាងទូលបង្គំនេះ នឹងកោះនាំទូលបង្គំទៅជាគូក្តីនឹងទ្រង់ឬ
ព្រមទាំងសូមឲ្យទ្រង់ធ្វើជាអ្នកកណ្តាលនៃមនុស្ស នឹងព្រះ ហើយកណ្តាលមនុស្សជាតិ១ នឹងអ្នកជិតខាងខ្លួនផង
យ៉ាងនោះត្រូវឲ្យខ្លាចចំពោះដាវចុះ ដ្បិតសេចក្ដីក្តៅក្រហាយនឹងនាំឲ្យមានទោសដោយដាវនោះឯង ដើម្បីឲ្យអ្នករាល់គ្នាបានដឹងថា មានសេចក្ដីយុត្តិធម៌ដែរ។
បើអ្នកជាមនុស្សសុចរិត នោះតើចំរើនសេចក្ដីអំណរដល់ព្រះដ៏មានគ្រប់ព្រះចេស្តាឬអី បើអ្នកកែផ្លូវអ្នកឲ្យត្រឹមត្រូវឡើង នោះតើជាកំរៃដល់ទ្រង់ឬ
ដ្បិតព្រះមិនចាំបាច់ពិចារណាមើលមនុស្សជាយូរ ឲ្យបានកោះនាំគេមកជំនុំជំរះនៅចំពោះទ្រង់នោះទេ
តើខ្ញុំជាសមុទ្រ ឬជាសត្វសំបើមនៅក្នុងសមុទ្រឬអី បានជាទ្រង់តាំងយាមឲ្យមើលទូលបង្គំ
បើនឹងគិតប្រើកំឡាំង នោះមើល ទ្រង់ក៏ខ្លាំងជាងទៅទៀត ឬបើគិតពីសេចក្ដីជំនុំជំរះ នោះទ្រង់មានបន្ទូលមកថា តើអ្នកណានឹងកោះហៅអញ
ដ្បិតព្រះទ្រង់មិនមែនជាមនុស្សដូចជាខ្ញុំ ដែលខ្ញុំនឹងហ៊ានឆ្លើយដល់ទ្រង់ ឬដែលនឹងជួបគ្នាដោយរឿងក្តីនោះទេ
សូមកុំឲ្យកើតក្តីនឹងអ្នកបំរើទ្រង់ឡើយ ដ្បិតនៅព្រះនេត្រទ្រង់គ្មានមនុស្សរស់ណាមួយ ដែលសុចរិតទេ
កាលណាទ្រង់វាយប្រដៅផ្ចាញ់ផ្ចាលមនុស្ស ដោយព្រោះអំពើទុច្ចរិតរបស់គេ នោះទ្រង់ធ្វើឲ្យសេចក្ដីលំអរបស់គេបាត់ទៅ ដូចជាមេអំបៅ ពិតប្រាកដជាមនុស្សទាំងអស់សុទ្ធតែឥត ប្រយោជន៍ទទេ។ –បង្អង់
ឱព្រះនៃយ៉ាកុបអើយ កាលណាទ្រង់បន្ទោស នោះទាំងរទេះចំបាំង នឹងសេះផង ក៏ត្រូវលក់ស៊ប់ទាំងអស់គ្នា
ដើមនេះត្រូវភ្លើងឆេះ ហើយត្រូវកាប់ចេញ គេត្រូវវិនាសដោយព្រះភក្ត្រទ្រង់ទតបន្ទោស
ពីព្រោះព្រះទ្រង់នឹងនាំគ្រប់ការទាំងអស់មក ដើម្បីជំនុំជំរះ ព្រមទាំងអ្វីៗដែលលាក់កំបាំងផង ទោះល្អ ឬអាក្រក់ក្តី។:៚
អញបន្ទោស ហើយផ្ចាញ់ផ្ចាល ដល់អស់អ្នកណាដែលអញស្រឡាញ់ ដូច្នេះ ចូរមានចិត្តឧស្សាហ៍ ហើយប្រែចិត្តចុះ