គេក៏ចងកហាម៉ានព្យួរនៅឈើ ដែលលោកបានដំឡើងសំរាប់ចងព្យួរម៉ាដេកាយនោះទៅ ដូច្នេះ សេចក្ដីក្រោធរបស់ស្តេចក៏ស្ងប់បង់។
យ៉ូប 20:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេនឹងហោះហើរទៅបាត់ដូចជាសប្តិ ឥតមានអ្នកណាឃើញទៀតឡើយ អើ នឹងត្រូវបណ្តេញទៅដូចជាការជាក់ស្តែងនៅពេលយប់ផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនឹងហោះហើរទៅបាត់ដូចជាយល់សប្តិ ឥតមានអ្នកណាឃើញទៀតឡើយ គេនឹងត្រូវបណ្តេញទៅដូចជា ការស្រមើស្រមៃនៅពេលយប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេនឹងរសាត់បាត់ទៅ ដូចការយល់សប្ដិ គ្មាននរណាឃើញគេទៀតឡើយ គេនឹងរលាយសូន្យទៅ ដូចសុបិននិមិត្តនៅពេលយប់។ អាល់គីតាប គេនឹងរសាត់បាត់ទៅ ដូចការយល់សប្ដិ គ្មាននរណាឃើញគេទៀតឡើយ គេនឹងរលាយសូន្យទៅ ដូចសុបិននិមិត្តនៅពេលយប់។ |
គេក៏ចងកហាម៉ានព្យួរនៅឈើ ដែលលោកបានដំឡើងសំរាប់ចងព្យួរម៉ាដេកាយនោះទៅ ដូច្នេះ សេចក្ដីក្រោធរបស់ស្តេចក៏ស្ងប់បង់។
ហេតុអ្វីបានជាទ្រង់មិនអត់ទោសចំពោះសេចក្ដីរំលងរបស់ទូលបង្គំ ហើយដោះសេចក្ដីទុច្ចរិតរបស់ទូលបង្គំចេញ ដ្បិតទូលបង្គំនឹងដេកទៅក្នុងធូលីដីឥឡូវ នោះទ្រង់នឹងស្វែងរកទូលបង្គំ តែទូលបង្គំមិនមានទៀតទេ។
ឯភ្នែកពួកអ្នកដែលធ្លាប់ឃើញទូលបង្គំ នោះនឹងមិនឃើញទៀតឡើយ ព្រះនេត្រនៃទ្រង់នឹងទតមកលើទូលបង្គំ តែទូលបង្គំមិនមានទៀតទេ
នេះបែបដូចជាកាលណាយល់សប្តិរួចភ្ញាក់ឡើង ឱព្រះអម្ចាស់អើយ កាលណាទ្រង់តើនឡើង នោះទ្រង់នឹងតោះតើយចំពោះរូបគេដែរ។
កំណត់អាយុនៃយើងខ្ញុំ គឺបានត្រឹម៧០ឆ្នាំទេ ឬបើមានកំឡាំងច្រើន នោះបានដល់៨០ឆ្នាំប៉ុណ្ណោះ គង់តែអ្វីៗដែលជាទីអួតក្នុងឆ្នាំទាំងនោះ សុទ្ធតែជាការនឿយលំបាក នឹងសេចក្ដីទុក្ខព្រួយទទេ ដ្បិតអាយុយើងខ្ញុំឆាប់កន្លងទៅ ហើយយើងខ្ញុំហើរទៅបាត់
ទ្រង់កៀរយកគេទៅ ដូចជាទឹកជន់ ដូចជាដេកលក់មួយស្របក់ប៉ុណ្ណោះ នៅពេលព្រឹកគេធៀបដូចជាស្មៅដែលលាស់ឡើង
កាលណាខ្យល់កួចហួសបាត់ទៅ នោះមនុស្សអាក្រក់ឥតមានសល់ឡើយ តែមនុស្សសុចរិត មានឫសដ៏ស្ថិតស្ថេរនៅអស់កល្បវិញ។
នោះទ្រង់នឹងបែរមុខទៅឯបន្ទាយនៅក្នុងស្រុករបស់ខ្លួន តែទ្រង់នឹងចំពប់ដួល ឥតមានអ្នកណាឃើញទៀតឡើយ។