ដែលសង្កត់សង្កិនដូច្នេះ តើមានប្រយោជន៍ដល់ទ្រង់ឬ បានជាទ្រង់មើលងាយដល់ស្នាដៃរបស់ទ្រង់ ហើយប្រោសឲ្យពន្លឺទ្រង់ មកបំភ្លឺគំនិតរបស់មនុស្សអាក្រក់វិញ
យ៉ូប 19:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើល ខ្ញុំស្រែកឡើងថា ខ្ញុំត្រូវគេធ្វើអាក្រក់ហើយ តែគ្មានអ្នកណាឮសោះ ខ្ញុំស្រែកឲ្យគេជួយ តែគ្មានសេចក្ដីយុត្តិធម៌ឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទោះបើពេលដែលខ្ញុំស្រែកថា "គេធ្វើបាបខ្ញុំហើយ" គ្មានអ្នកឆ្លើយសោះ ខ្ញុំស្រែកយ៉ាងខ្លាំង តែគ្មានអ្នករកយុត្តិធម៌ឲ្យខ្ញុំឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើខ្ញុំស្រែកហៅគេជួយ ក៏គ្មាននរណាឆ្លើយ ប្រសិនបើខ្ញុំស្រែករកយុត្តិធម៌ ក៏គ្មាននរណារកយុត្តិធម៌ឲ្យខ្ញុំដែរ។ អាល់គីតាប ប្រសិនបើខ្ញុំស្រែកហៅគេជួយ ក៏គ្មាននរណាឆ្លើយ ប្រសិនបើខ្ញុំស្រែករកយុត្តិធម៌ ក៏គ្មាននរណារកយុត្តិធម៌ឲ្យខ្ញុំដែរ។ |
ដែលសង្កត់សង្កិនដូច្នេះ តើមានប្រយោជន៍ដល់ទ្រង់ឬ បានជាទ្រង់មើលងាយដល់ស្នាដៃរបស់ទ្រង់ ហើយប្រោសឲ្យពន្លឺទ្រង់ មកបំភ្លឺគំនិតរបស់មនុស្សអាក្រក់វិញ
ព្រមទាំងសូមឲ្យទ្រង់ធ្វើជាអ្នកកណ្តាលនៃមនុស្ស នឹងព្រះ ហើយកណ្តាលមនុស្សជាតិ១ នឹងអ្នកជិតខាងខ្លួនផង
នែ ខ្ញុំស្គាល់គំនិតរបស់អ្នករាល់គ្នាហើយ ក៏យល់ឧបាយដែលគិតធ្វើអាក្រក់ដល់ខ្ញុំដែរ
ឱព្រះអង្គអើយ ទូលបង្គំអំពាវនាវរកទ្រង់ តែទ្រង់មិនឆ្លើយមកទូលបង្គំសោះ ទូលបង្គំឈរឡើង តែទ្រង់គ្រាន់តែសំឡឹងមើលទូលបង្គំប៉ុណ្ណោះ
ប៉ុន្តែកាលមនុស្សដួលចុះ តើមិនយកដៃទប់ខ្លួនទេឬអី ឬកាលណាមានសេចក្ដីអន្តរាយ តើមិនស្រែករកគេជួយដែរឬ
ខ្ញុំដើរទៅដោយមានមុខខ្មៅ ដែលមិនមែនខ្មៅដោយថ្ងៃចាំងទេ ខ្ញុំក្រោកឡើងនៅកណ្តាលជំនុំ ស្រែករកគេជួយ
ដ្បិតលោកយ៉ូបបានពោលថា លោកសុចរិត ឯព្រះទ្រង់បានដកយកសេចក្ដីយុត្តិធម៌ ចេញពីលោកហើយ
តើឯងចង់រំលុបរំលាងទាំងសេចក្ដីវិនិច្ឆ័យរបស់អញផងឬ តើឯងនឹងកាត់ទោសដល់អញឲ្យតែឯងបានសុចរិតឬអី
ផែនដីនេះបានប្រគល់ទៅក្នុងកណ្តាប់ដៃនៃមនុស្សអាក្រក់ហើយ ទ្រង់ក៏បាំងមុខពួកចៅក្រមនៃផែនដី បើមិនមែនជាទ្រង់ទេ នោះតើជាអ្នកណាវិញ។
ដ្បិតព្រះទ្រង់មិនមែនជាមនុស្សដូចជាខ្ញុំ ដែលខ្ញុំនឹងហ៊ានឆ្លើយដល់ទ្រង់ ឬដែលនឹងជួបគ្នាដោយរឿងក្តីនោះទេ
ឱព្រះនៃទូលបង្គំអើយ ទូលបង្គំអំពាវនាវនៅពេលថ្ងៃ តែទ្រង់មិនមានបន្ទូលឆ្លើយមកសោះ ក៏ស្រែកនៅពេលយប់ផង តែទូលបង្គំមិនចេះស្រាកស្បើយឡើយ
ដ្បិតវេលាណាដែលទូលបង្គំនិយាយ នោះទូលបង្គំស្រែកឡើង ទូលបង្គំបន្លឺពីការច្រឡោត នឹងការបំផ្លាញទទេ ពីព្រោះគេយកព្រះបន្ទូលនៃព្រះយេហូវ៉ា ធ្វើឲ្យត្រឡប់ជាសេចក្ដីដំនៀលដល់ទូលបង្គំ ហើយជាសេចក្ដីឡកឡឺយឲ្យទូលបង្គំជានិច្ចរាល់ថ្ងៃ
អើ កាលណាខ្ញុំអំពាវនាវ ហើយស្រែកឡើងឲ្យជួយ នោះទ្រង់រាំងរាមិនឲ្យសេចក្ដីអធិស្ឋានរបស់ខ្ញុំចូលទៅឡើយ