តើគាត់មិនរាប់យើងទុកដូចជាអ្នកដទៃទេឬអី ដ្បិតគាត់បានលក់យើង ហើយស៊ីបង្ហិនប្រាក់បណ្តាការរបស់យើងអស់រលីងផង
យ៉ូប 18:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អវយវៈរូបកាយគេនឹងត្រូវលេបបាត់ទៅ គឺកូនច្បងនៃសេចក្ដីស្លាប់នឹងស៊ីអវយវៈគេអស់រលីង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជំងឺរោគាបានបំផ្លាញស្បែករបស់គេអស់ ហើយសេចក្ដីស្លាប់ក៏លេបត្របាក់ ដៃជើងរបស់គេដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្បែករបស់គេដាច់ជាដុំៗ ហើយដំបៅ ក៏ស៊ីរូងដៃជើងរបស់គេដែរ។ អាល់គីតាប ស្បែករបស់គេដាច់ជាដុំៗ ហើយដំបៅក៏ស៊ីរូងដៃជើងរបស់គេដែរ។ |
តើគាត់មិនរាប់យើងទុកដូចជាអ្នកដទៃទេឬអី ដ្បិតគាត់បានលក់យើង ហើយស៊ីបង្ហិនប្រាក់បណ្តាការរបស់យើងអស់រលីងផង
រូបេនអើយ ឯងជាកូនច្បង ជាឫទ្ធីហើយជាដើមកំឡាំងរបស់អញ ឯងមានកិត្តិយស មានឥទ្ធិឫទ្ធិយ៉ាងឯក
នោះនឹងចុះទៅឯទ្វារនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ ក្នុងកាលដែលយើងបានសំរាកជាមួយគ្នាក្នុងធូលីដី។
នោះកូនច្បងរបស់ពួកមនុស្សទាល់ក្រនឹងមានអាហារបរិភោគ ហើយមនុស្សកំសត់ទុគ៌តនឹងដេកទៅដោយសុខសាន្ត តែអញនឹងធ្វើឲ្យពូជពង្សឯងស្លាប់ទៅដោយអំណត់អត់វិញ ហើយសំណល់នៃឯងនឹងត្រូវគេសំឡាប់បង់
ទឹកបានឡោមព័ទ្ធទូលបង្គំ សឹងតែនឹងផុតជីវិតផង ទីជំរៅបានហ៊ុមទូលបង្គំជិត ហើយសារ៉ាយបានរុំព័ទ្ធក្បាលទូលបង្គំ
ព្រះយេហូវ៉ានឹងវាយអស់ទាំងសាសន៍ ដែលបានច្បាំងនឹងក្រុងយេរូសាឡិម ដោយសេចក្ដីវេទនាយ៉ាងនេះ គឺសាច់គេនឹងរោយរៀវទៅ កំពុងដែលគេឈរនៅ ភ្នែកគេនឹងរោយរៀវទៅ នៅក្នុងរង្វង់ភ្នែក អណ្តាតគេនឹងរោយរៀវទៅ នៅក្នុងមាត់គេដែរ
ខ្ញុំក៏ក្រឡេកមើលទៅឃើញសេះ១សម្បុរស្លាំង ឯអ្នកដែលជិះមានឈ្មោះថា «សេចក្ដីស្លាប់» ហើយស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏តាមអ្នកនោះទៅ គេឲ្យទាំង២នោះមានអំណាចលើផែនដី១ភាគក្នុង៤ ដើម្បីនឹងសំឡាប់ដោយដាវ អំណត់អត់ នឹងសេចក្ដីវេទនា ហើយដោយសត្វព្រៃនៅផែនដីផង។