យ៉ូប 15:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺជាសេចក្ដីដែលពួកអ្នកប្រាជ្ញបានពោលតមក តាំងតែពីពួកឰយុកោគេ ឥតលាក់ទុកឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺជាសេចក្ដីដែលពួកអ្នកប្រាជ្ញបានពោលតមក តាំងតែពីបុព្វបុរសគេ ឥតលាក់ទុកឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺសេចក្ដីដែលអ្នកប្រាជ្ញបានទទួល ពីដូនតារបស់ពួកគេ ហើយយកមកថ្លែងប្រាប់ ដោយឥតលាក់លៀម។ អាល់គីតាប គឺសេចក្ដីដែលអ្នកប្រាជ្ញបានទទួល ពីដូនតារបស់ពួកគេ ហើយយកមកថ្លែងប្រាប់ ដោយឥតលាក់លៀម។ |
ខ្ញុំនឹងសំដែងឲ្យអ្នកដឹង ចូរស្តាប់ចុះ ខ្ញុំនឹងថ្លែងប្រាប់ពីសេចក្ដីដែលខ្ញុំបានឃើញហើយ
តើអ្នកមិនបានដឹងសេចក្ដីនេះទេឬអី ថាតាំងពីចាស់បុរាណមក គឺពីកាលព្រះបានដាក់មនុស្សឲ្យមាននៅផែនដី
ចូរស៊ើបសួររកពីដំណមនុស្សដែលកន្លងទៅហើយ ត្រូវឲ្យយកចិត្តទុកដាក់នឹងសេចក្ដី ដែលពួកឰយុកោគេបានស្វែងរកឲ្យចេះចុះ
ឱព្រះអង្គអើយ សូមកុំលះបង់ចោលទូលបង្គំឡើយ ទោះទាំងវេលាដែលទូលបង្គំចាស់សក់ស្កូវហើយផង ដរាបដល់ទូលបង្គំបានថ្លែងប្រាប់ពីព្រះចេស្តាទ្រង់ ដល់ដំណមនុស្សជាន់ក្រោយ នឹងពីឥទ្ធានុភាពទ្រង់ ដល់ពួកអ្នកដែលត្រូវកើតខាងមុខ
ឯមនុស្សរស់ គឺជាមនុស្សរស់ហើយ ដែលនឹងសរសើរដល់ទ្រង់ ដូចជាទូលបង្គំនៅថ្ងៃនេះដែរ ឪពុកនឹងបន្តសេចក្ដីពិតរបស់ទ្រង់ឲ្យកូនស្គាល់តទៅ