អេសាយ 38:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 ឯមនុស្សរស់ គឺជាមនុស្សរស់ហើយ ដែលនឹងសរសើរដល់ទ្រង់ ដូចជាទូលបង្គំនៅថ្ងៃនេះដែរ ឪពុកនឹងបន្តសេចក្ដីពិតរបស់ទ្រង់ឲ្យកូនស្គាល់តទៅ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល19 មានតែមនុស្សរស់ គឺមនុស្សរស់ប៉ុណ្ណោះ ដែលអរព្រះគុណព្រះអង្គ ដូចទូលបង្គំនៅថ្ងៃនេះ; អ្នកដែលជាឪពុកនឹងឲ្យកូនស្គាល់សេចក្ដីពិតត្រង់របស់ព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 ឯមនុស្សរស់គឺជាមនុស្សរស់ហើយ ដែលនឹងសរសើរដល់ព្រះអង្គ ដូចជាទូលបង្គំនៅថ្ងៃនេះដែរ ឪពុកនឹងបន្តសេចក្ដីពិតរបស់ព្រះអង្គឲ្យកូនស្គាល់តទៅ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 មានតែអ្នកដែលនៅរស់ប៉ុណ្ណោះ ដែលអាចលើកតម្កើងព្រះអង្គ ដូចទូលបង្គំលើកតម្កើងព្រះអង្គនៅថ្ងៃនេះ។ ឪពុកនឹងតំណាលប្រាប់កូនៗរបស់ខ្លួន អំពីព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ។ សូមមើលជំពូកអាល់គីតាប19 មានតែអ្នកដែលនៅរស់ប៉ុណ្ណោះ ដែលអាចលើកតម្កើងទ្រង់ ដូចខ្ញុំលើកតម្កើងទ្រង់នៅថ្ងៃនេះ។ ឪពុកនឹងតំណាលប្រាប់កូនៗរបស់ខ្លួន អំពីចិត្តស្មោះស្ម័គ្ររបស់ទ្រង់។ សូមមើលជំពូក |
គឺពីថ្ងៃដែលឯងបានឈរនៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង ត្រង់ភ្នំហោរែប ក្នុងកាលដែលទ្រង់មានបន្ទូលមកអញថា ចូរប្រមូលពួកបណ្តាជនមកឯអញ នោះអញនឹងឲ្យគេឮអស់ទាំងពាក្យរបស់អញ ដើម្បីឲ្យគេរៀនឲ្យចេះកោតខ្លាចដល់អញ នៅគ្រប់១ជីវិតដែលគេរស់នៅលើផែនដី ហើយឲ្យគេបានបង្រៀនដល់កូនចៅគេថែមទៀត