បើកាលណាគេធ្វើបាបនឹងទ្រង់ (ដ្បិតគ្មានមនុស្សណាមួយដែលមិនធ្វើបាបឡើយ) ហើយទ្រង់កើតមានសេចក្ដីក្រោធនឹងគេ ព្រមទាំងប្រគល់គេ ដល់ពួកខ្មាំងសត្រូវ ឲ្យបានដឹកនាំទៅជាឈ្លើយនៅស្រុករបស់សត្រូវនោះ ទោះនៅឆ្ងាយឬជិតក្តី
យ៉ូប 15:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើមនុស្សជាអ្វីដែលនឹងត្រូវបានបរិសុទ្ធ ជាមនុស្សកើតមកពីមនុស្សស្រី ដែលនឹងត្រូវបានសុចរិតនោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើមនុស្សជាអ្វីដែលអាចបានបរិសុទ្ធ? តើមនុស្សកើតមកពីមនុស្សស្រី អាចសុចរិតម្ដេចបាន? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើមនុស្សលោកអាចបរិសុទ្ធដូចម្ដេចកើត តើមនុស្សដែលកើតចេញមកពីស្ត្រី អាចសុចរិតដូចម្ដេចកើត? អាល់គីតាប តើមនុស្សលោកអាចបរិសុទ្ធដូចម្ដេចកើត តើមនុស្សដែលកើតចេញមកពីស្ត្រី អាចសុចរិតដូចម្ដេចកើត? |
បើកាលណាគេធ្វើបាបនឹងទ្រង់ (ដ្បិតគ្មានមនុស្សណាមួយដែលមិនធ្វើបាបឡើយ) ហើយទ្រង់កើតមានសេចក្ដីក្រោធនឹងគេ ព្រមទាំងប្រគល់គេ ដល់ពួកខ្មាំងសត្រូវ ឲ្យបានដឹកនាំទៅជាឈ្លើយនៅស្រុករបស់សត្រូវនោះ ទោះនៅឆ្ងាយឬជិតក្តី
បើកាលណាគេធ្វើបាបនឹងទ្រង់ (ដ្បិតគ្មានមនុស្សឯណាមួយដែលមិនធ្វើបាបឡើយ) ហើយទ្រង់កើតមានសេចក្ដីក្រោធ ព្រមទាំងប្រគល់គេទៅឲ្យពួកខ្មាំងសត្រូវ ឲ្យបានដឹកនាំទៅជាឈ្លើយ នៅស្រុកណា ទោះឆ្ងាយឬជិតក្តី
មនុស្សដែលកើតពីស្រីមក សុទ្ធតែមានអាយុខ្លីទាំងអស់ ហើយក៏មានសេចក្ដីលំបាកជានិច្ចផង
តើអ្នកណាអាចនឹងដកយករបស់ស្អាតចេញពីរបស់ស្មោកគ្រោកបាន គ្មានអ្នកណាធ្វើបានឡើយ
ហេតុអ្វីបានជាអ្នកបំបែរចិត្តទៅទាស់នឹងព្រះ ហើយបណ្តោយឲ្យមាត់ពោលសេចក្ដីយ៉ាងនេះចេញមក
ខ្ញុំដឹងប្រាកដថាជាយ៉ាងនោះហើយ ប៉ុន្តែធ្វើដូចម្តេចឲ្យមនុស្សបានសុចរិតនៅចំពោះព្រះបាន
ព្រះយេហូវ៉ាទ្រង់បានទតមើលពីលើស្ថានសួគ៌ ចំពោះពួកកូនមនុស្ស ដើម្បីឲ្យបានជ្រាបថា មានអ្នកណាខ្លះដែលមានគំនិត ស្វែងរកព្រះឬទេ
តែគ្រប់គ្នាបានវង្វេងចេញ បានត្រឡប់ទៅ ជាស្មោកគ្រោកទាំងអស់ គ្មានអ្នកណាមួយដែលប្រព្រឹត្តល្អឡើយ សូម្បីតែ១ក៏គ្មានផង
សូមកុំឲ្យកើតក្តីនឹងអ្នកបំរើទ្រង់ឡើយ ដ្បិតនៅព្រះនេត្រទ្រង់គ្មានមនុស្សរស់ណាមួយ ដែលសុចរិតទេ
មើល ទូលបង្គំបានកើតមកក្នុងសេចក្ដីទុច្ចរិត ហើយម្តាយទូលបង្គំបានមានទំងន់ បង្កើតទូលបង្គំនៅក្នុងអំពើបាបដែរ
តើអ្នកណាអាចនឹងនិយាយបានថា ខ្ញុំបានជំរះចិត្តខ្ញុំឲ្យស្អាត ខ្ញុំបានបរិសុទ្ធរួចពីបាបរបស់ខ្ញុំហើយ។
ពិតប្រាកដជាគ្មានមនុស្សសុចរិតណានៅផែនដី ដែលប្រព្រឹត្តសុទ្ធតែល្អឥតធ្វើបាបឡើយនោះទេ
មើល យើងបានឃើញតែប៉ុណ្ណោះ គឺថាព្រះទ្រង់បានបង្កើតមនុស្សមកជាទៀងត្រង់ ប៉ុន្តែគេបានស្វែងរកបង្កើតការអាក្រក់ជាច្រើនវិញ។
ដ្បិតខ្ញុំដឹងថា នៅក្នុងខ្លួនខ្ញុំ គឺក្នុងសាច់ឈាមខ្ញុំ គ្មានអ្វីល្អទេ ព្រោះខ្ញុំមានចិត្តចង់ធ្វើល្អជានិច្ច ប៉ុន្តែ រកធ្វើមិនកើតសោះ
ប៉ុន្តែ គម្ពីរបានបង្ខាំងគ្រប់ទាំងអស់ក្នុងអំពើបាប ដើម្បីឲ្យសេចក្ដីដែលទ្រង់សន្យា បានប្រទានមកដល់ពួកអ្នកជឿវិញ ដោយសារសេចក្ដីជំនឿដល់ព្រះយេស៊ូវគ្រីស្ទ