ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូប 14:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​កំរាប​គេ​ជា​ដរាប រួច​គេ​បាត់​ទៅ ទ្រង់​បំផ្លាស់​បំប្រែ​ភាព​របស់​គេ ហើយ​កំចាត់​គេ​ទៅ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​កំរាប​គេ​ជា​ដរាប រួច​គេ​បាត់​ទៅ ព្រះ‌អង្គ​បំផ្លាស់​បំប្រែ​ភាព​របស់​គេ ហើយ​កម្ចាត់​គេ​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​មាន​ប្រៀប​លើ​គេ​ជានិច្ច រួច​ធ្វើ​ឲ្យ​គេ​ក៏​វិនាស​សូន្យ​ទៅ ព្រះអង្គ​បំផ្លាស់​បំប្រែ​ផ្ទៃ​មុខ​របស់​គេ ហើយ​ដេញ​គេ​ទៅ​ឆ្ងាយ​ពី​ព្រះអង្គ។

សូមមើលជំពូក

អាល់គីតាប

ទ្រង់​មាន​ប្រៀប​លើ​គេ​ជា‌និច្ច រួច​ធ្វើ​ឲ្យ​គេ​ក៏​វិនាស​សូន្យ​ទៅ ទ្រង់​បំផ្លាស់​បំប្រែ​ផ្ទៃ​មុខ​របស់​គេ ហើយ​ដេញ​គេ​ទៅ​ឆ្ងាយ​ពី​ទ្រង់។

សូមមើលជំពូក



យ៉ូប 14:20
7 ការដាក់ឲ្យឆ្លើយតបគ្នា  

បើ​មនុស្ស​ស្លាប់​ទៅ តើ​នឹង​មាន​ជីវិត​រស់​ឡើង​ទៀត​ឬ បើ​មាន នោះ​ទូលបង្គំ​នឹង​រង់‌ចាំ​អស់​រវាង​សង្គ្រាម​វេទនា​របស់​ទូលបង្គំ ដរាប​ដល់​កំណត់​ដែល​ទូលបង្គំ​បាន​រឥល​ចេញ​ទៅ


កាល​គេ​ងើប​ភ្នែក​មើល​ពី​ចំងាយ​ទៅ​ឃើញ តែ​មិន​បាន​ស្គាល់​លោក នោះ​ក៏​ឡើង​សំឡេង​យំ ហើយ​ហែក​អាវ​ខ្លួន​គ្រប់​គ្នា ព្រម​ទាំង​បាច​ធូលី​ដី​ទៅ​លើ​អាកាស ពី​លើ​ក្បាល​របស់​ខ្លួន​ដែរ


គង់​តែ​នឹង​ត្រូវ​វិនាស​ទៅ​ជានិច្ច ដូច​ជា​លាមក​របស់​ខ្លួន​គេ​ដែរ ឯ​ពួក​អ្នក​ដែល​ធ្លាប់​ឃើញ​គេ នោះ​នឹង​សួរ​ថា តើ​គេ​នៅ​ឯ​ណា


កុំ​តែ​មាន​ដូច្នោះ នោះ​ខ្ញុំ​បាន​ដេក​ទៅ​ដោយ​សុខ​ស្រួល ខ្ញុំ​នឹង​បាន​ដេក​លក់​ទៅ ដោយ​មាន​សេចក្ដី​ស្រាន្ត​ហើយ


ពី​ព្រឹក​ដល់​ល្ងាចវា​ត្រូវ​បំផ្លាញ​ទៅ វា​សូន្យ​ទៅ​អស់‌កល្ប ឥត​មាន​អ្នក​ណា​សង្កេត​ឡើយ


គ្មាន​អ្នក​ណា​មាន​អំណាច​ត្រួត​លើ​វិញ្ញាណ ដើម្បី​នឹង​ឃាត់​វិញ្ញាណ​បាន​ទេ ក៏​គ្មាន​អ្នក​ណា​មាន​អំណាច​លើ​ថ្ងៃ​មរណៈ​ដែរ គ្មាន​ផ្លូវ​នឹង​គេច​រួច​ចេញ​ពី​ចំបាំង​ទេ ហើយ​សេចក្ដី​អាក្រក់​ក៏​មិន​ជួយ​ឲ្យ​អ្នក​ណា ដែល​ប្រគល់​ខ្លួន​ទៅ​ឲ្យ​ប្រព្រឹត្ត​តាម បាន​រួច​ដែរ។


ឥឡូវ​នេះមុខ​គេ​ខ្មៅ​ជាង​ធ្យូង​វិញ គ្មាន​អ្នក​ណា​ស្គាល់​គេ​តាម​ផ្លូវ​ទេ ស្បែក​គេ​ជាប់​នឹង​ឆ្អឹង ក៏​ស្វិត​ក្រៀម​ដូច​ជា​រំកាច់​ឈើ