តែខ្ញុំចង់ទូលដល់ព្រះដ៏មានគ្រប់ព្រះចេស្តាវិញ ខ្ញុំប៉ងនឹងតតបនឹងព្រះតែម្តង
យ៉ូប 13:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះសូមទ្រង់ហៅទូលបង្គំចុះ ទូលបង្គំនឹងឆ្លើយតប ឬសូមឲ្យទូលបង្គំទូលដល់ទ្រង់ ហើយទ្រង់មានបន្ទូលឆ្លើយមកវិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះសូមព្រះអង្គហៅទូលបង្គំចុះ ទូលបង្គំនឹងឆ្លើយតប ឬសូមឲ្យទូលបង្គំទូលដល់ព្រះអង្គ ហើយព្រះអង្គមានព្រះបន្ទូលឆ្លើយមកវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក សូមព្រះអង្គមានព្រះបន្ទូល មកកាន់ទូលបង្គំចុះ ទូលបង្គំនឹងឆ្លើយតបវិញ ឬមួយសូមទុកឲ្យទូលបង្គំនិយាយមុន រួចទើបព្រះអង្គឆ្លើយតាមក្រោយក៏បាន។ អាល់គីតាប បន្ទាប់មក សូមទ្រង់មានបន្ទូល មកកាន់ខ្ញុំចុះ ខ្ញុំនឹងឆ្លើយតបវិញ ឬមួយសូមទុកឲ្យខ្ញុំនិយាយមុន រួចទើបទ្រង់ឆ្លើយតាមក្រោយក៏បាន។ |
តែខ្ញុំចង់ទូលដល់ព្រះដ៏មានគ្រប់ព្រះចេស្តាវិញ ខ្ញុំប៉ងនឹងតតបនឹងព្រះតែម្តង
នោះទ្រង់នឹងហៅ ហើយទូលបង្គំនឹងទូលតប ហើយទ្រង់នឹងមានបំណងព្រះហឫទ័យដល់ស្នាដៃដែលទ្រង់បានធ្វើ
ឱបើមានអ្នកណាមួយស្តាប់ខ្ញុំទៅអេះ មើល ខ្ញុំចុះឈ្មោះហើយ សូមឲ្យព្រះដ៏មានគ្រប់ព្រះចេស្តាឆ្លើយមកខ្ញុំចុះ ឱបើអ្នកដែលតតាំងនឹងខ្ញុំបានធ្វើពាក្យថ្លែងការទៅអេះ
ចូរក្រវាត់ចង្កេះឯង ដូចជាមនុស្សក្លាហានឥឡូវចុះ អញនឹងសួរឯង ហើយឯងត្រូវប្រាប់ដល់អញ
បើសិនជាខ្ញុំបានអំពាវនាវ ហើយទ្រង់បានឆ្លើយមកខ្ញុំ គង់តែខ្ញុំមិនជឿថា ទ្រង់បានទទួលស្តាប់សំឡេងរបស់ខ្ញុំដែរ
ដ្បិតព្រះទ្រង់មិនមែនជាមនុស្សដូចជាខ្ញុំ ដែលខ្ញុំនឹងហ៊ានឆ្លើយដល់ទ្រង់ ឬដែលនឹងជួបគ្នាដោយរឿងក្តីនោះទេ
នោះខ្ញុំនឹងទូលដល់ទ្រង់ឥតភ័យខ្លាច ដ្បិតដែលខ្លួនខ្ញុំនៅតែយ៉ាងនេះ នោះខ្ញុំមិនហ៊ានទេ។