យ៉ូប 12:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯត្រចៀក តើមិនស្តាប់លពាក្យសំដី ដូចជាមាត់ភ្លក់ឲ្យដឹងរសអាហារដែរទេឬអី ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯត្រចៀក តើមិនស្តាប់យល់ពាក្យសម្ដី ដូចជាមាត់ភ្លក់ឲ្យដឹងរសអាហារដែរទេឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រចៀកស្ដាប់យល់ពាក្យសម្ដី ដូចអណ្ដាតស្គាល់រសជាតិម្ហូបអាហារដែរ។ អាល់គីតាប ត្រចៀកស្ដាប់យល់ពាក្យសំដី ដូចអណ្ដាតស្គាល់រសជាតិម្ហូបអាហារដែរ។ |
តើមានសេចក្ដីទុច្ចរិតណានៅអណ្តាតខ្ញុំឬ តើខ្ញុំមិនចេះភ្លក់ដឹងសេចក្ដីខូចកាចទេឬអី។
ខ្ញុំនិយាយនេះ ដូចជានិយាយនឹងមនុស្សមានប្រាជ្ញា ចូរពិចារណាពីសេចក្ដីដែលខ្ញុំថានេះចុះ
ប្រយោជន៍ឲ្យអ្នករាល់គ្នាបានលមើល ឲ្យស្គាល់អស់ទាំងសេចក្ដីដែលប្រសើរ ដើម្បីឲ្យបានជ្រះថ្លា ហើយឥតធ្វើឲ្យអ្នកណាអាក់អន់ចិត្តឡើយ ដរាបដល់ថ្ងៃនៃព្រះគ្រីស្ទ
ឯអាហាររឹង នោះសំរាប់តែមនុស្សធំ ដែលបានបង្ហាត់ឥន្ទ្រីយ ដោយធ្លាប់ខ្លួនហើយ ដើម្បីឲ្យបានដឹងខុសត្រូវ។