នោះអាប់សាឡំមទូលថា បើទ្រង់មិនយាងទៅទេ នោះសូមឲ្យតែអាំណូនជាជេដ្ឋាទូលបង្គំទៅជាមួយចុះ តែស្តេចមានបន្ទូលសួរថា ចង់ឲ្យវាទៅជាមួយនឹងឯងធ្វើអី
យេរេមា 9:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលដូច្នេះថា មើល អញនឹងរំលាយ ហើយសាកលគេ ដ្បិតតើនឹងឲ្យអញធ្វើយ៉ាងណាទៀត ដល់កូនស្រីរបស់រាស្ត្រអញនេះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនោះ ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖ មើល៍! យើងនឹងរំលាយ ហើយសាកល្បងគេ ដ្បិតតើឲ្យយើងធ្វើយ៉ាងណាទៀត ដល់កូនស្រីរបស់ប្រជារាស្ត្ររបស់យើងនេះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះ ព្រះអម្ចាស់នៃពិភពទាំងមូល មានព្រះបន្ទូលថា៖ «មើល៍! យើងនឹងបន្សុទ្ធពួកគេនៅក្នុងភ្លើង ដ្បិតយើងពុំអាចធ្វើអ្វីផ្សេងទៀតក្រៅពីនេះ ចំពោះប្រជាជនរបស់យើងឡើយ។ អាល់គីតាប ហេតុនេះ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល មានបន្ទូលថា៖ «មើល៍! យើងនឹងបន្សុទ្ធពួកគេនៅក្នុងភ្លើង ដ្បិតយើងពុំអាចធ្វើអ្វីផ្សេងទៀតក្រៅពីនេះ ចំពោះប្រជាជនរបស់យើងឡើយ។ |
នោះអាប់សាឡំមទូលថា បើទ្រង់មិនយាងទៅទេ នោះសូមឲ្យតែអាំណូនជាជេដ្ឋាទូលបង្គំទៅជាមួយចុះ តែស្តេចមានបន្ទូលសួរថា ចង់ឲ្យវាទៅជាមួយនឹងឯងធ្វើអី
ព្រះយេហូវ៉ាជាព្រះនៃពួកឰយុកោគេ ទ្រង់បានចាត់ទូតទ្រង់ឲ្យទៅឯគេ ទាំងក្រោកពីព្រលឹមនឹងចាត់គេផង ដ្បិតទ្រង់មានព្រះហឫទ័យអាណិតមេត្តាដល់រាស្ត្រទ្រង់ ហើយដល់ទីលំនៅទ្រង់
ចូរផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ា នោះទ្រង់នឹងជួយទប់ទល់អ្នក ទ្រង់មិនព្រមឲ្យមនុស្សសុចរិតត្រូវរង្គើឡើយ
៙ ព្រលឹងខ្ញុំអើយ ចូរនៅស្ងៀមចាំតែព្រះចុះ ដ្បិតសេចក្ដីសង្ឃឹមរបស់ខ្ញុំ នោះមកតែពីទ្រង់ទេ
អញនឹងលូកដៃទៅលើឯងទៀត ហើយនឹងសំអាតមន្ទិលសៅហ្មងរបស់ឯងចេញឲ្យស្អាត ព្រមទាំងដេញកំចាត់គ្រឿងលាយក្នុងចិត្តឯងផង
មើល អញបានសំរងឯង តែមិនមែនដូចជាសំរងប្រាក់ទេ គឺអញបានរើសឯងនៅក្នុងឡនៃសេចក្ដីវេទនាវិញ
ដ្បិតដៃរបស់ឯងរាល់គ្នាប្រឡាក់ដោយឈាម ហើយម្រាមដៃដោយអំពើទុច្ចរិតដែរ បបូរមាត់ឯងបានពោលពាក្យកំភូត ហើយអណ្តាតឯងពោលងាំៗចេញជាសេចក្ដីទុច្ចរិត
តើអេប្រាអិមជាកូនសំឡាញ់របស់អញឬ តើជាកូនសំណប់ឬអី ដ្បិតដែលអញនិយាយទាស់នឹងវាវេលាណា នោះអញក៏នឹករឭកដល់វានៅវេលានោះឯង ដូច្នេះ អញមានចិត្តរំជួលដល់វា ហើយនឹងអាណិតមេត្តាដល់វាជាមិនខាន នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ចូររត់ទៅមកតាមផ្លូវក្រុងយេរូសាឡិមមើល ឲ្យដឹងឥឡូវ ចូរស្វែងរកនៅទីធ្លាទាំងប៉ុន្មានមើល បើមានអ្នកណាមួយ គឺបើមានមនុស្សណាដែលប្រព្រឹត្តដោយសុចរិត ឬដែលស្វែងរកសេចក្ដីពិត នោះអញនឹងអត់ទោសដល់ទីក្រុង
អញបានតាំងឯងឡើង ឲ្យបានដូចជាប៉មចាំយាម ហើយជាបន្ទាយនៅកណ្តាលរាស្ត្រអញ ដើម្បីឲ្យឯងបានស្គាល់ ហើយល្បងលផ្លូវប្រព្រឹត្តរបស់គេ
ឱពួកកូនចៅអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ដ្បិតព្រះយេហូវ៉ាទ្រង់មានរឿងនឹងពួកអ្នកស្រុកនេះ ពីព្រោះគ្មានសេចក្ដីពិត ឬសេចក្ដីសប្បុរស ក៏ឥតមានអ្នកណាស្គាល់ព្រះ នៅក្នុងស្រុកនេះឡើយ
ហើយអញនឹងនាំភាគទី៣នោះទៅក្នុងភ្លើង អញនឹងសំរងគេដូចជាសំរងប្រាក់ ព្រមទាំងសាកគេដូចជាសាកមាស គេនឹងអំពាវនាវដល់ឈ្មោះអញ ហើយអញនឹងស្តាប់គេ អញនឹងថា គេជារាស្ត្រអញ ឯគេនឹងថា ព្រះយេហូវ៉ាជាព្រះនៃខ្លួន។
ទ្រង់នឹងគង់ចុះ ដូចជាជាងសំរង ហើយនឹងដេញអាចម៍ប្រាក់ ទ្រង់នឹងសំអាតពួកកូនចៅលេវី ហើយសំរងគេដូចជាមាស ហើយនឹងប្រាក់ នោះគេនឹងថ្វាយដង្វាយដល់ព្រះយេហូវ៉ា ដោយសេចក្ដីសុចរិត
ដើម្បីឲ្យការសាកលសេចក្ដីជំនឿនៃអ្នករាល់គ្នា ដ៏វិសេសជាងមាសដែលតែងតែខូច ទោះបើបានសាកនឹងភ្លើងក៏ដោយ នោះបានឃើញសំរាប់ជាសេចក្ដីសរសើរ កេរ្តិ៍ឈ្មោះ នឹងសិរីល្អ ក្នុងកាលដែលព្រះយេស៊ូវគ្រីស្ទទ្រង់លេចមក
ពួកស្ងួនភ្ងាអើយ កុំឲ្យមានប្លែកក្នុងចិត្ត ដោយភ្លើងដ៏ក្តៅក្រហាយ ដែលកំពុងតែល្បងអ្នករាល់គ្នា ទុកដូចជាកើតមានសេចក្ដីចំឡែកនោះឡើយ