មានគោឈ្មោលជាច្រើនបានព័ទ្ធទូលបង្គំជុំវិញ គឺគោឈ្មោលយ៉ាងខ្លាំងពីស្រុកបាសាន វាបានឡោមទូលបង្គំជុំវិញ
យេរេមា 50:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នែ ឯងរាល់គ្នាដែលប្លន់មរដករបស់អញអើយ ដោយព្រោះឯងរាល់គ្នាមានចិត្តអំណរ ដោយព្រោះចិត្តឯងរាល់គ្នាបានរីករាយឡើង ដោយព្រោះឯងរាល់គ្នាមានចិត្តលោភ ដូចជាគោក្រមុំដែលឈ្លីស្មៅ ហើយកញ្ជ្រៀវដូចជាសេះយ៉ាងខ្លាំង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱអ្នករាល់គ្នាដែលប្លន់មត៌ករបស់យើងអើយ ដោយព្រោះអ្នករាល់គ្នាមានចិត្តអំណរ ដោយព្រោះចិត្តអ្នករាល់គ្នាបានរីករាយឡើង ដោយព្រោះអ្នករាល់គ្នាមានចិត្តលោភ ដូចជាគោក្រមុំដែលឈ្លីស្មៅ ហើយកញ្ច្រៀវដូចជាសេះយ៉ាងខ្លាំង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិបាប៊ីឡូនអើយ អ្នករាល់គ្នាបានរឹបអូស យកទ្រព្យសម្បត្តិនៃប្រជាជនរបស់យើង ម្ដេចក៏មិននាំគ្នារីករាយ និងលោតកព្ឆោងទៅ! ចូរលោតដូចគោញីដែលកំពុងពេញកម្លាំង ចូរស្រែកហ៊ោកញ្ជ្រៀវដូចសេះខ្លាំងពូកែទៅ! អាល់គីតាប ជនជាតិបាប៊ីឡូនអើយ អ្នករាល់គ្នាបានរឹបអូស យកទ្រព្យសម្បត្តិនៃប្រជាជនរបស់យើង ម្ដេចក៏មិននាំគ្នារីករាយ និងលោតកព្ឆោងទៅ! ចូរលោតដូចគោញីដែលកំពុងពេញកម្លាំង ចូរស្រែកហ៊ោកញ្ជ្រៀវដូចសេះខ្លាំងពូកែទៅ! |
មានគោឈ្មោលជាច្រើនបានព័ទ្ធទូលបង្គំជុំវិញ គឺគោឈ្មោលយ៉ាងខ្លាំងពីស្រុកបាសាន វាបានឡោមទូលបង្គំជុំវិញ
អ្នកណាដែលចំអកឲ្យមនុស្សក្រ នោះក៏មើលងាយដល់ព្រះដែលបង្កើតគេមកដែរ ឯអ្នកណាដែលត្រេកអរក្នុងការអន្តរាយរបស់គេ នោះនឹងមិនរួចពីទោសឡើយ។
អញបានក្រោធចំពោះរាស្ត្ររបស់អញ ក៏បានឲ្យមរដកអញត្រូវទាបចុះ ព្រមទាំងប្រគល់គេទៅ ក្នុងកណ្តាប់ដៃរបស់ឯង ឯឯងមិនបានអាណិតមេត្តាដល់គេទេ ឯងបានដាក់នឹមឯងទៅលើពួកចាស់ៗយ៉ាងធ្ងន់
ដូច្នេះ ចូរស្តាប់សេចក្ដីនេះឥឡូវ ឯងដែលអាល័យតែលេងសប្បាយ ហើយនៅដោយឥតកង្វល់ ឯងនឹកក្នុងចិត្តថា គឺអញនេះហើយ ឥតមានអ្នកណាទៀតឡើយ អញនឹងមិនដែលអង្គុយជាស្រីមេម៉ាយ ក៏មិនដែលស្គាល់ការប្រាសចាកកូនឡើយ
ព្រះយេហូវ៉ា ទ្រង់មានបន្ទូល ទាស់នឹងអស់អ្នកជិតខាងដ៏អាក្រក់របស់ខ្ញុំថា ឯពួកអ្នកដែលពាល់ប៉ះដល់មរដកដែលអញបានចែកដល់ពួកអ៊ីស្រាអែល ជារាស្ត្ររបស់អញឲ្យគ្រងបាន នោះមើល អញនឹងដករំលើងគេចេញពីស្រុកទៅ ហើយនឹងដករំលើងពួកវង្សយូដាចេញពីកណ្តាលគេដែរ
ស្រុកអេស៊ីព្ទជាគោក្រមុំយ៉ាងល្អក្រៃលែង ប៉ុន្តែមេបំផ្លាញបានចេញពីស្រុកខាងជើងមក ក៏មកដល់ហើយ
មួយទៀត ជើងឈ្នួលរបស់ស្រុកអេស៊ីព្ទ ប្រៀបដូចជាកូនគោបំប៉ននៅកណ្តាលស្រុក គេក៏បានបែរខ្នងដែរ គេបានរត់ចេញទៅជាមួយគ្នា ឥតឈរនឹងនៅទេ ដ្បិតថ្ងៃអន្តរាយរបស់គេ គឺជាវេលាធ្វើទោសដល់គេបានមកលើគេហើយ
គេបានឡើងសាច់ធាត់ ហើយប៉ផូរ អើ គេប្រព្រឹត្តអំពើអាក្រក់ហួសល្បត់ ឥតដែលកាន់ក្តីជំនួសពួកកំព្រា ដើម្បីឲ្យពួកនោះបានចំរើនឡើងឡើយ ក៏មិនសំរេចត្រឹមត្រូវដល់ពួកកំសត់ផង
គេប្រៀបដូចជាសេះដែលចិញ្ចឹមដោយល្អ ហើយរត់ទៅមកតាមតែចិត្ត គឺគេស្រែកកញ្ជ្រៀវរកប្រពន្ធរបស់អ្នកជិតខាងគ្រប់គ្នា
ពួកអ៊ីស្រាអែល គេប្រៀបដូចជាចៀម ដែលត្រូវប្រដេញកំចាយទៅ ពួកសិង្ហបានដេញកំចាយគេហើយ មុនដំបូង គឺស្តេចអាសស៊ើរបានត្របាក់ស៊ីគេ ឥឡូវនេះនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន បានបំបាក់ឆ្អឹងគេ ជាខាងក្រោយ
ចូរសំឡាប់អស់ទាំងគោរបស់គេ ឲ្យវាចុះទៅឯទីសំឡាប់ចុះ វរដល់គេ ដ្បិតថ្ងៃកំណត់របស់គេបានមកដល់ហើយ គឺជាវេលាធ្វើទោសដល់គេ
គេបានឮថា ខ្ញុំម្ចាស់ថ្ងូរ តែគ្មានអ្នកណានឹងជួយដោះទុក្ខខ្ញុំម្ចាស់ទេ ពួកខ្មាំងសត្រូវទាំងប៉ុន្មាន បានឮដំណឹងពីសេចក្ដីលំបាករបស់ខ្ញុំម្ចាស់ ហើយគេសប្បាយចិត្ត ដោយព្រោះទ្រង់បានធ្វើយ៉ាងនេះ ឯទ្រង់ៗនឹងឲ្យថ្ងៃដែលទ្រង់បានប្រកាសប្រាប់នោះ បានមកដល់ នោះគេនឹងបានដូចជាខ្ញុំម្ចាស់វិញ
ឯងបានអរសប្បាយពីដំណើរមរដកនៃពួកវង្សអ៊ីស្រាអែល ដោយព្រោះបានត្រូវចោលស្ងាត់ជាយ៉ាងណា នោះអញនឹងធ្វើដល់ឯងយ៉ាងនោះដែរ ឱភ្នំសៀរ នឹងស្រុកអេដំមទាំងមូលអើយ ឯងនឹងត្រូវចោលស្ងាត់ នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
គឺព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលថា ឯសំណល់នៃអស់ទាំងសាសន៍ ព្រមទាំងស្រុកអេដំមទាំងមូល ដែលបានដំរូវស្រុកអញទុកជារបស់ផងគេ ដោយសេចក្ដីអំណរអស់ពីចិត្ត ទាំងមានចិត្តមើលងាយផង ដើម្បីនឹងបោះបង់ចោលចេញទុកជារំពា នោះពិតប្រាកដជាអញបានតបនឹងគេដោយភ្លើងនៃសេចក្ដីប្រចណ្ឌរបស់អញ
អេប្រាអិមជាគោក្រមុំថ្នឹកហើយ ដែលចូលចិត្តបញ្ជាន់ស្រូវ តែអញបានបំពាក់នឹមទៅលើកដ៏ល្អរបស់គេ អញនឹងឲ្យម្នាក់ជិះលើអេប្រាអិម ឯយូដាគេនឹងភ្ជួរ ហើយយ៉ាកុបនឹងរាស់។
ឱពួកគោពីស្រុកបាសានអើយ ចូរស្តាប់ពាក្យនេះចុះ ឯងរាល់គ្នាដែលនៅលើភ្នំសាម៉ារី កំពុងសង្កត់សង្កិនពួកក្រីក្រ ហើយជាន់ឈ្លីពួកកំសត់ទុគ៌ត ឯងនិយាយដល់ចៅហ្វាយរបស់ខ្លួនថា ចូរនាំយកមកឲ្យយើងបានផឹកជាមួយគ្នា
ប៉ុន្តែមិនត្រូវឲ្យនឹកឃើញ ពីថ្ងៃរបស់បងប្អូនឯង ជាថ្ងៃដែលគេត្រូវអន្តរាយ ដោយមានចិត្តរីករាយពីដំណើរពួកកូនចៅយូដា ក្នុងកាលដែលគេត្រូវបំផ្លាញនោះឡើយ ក៏មិនត្រូវមានសំដីធំ នៅថ្ងៃទុក្ខលំបាករបស់គេដែរ
គេស្ទូចចាប់យកទាំងអស់ ក៏ចាប់ដោយសំណាញ់ ហើយកៀរយកដោយអួន ដូច្នេះ គេមានចិត្តរីករាយ ហើយអរសប្បាយ
ព្រះយេហូវ៉ានឹងវាយអស់ទាំងសាសន៍ ដែលបានច្បាំងនឹងក្រុងយេរូសាឡិម ដោយសេចក្ដីវេទនាយ៉ាងនេះ គឺសាច់គេនឹងរោយរៀវទៅ កំពុងដែលគេឈរនៅ ភ្នែកគេនឹងរោយរៀវទៅ នៅក្នុងរង្វង់ភ្នែក អណ្តាតគេនឹងរោយរៀវទៅ នៅក្នុងមាត់គេដែរ
តែយេស៊ូរុន បានឡើងសាច់ ហើយបានធាត់ឡើងវិញ គេបានចំរើនសាច់ឡើង បានត្រឡប់ជាក្រាស់មាំហើយ ក៏ធាត់រលីក នោះគេបានបោះបង់ចោលព្រះដែលបង្កើតខ្លួនមក ហើយបានមើលងាយដល់ថ្មដានៃសេចក្ដីសង្គ្រោះរបស់ខ្លួន