ព្រះយេហូវ៉ាទ្រង់កំពុងតែសង់ក្រុងយេរូសាឡិមឡើង ទ្រង់កំពុងតែប្រមូលពួកសាសន៍អ៊ីស្រាអែល ដែលត្រូវបំបរទៅជាឈ្លើយ មកវិញ
យេរេមា 49:36 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងនាំខ្យល់ទាំង៤ឲ្យមកពីទាំង៤ទិស ធ្លាក់លើស្រុកអេឡាំ ហើយនឹងកំចាត់កំចាយគេទៅគ្រប់ទិសទាំង៤នោះ ឥតមាននគរណាមួយ ដែលពួកបំបរបង់របស់សាសន៍អេឡាំមិនបានទៅដល់នោះឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងនាំខ្យល់មកពីទិសទាំងបួន ធ្លាក់លើស្រុកអេឡាំ ហើយកម្ចាត់កម្ចាយគេទៅគ្រប់ទិសទាំងបួននោះ ឥតមាននគរណាមួយ ដែលពួកបំបរបង់របស់សាសន៍អេឡាំមិនបានទៅដល់នោះឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងធ្វើឲ្យខ្យល់ទាំងបួនទិស បក់មកលើស្រុកអេឡាំ យើងឲ្យខ្យល់ទាំងនោះកម្ចាត់ពួកគេ ខ្ចាត់ខ្ចាយទៅគ្រប់ទិសទី ជនជាតិអេឡាំទៅនៅក្នុងចំណោម ប្រជាជាតិទាំងអស់ ឥតចន្លោះណាមួយឡើយ។ អាល់គីតាប យើងនឹងធ្វើឲ្យខ្យល់ទាំងបួនទិស បក់មកលើស្រុកអេឡាំ យើងឲ្យខ្យល់ទាំងនោះកំចាត់ពួកគេ ខ្ចាត់ខ្ចាយទៅគ្រប់ទិសទី ជនជាតិអេឡាំទៅនៅក្នុងចំណោម ប្រជាជាតិទាំងអស់ ឥតចន្លោះណាមួយឡើយ។ |
ព្រះយេហូវ៉ាទ្រង់កំពុងតែសង់ក្រុងយេរូសាឡិមឡើង ទ្រង់កំពុងតែប្រមូលពួកសាសន៍អ៊ីស្រាអែល ដែលត្រូវបំបរទៅជាឈ្លើយ មកវិញ
ទ្រង់នឹងលើកទង់១ឡើងសំរាប់អស់ទាំងសាសន៍ ហើយនឹងប្រមូលពួកព្រាត់ប្រាសនៃសាសន៍អ៊ីស្រាអែល ព្រមទាំងរួបរួមពួកខ្ចាត់ខ្ចាយរបស់សាសន៍យូដាមកពីទិសទាំង៤នៃផែនដី
ហើយនៅគ្រានោះ នឹងឮសូរត្រែធំផ្លុំឡើង នោះពួកអ្នកនៅក្នុងស្រុកអាសស៊ើរ ដែលហៀបនឹងវិនាសបាត់ នឹងពួកអ្នកដែលត្រូវបំបរបង់ចេញទៅឯស្រុកអេស៊ីព្ទ គេនឹងវិលមកថ្វាយបង្គំព្រះយេហូវ៉ា នៅលើភ្នំបរិសុទ្ធ ត្រង់ក្រុងយេរូសាឡិម។
ព្រះអម្ចាស់យេហូវ៉ា ជាព្រះដែលប្រមូលអស់អ្នក ដែលត្រូវបំបរបង់ ក្នុងសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលថា អញនឹងប្រមូលមនុស្សដទៃមកជាមួយដែរ គឺជាពួកអ្នកក្រៅពីពួកអ៊ីស្រាអែលដែលបានប្រមូលហើយ។
ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញនឹងមើលឯងឲ្យជា ហើយនឹងធ្វើឲ្យរបួសឯងបានសះទៅ ពីព្រោះគេបានហៅឯងជាពួកបំបរបង់ ដោយពាក្យថា នេះក្រុងស៊ីយ៉ូនដែលឥតមានអ្នកណាស្វែងរកសោះ។
ហ្វូងអូដ្ឋរបស់គេនឹងបានជារបឹប ហើយហ្វូងសត្វដ៏សន្ធឹករបស់គេ នឹងបានជារបស់សំរាប់ប្លន់ អញនឹងកំចាត់កំចាយពួកអ្នកដែលកាត់ជ្រុងពុកចង្កាឲ្យទៅគ្រប់ទិស ហើយនឹងនាំសេចក្ដីអន្តរាយរបស់គេ មកពីគ្រប់តំបន់ជុំវិញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
ដូច្នេះ ឪពុកនឹងស៊ីកូន ហើយកូននឹងស៊ីឪពុកនៅកណ្តាលឯង ហើយអញនឹងសំរេចសេចក្ដីយុត្តិធម៌ដល់ឯង ព្រមទាំងកំចាត់កំចាយសំណល់របស់ឯងទៅតាមខ្យល់ពីគ្រប់ទិស
ពួកឯង១ភាគក្នុង៣នឹងត្រូវស្លាប់ ដោយអាសន្នរោគ ហើយនឹងត្រូវសូន្យទៅ ដោយអំណត់អត់នៅកណ្តាលឯង ឯ១ភាគក្នុង៣ទៀត នឹងដួលស្លាប់ដោយដាវ នៅជុំវិញឯង ហើយភាគទី៣ អញនឹងកំចាត់កំចាយទៅតាមខ្យល់គ្រប់ទិស រួចនឹងហូតដាវតាមក្រោយគេទៀត។
កាលណាស្តេចនោះបានសោយរាជ្យឡើងហើយ នោះនគរទ្រង់នឹងត្រូវបែកខ្ញែក ហើយបែងចែកទៅឯខ្យល់លើអាកាសទាំង៤ទិស តែមិនមែនចែកឲ្យដល់ពូជពង្សនៃស្តេចនោះទេ ក៏មិនមែនដោយមានអំណាចដូចជាស្តេចនោះធ្លាប់គ្រប់គ្រងដែរ ដ្បិតនគរនោះនឹងត្រូវច្រៀកចេញចែកដល់មនុស្សដទៃវិញ។
ឯដំណើរដែលស្នែងនោះត្រូវបាក់ ហើយមានស្នែង៤ដុះឡើងជំនួស នោះគឺជានគរ៤ ដែលនឹងកើតឡើង ពីសាសន៍នោះ តែមិនមែនមានអំណាចដូចស្តេចដើមនោះទេ
ពពែឈ្មោលនោះក៏ដំកើងខ្លួនយ៉ាងក្រៃលែង កាលបានមានកំឡាំងហើយ នោះស្នែងធំត្រូវបាក់ទៅ រួចមានស្នែង៤គួរពិចពិលមើល បានដុះឡើងជំនួសស្នែងទាំងនោះកន្ធែកទៅទិសទាំង៤។
ដ្បិតមើល អញនឹងបង្គាប់ ហើយនឹងរែងពួកវង្សអ៊ីស្រាអែលទៅនៅកណ្តាលអស់ទាំងសាសន៍ ដូចជាគេរែងអង្ករនៅក្នុងកញ្ច្រែង ឥតមានគ្រាប់ណា១ធ្លាក់ដល់ដីឡើយ
នោះទេវតាតបមកខ្ញុំថា នេះគឺជាខ្យល់ទាំង៤ទិសនៅលើអាកាស ដែលចេញពីចំពោះព្រះអម្ចាស់នៃផែនដីទាំងមូល
ព្រះយេហូវ៉ាទ្រង់នឹងធ្វើឲ្យឯងចុះចាញ់នៅមុខពួកខ្មាំងសត្រូវ ឯងនឹងចេញទៅទាស់នឹងគេតាមផ្លូវ១ តែនឹងរត់ទៅតាមផ្លូវ៧វិញ ដើម្បីឲ្យរួចពីមុខគេចេញ ហើយឯងនឹងត្រូវខ្ចាត់ចុះឡើង ក្នុងគ្រប់ទាំងនគរនៅផែនដី
ព្រះយេហូវ៉ាទ្រង់នឹងកំចាត់កំចាយឯង ឲ្យទៅនៅក្នុងគ្រប់ទាំងសាសន៍ ពីចុងផែនដីម្ខាង រហូតដល់ចុងផែនដីម្ខាង នៅទីនោះឯងនឹងគោរពប្រតិបត្តិដល់ព្រះដទៃធ្វើពីឈើ ហើយនឹងថ្មដែលឯង នឹងពួកឰយុកោឯងមិនដែលស្គាល់សោះ
ក្រោយនោះមក ខ្ញុំឃើញទេវតា៤រូប ឈរនៅជ្រុងផែនដីទាំង៤ ទាំងទប់ខ្យល់នៅផែនដីទាំង៤ទិស មិនឲ្យបក់មកលើផែនដី ឬសមុទ្រ ឬដើមឈើណាឡើយ