Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេម៉ុស 9:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ដ្បិត​មើល អញ​នឹង​បង្គាប់ ហើយ​នឹង​រែង​ពួក​វង្ស​អ៊ីស្រាអែល​ទៅ​នៅ​កណ្តាល​អស់​ទាំង​សាសន៍ ដូច​ជា​គេ​រែង​អង្ករ​នៅ​ក្នុង​កញ្ច្រែង ឥត​មាន​គ្រាប់​ណា​១​ធ្លាក់​ដល់​ដី​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ដ្បិត​មើល៍ យើង​នឹង​បញ្ជា ហើយ​រែង​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ក្នុង​ចំណោម អស់​ទាំង​សាសន៍ ដូច​គេ​រែង​អង្ករ​នៅ​ក្នុង​កញ្ច្រែង តែ​ឥត​មាន​គ្រាប់​ណា​មួយ​ធ្លាក់​ដល់​ដី​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 យើង​បញ្ជា​ឲ្យ​គេ​រែង​ពូជ‌ពង្ស​អ៊ីស្រា‌អែល ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​អស់ ដូច​គេ​រែង​យក​ថ្ម​ចេញ​ពី​អង្ករ។ សូម្បី​តែ​ក្រួស​តូច​មួយ ក៏​មិន​ឲ្យ​ជ្រុះ​ដល់​ដី​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

9 យើង​បញ្ជា​ឲ្យ​គេ​រែង​ពូជ‌ពង្ស​អ៊ីស្រ‌អែល ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​អស់ ដូច​គេ​រែង​យក​ថ្ម​ចេញ​ពី​អង្ករ។ សូម្បី​តែ​ក្រួស​តូច​មួយ ក៏​មិន​ឲ្យ​ជ្រុះ​ដល់​ដី​ដែរ។

សូមមើលជំពូក ចម្លង




អេម៉ុស 9:9
14 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះ ឱ​ពួក​កូន​ចៅ​អ៊ីស្រាអែល​អើយ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​វាយ​ជំរុះ​ផល​គេ ចាប់​តាំង​ពី​ទឹក​ទន្លេ​រហូត​ដល់​ស្ទឹង​ស្រុក​អេស៊ីព្ទ គ្រា​នោះឯង​រាល់​គ្នា​នឹង​បាន​រួម​មូល​គ្នា​មក​ម្នាក់​ម្តង​ម្នាក់​ម្តង


ឯ​ស្រូវ​សំរាប់​ធ្វើ​នំបុ័ង នោះ​គេ​បញ្ជាន់​វិញ ពី​ព្រោះ​គេ​មិន​ចង់​វាយ​ប្រឡេះ​ជា​ដរាប​ទេ គឺ​គេ​បញ្ជាន់​ដោយ​កង់​រទេះ ឬ​ដោយ​សេះ​វិញ


ឯ​អស្សាសៈ​របស់​ទ្រង់ នោះ​ដូច​ជា​ផ្លូវ​ទឹក​ដែល​ជន់​លិច​ឡើង​ដល់​ត្រឹម​ក ដើម្បី​នឹង​រែង​អស់​ទាំង​សាសន៍ ដោយ​កញ្ច្រែង​ជា​សេចក្ដី​វិនាស ហើយ​នឹង​ដាក់​បង្ហៀរ​បង្ខាំ​ដែល​នាំ​ឲ្យ​វង្វេង ទៅ​ក្នុង​មាត់​នៃ​សាសន៍​ទាំង‌ឡាយ


បើ​បញ្ញត្ត​ច្បាប់​ទាំង​នេះ​ឃ្លាត​ចេញ​ពី​មុខ​អញ​ទៅ​កាល​ណា នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ពូជ​អ៊ីស្រាអែល​ក៏​នឹង​លែង​ធ្វើ​ជា​នគរ​នៅ​មុខ​អញ​ជា​ដរាប​ទៅ កាល​នោះ​ដែរ


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ឱ​យ៉ាកុប ជា​អ្នក​បំរើ​របស់​អញ​អើយ កុំ​ឲ្យ​ខ្លាច​ឲ្យ​សោះ ដ្បិត​អញ​នៅ​ជា​មួយ​នឹង​ឯង​ហើយ អញ​នឹង​ធ្វើ​ឲ្យ​អស់​ទាំង​នគរ​ដែល​អញ​បាន​បណ្តេញ​ឯង​ទៅ​នោះ បាន​ផុត​អស់​រលីង​ទៅ តែ​អញ​នឹង​មិន​បំផុត​ឯង​អស់​រលីង​ទេ គឺ​នឹង​គ្រាន់​តែ​វាយ‌ផ្ចាល​ឯង តាម​ខ្នាត​ប៉ុណ្ណោះ ប៉ុន្តែអញ​មិន​ទុក​ឲ្យ​ឯង​នៅ​ជា​ឥត​ទោស​ឡើយ។


អញ​នឹង​នាំ​ខ្យល់​ទាំង​៤​ឲ្យ​មក​ពី​ទាំង​៤​ទិស ធ្លាក់​លើ​ស្រុក​អេឡាំ ហើយ​នឹង​កំចាត់‌កំចាយ​គេ​ទៅ​គ្រប់​ទិស​ទាំង​៤​នោះ ឥត​មាន​នគរ​ណា​មួយ ដែល​ពួក​បំបរ‌បង់​របស់​សាសន៍​អេឡាំ​មិន​បាន​ទៅ​ដល់​នោះ​ឡើយ


អញ​នឹង​ញែក​ពួក​រឹង‌ចចេស​ពី​ឯង​ចេញ ព្រម​ទាំង​ពួក​អ្នក ដែល​តែង‌តែ​ប្រព្រឹត្ត​រំលង ទាស់​នឹង​អញ​ផង អញ​នឹង​នាំ​គេ​ចេញ​ពី​ស្រុក​ដែល​គេ​ស្នាក់​នៅ​នោះ តែ​គេ​មិន​បាន​ចូល​ទៅ​ក្នុង​ស្រុក​អ៊ីស្រាអែល​ឡើយ នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត


ដូច្នេះ អញ​បាន​កំចាត់‌កំចាយ​គេ​ទៅ​នៅ​ក្នុង​អស់​ទាំង​សាសន៍ គេ​ត្រូវ​បែង​ចែក​ទៅ​នៅ​គ្រប់​ស្រុក​ផង អញ​បាន​ជំនុំ‌ជំរះ​គេ​តាម​ផ្លូវ​គេ​ប្រព្រឹត្ត នឹង​តាម​កិរិយា​របស់​គេ


ហើយ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា គឺ​ជា​ព្រះ​នៃ​គេ ដោយ​អញ​បាន​ធ្វើ​ឲ្យ​គេ​ទៅ​ជា​ឈ្លើយ នៅ​កណ្តាល​អស់​ទាំង​សាសន៍ រួច​បាន​ប្រមូល​គេ​មក ក្នុង​ស្រុក​របស់​ខ្លួន​គេ​វិញ ឥត​ទុក​អ្នក​ណា​មួយ​ឲ្យ​នៅ​សល់ ក្នុង​ស្រុក​ទាំង​នោះ​ទៀត


ដូច្នេះ ឪពុក​នឹង​ស៊ី​កូន ហើយ​កូន​នឹង​ស៊ី​ឪពុក​នៅ​កណ្តាល​ឯង ហើយ​អញ​នឹង​សំរេច​សេចក្ដី​យុត្តិ‌ធម៌​ដល់​ឯង ព្រម​ទាំង​កំចាត់‌កំចាយ​សំណល់​របស់​ឯង​ទៅ​តាម​ខ្យល់​ពី​គ្រប់​ទិស


ពួក​ឯង​១​ភាគ​ក្នុង​៣​នឹង​ត្រូវ​ស្លាប់ ដោយ​អាសន្ន‌រោគ ហើយ​នឹង​ត្រូវ​សូន្យ​ទៅ ដោយ​អំណត់​អត់​នៅ​កណ្តាល​ឯង ឯ​១​ភាគ​ក្នុង​៣​ទៀត នឹង​ដួល​ស្លាប់​ដោយ​ដាវ នៅ​ជុំវិញ​ឯង ហើយ​ភាគ​ទី​៣ អញ​នឹង​កំចាត់‌កំចាយ​ទៅ​តាម​ខ្យល់​គ្រប់​ទិស រួច​នឹង​ហូត​ដាវ​តាម​ក្រោយ​គេ​ទៀត។


ឯ​ឯង​រាល់​គ្នា អញ​នឹង​កំចាត់‌កំចាយ​ឲ្យ​ទៅ​នៅ​គ្រប់​ទាំង​នគរ ហើយ​នឹង​ហូត​ដាវ​ទៅ​តាម​ឯង​ទៀត នោះ​ស្រុក​ឯង​នឹង​នៅ​ជា​ស្ងាត់‌ឈឹង ហើយ​ទី​ក្រុង​របស់​ឯង​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​លាញ​ទៅ​អស់​រលីង។


ព្រះ‌អម្ចាស់​ក៏​មាន​បន្ទូល​ថា ស៊ីម៉ូនៗ​អើយ មើល សាតាំង​បាន​សូម​ចង់​បាន​អ្នក​រាល់​គ្នា ប្រយោជន៍​នឹង​រែង​អ្នក​រាល់​គ្នា ដូច​ជា​រែង​អង្ករ


ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​កំចាត់‌កំចាយ​ឯង ឲ្យ​ទៅ​នៅ​ក្នុង​គ្រប់​ទាំង​សាសន៍ ពី​ចុង​ផែនដី​ម្ខាង រហូត​ដល់​ចុង​ផែនដី​ម្ខាង នៅ​ទី​នោះ​ឯង​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​ធ្វើ​ពី​ឈើ ហើយ​នឹង​ថ្ម​ដែល​ឯង នឹង​ពួក​ឰយុកោ​ឯង​មិន​ដែល​ស្គាល់​សោះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម