ទ្រង់មានបន្ទូលថា អញបានស្បថដោយនាមរបស់អញ ព្រោះឯងបានធ្វើដូច្នេះ គឺដែលមិនបានសំចៃទុកនូវកូនឯងតែ១នេះ
យេរេមា 49:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញបានស្បថនឹងខ្លួនអញថា ក្រុងបុសរ៉ានឹងត្រឡប់ជាទីស្រឡាំងកាំង ជាទីត្មះតិះដៀល ជាទីខូចបង់ ហើយជាទីផ្តាសា ឯអស់ទាំងភូមិនៅជុំវិញនឹងទៅជាកន្លែងខូចបង់នៅអស់កល្បតទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងបានស្បថនឹងខ្លួនយើងថា ក្រុងបុសរ៉ានឹងត្រឡប់ជាទីស្រឡាំងកាំង ជាទីត្មះតិះដៀល ជាទីខូចបង់ ហើយជាទីផ្ដាសា ឯអស់ទាំងភូមិនៅជុំវិញនឹងទៅជាកន្លែងខូចបង់នៅអស់កល្បតទៅ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងសុំស្បថក្នុងនាមយើងផ្ទាល់ថា ក្រុងបូសរ៉ានឹងត្រូវវិនាសអន្តរាយក្លាយទៅជាទីស្មសាន និងជាគំនរបាក់បែក។ ប្រជាជនឯទៀតៗនឹងយកឈ្មោះក្រុងនេះទៅជេរប្រមាថ និងដាក់បណ្ដាសាគ្នា។ ក្រុងឯទៀតៗដែលនៅជុំវិញក្រុងបូសរ៉ា នឹងក្លាយទៅជាគំនរបាក់បែករហូតតទៅ» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ អាល់គីតាប យើងសុំស្បថក្នុងនាមយើងផ្ទាល់ថា ក្រុងបូសរ៉ានឹងត្រូវវិនាសអន្តរាយក្លាយទៅជាទីស្មសាន និងជាគំនរបាក់បែក។ ប្រជាជនឯទៀតៗនឹងយកឈ្មោះក្រុងនេះទៅជេរប្រមាថ និងដាក់បណ្ដាសាគ្នា។ ក្រុងឯទៀតៗដែលនៅជុំវិញក្រុងបូសរ៉ា នឹងក្លាយទៅជាគំនរបាក់បែករហូតតទៅ» -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ |
ទ្រង់មានបន្ទូលថា អញបានស្បថដោយនាមរបស់អញ ព្រោះឯងបានធ្វើដូច្នេះ គឺដែលមិនបានសំចៃទុកនូវកូនឯងតែ១នេះ
បេឡាក៏សុគតទៅ រួចយ៉ូបាប់ ជាបុត្រាសេរ៉ាស ពីក្រុងបុសរ៉ា បានឡើងសោយរាជ្យជំនួសទ្រង់
ដាវរបស់ព្រះយេហូវ៉ា បានប្រឡាក់ឈាមដាប ក៏ជោកដោយខ្លាញ់ គឺដោយឈាមកូនចៀមនឹងពពែ ព្រមទាំងខ្លាញ់ដែលជាប់នៅអង្គញ់នៃចៀមឈ្មោល ពីព្រោះព្រះយេហូវ៉ាទ្រង់មានការថ្វាយយញ្ញបូជានៅក្រុងបុសរ៉ា ក៏មានការសង្ហារយ៉ាងសំបើមនៅក្នុងស្រុកអេដំម
អញបានស្បថដោយខ្លួនអញ ពាក្យនោះបានចេញពីមាត់អញ ដោយសេចក្ដីសុចរិតហើយ ក៏មិនដែលប្រែប្រួលដែរ គឺថា គ្រប់ទាំងជង្គង់នឹងលុតចុះនៅមុខអញ ហើយគ្រប់ទាំងអណ្តាតនឹងស្បថពីដំណើរអញថា
តើអ្នកណាហ្ន៎ ដែលមកពីស្រុកអេដំម ស្លៀកពាក់ដោយសំពត់ពណ៌ពីក្រុងបុសរ៉ា គឺអ្នកនោះដែលមានសំលៀកបំពាក់រុងរឿង ហើយក៏ដើរមកដោយឫទ្ធិយ៉ាងខ្លាំង គឺអញនេះដែលនិយាយដោយសេចក្ដីសុចរិត ជាអ្នកពូកែនឹងសង្គ្រោះ
ដើម្បីឲ្យស្រុកគេបានត្រឡប់ជាទីស្រឡាំងកាំង ហើយជាទីដែលមនុស្សធ្វើស៊ីសស៊ូសឲ្យជានិច្ច អស់អ្នកណាដែលដើរតាមស្រុកនោះ នឹងភាំងឆ្ងល់ ហើយគ្រវីក្បាលផង
អញនឹងធ្វើឲ្យទីក្រុងនេះទៅជាទីស្រឡាំងកាំង ហើយជាទីដែលគេនឹងធ្វើស៊ីសស៊ូសឲ្យ អស់អ្នកណាដែលដើរមកជិត គេនឹងភាំងឆ្ងល់ ហើយនឹងធ្វើស៊ីសស៊ូស ដោយព្រោះគ្រប់ទាំងសេចក្ដីវេទនារបស់ក្រុងនេះ
នែ ពួកយូដាទាំងប៉ុន្មាន ដែលអាស្រ័យក្នុងស្រុកអេស៊ីព្ទអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល អញបានស្បថដោយឈ្មោះដ៏ធំរបស់អញថា ឈ្មោះអញនឹងមិនដែលចេញពីមាត់របស់ពួកយូដាណាមួយ ដែលអាស្រ័យនៅក្នុងស្រុកអេស៊ីព្ទទៀត តាមសម្បថដែលគេធ្លាប់ស្បថថា ដូចជាព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះជន្មរស់នៅ នោះឡើយ
មើល គេនឹងឡើងមក ទាំងហើរដូចជាឥន្ទ្រី គេនឹងត្រដាងស្លាបលើក្រុងបុសរ៉ា នៅថ្ងៃនោះ ចិត្តនៃមនុស្សខ្លាំងពូកែនៅស្រុកអេដំម នឹងបានដូចជាចិត្តនៃស្រី ដែលរៀបនឹងសំរាលកូន។
ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានស្បថដោយព្រះអង្គទ្រង់ថា ពិតប្រាកដជាអញនឹងធ្វើឲ្យឯងបានពេញដោយមនុស្ស ដូចជាពេញដោយដង្កូវ ហើយគេនឹងស្រែកឡើងទាស់នឹងឯង។
ស្រុកអេស៊ីព្ទនឹងត្រូវស្ងាត់ច្រៀប ហើយស្រុកអេដំមនឹងទៅជាទីរហោស្ថាន ដោយព្រោះការច្រឡោតដែលបានធ្វើដល់ពួកកូនចៅយូដា ដ្បិតគេបានកំចាយឈាមឥតទោសនៅក្នុងស្រុកគេ
អញនឹងចាត់ប្រើភ្លើងឲ្យទៅលើក្រុងថេម៉ាន ភ្លើងនោះនឹងឆេះដំណាក់របស់ក្រុងបុសរ៉ាអស់ទៅ។
ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ទ្រង់មានបន្ទូលថា ព្រះអម្ចាស់យេហូវ៉ា ទ្រង់បានស្បថដោយអង្គទ្រង់ថា អញខ្ពើមសេចក្ដីមានះរបស់យ៉ាកុប ក៏ស្អប់ដំណាក់ទាំងប៉ុន្មានរបស់គេដែរ ដូច្នេះ អញនឹងប្រគល់ទាំងទីក្រុង នឹងរបស់ទាំងអស់ ដែលនៅក្នុងទីនេះទៅផង
នោះពួកវង្សយ៉ាកុបនឹងបានដូចជាភ្លើង ឯពួកវង្សយ៉ូសែបជាអណ្តាតភ្លើង ចំណែកពួកវង្សអេសាវ គេនឹងបានដូចជាជញ្ជ្រាំង ហើយភ្លើងនោះនឹងឆេះនៅកណ្តាលគេ ព្រមទាំងបន្សុសគេអស់រលីងទៅ ឥតមានអ្នកណាសល់នៅក្នុងពួកវង្សអេសាវឡើយ ដ្បិតព្រះយេហូវ៉ា ទ្រង់បានចេញវាចាហើយ